ភ្នំពេញ
៖ ប៉ូលិសខ្សឹបថាដោយសារការញៀនចូលក្លិបពេកយុវវ័យខ្លះចូលផឹកស៊ី
និង រាំរែកកំសាន្ត នៅពេលយប់ដែលមានទីតាំងជាប់ផ្លូវលេខ ១៩៨៦
ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
ហើយបានដំណើរការប្រហែល២ឆ្នាំមកហើយពោរពេញទៅដោយរឿងរ៉ាវរាប់ភ្លេច
រហូតដល់លោក អភិបាលខណ្ឌធ្លាប់បញ្ជាអោយបិទក្លិបនេះម្តងជា
២ដងរួចទៅហើយ ប៉ុន្តែនៅតែបើកដំណើរការវិញដដែល។កន្លងមកសមត្ថកិច្ច ប៉ូលិស និង ប៉េអឹមខណ្ឌសែនខុសធ្លាប់បានចុះចាប់មនុស្សយកថ្នាំញៀន មកចែកចាយនៅមុខក្លិបនេះដោយផ្ទាល់បានបង្កការភ្ញាក់ផ្អើលពេញមួយ កំណាត់ក្រុងកាលពីអំឡុង ពេលប្រហែលកន្លះឆ្នាំមុន។ ក្រោយមកមានរឿងម្ចាស់ក្លិបនេះបញ្ជាកងសន្តិសុខ (អង្គរក្ស) វាយតប់ ភ្ញៀវអោយរបួសជាច្រើនករណីទៀតបង្កភាពច្របូកច្របល់ដល់អាជ្ញាធរមូលដ្ឋាន។
តាម
របាយការណ៍របស់អាជ្ញាធរមូលដ្ឋាននាពេលកន្លងមក
ជាច្រើនករណីក្រុមយុវជនក្មេង ដែលចូលមកផឹកស៊ី
រាំរែកក្នុងក្លិបម៉ូណាកូនេះតែងទៅប្រព្រឹត្តបទល្មើសឆក់ប្លន់
ផ្សេងៗដោយសារ
តែចិត្តភ្លើតភ្លើនរបស់គេនៅពេលស្រវឹងជោគជាំចេញពីក្លិបនេះដែល
ប្រជាពលរដ្ឋនៅតំបន់នោះ ខ្សឹបខ្សៀវតៗគ្នាថា
នឹងត្រូវគេលួចដាក់ថ្នាំក្នុងថូស្រាបៀរដើម្បីអោយក្រុមយុវជន
ចង់តែមករាំរែក សប្បាយក្នុងក្លិបនេះដែលខាន មិនបាន។
ចុងក្រោយ
ថ្មីៗនេះប៉ូលិសខណ្ឌសែនសុខបានចាប់ខ្លួនបុរសក្មេងៗ២នាក់ និង
នារីម្នាក់ ពីបទលួចចាប់ឆ្កែគេលក់យកលុយចូលក្លិបម៉ូណាកូនេះ
ដែលការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣
វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ហើយជនទាំង៣នាក់
លួចឆ្កែគេលក់យកលុយចូលក្លិបមានឈ្មោះ១. សំ ខួច ភេទស្រី អាយុ១៨ឆ្នាំ ២. យ៉ា ខេន ភេទប្រុស អាយុ១៩ឆ្នាំ និង ទី៣. សូត្រ សេត ភេទប្រុស អាយុ២០ឆ្នាំ។
នៅ
ថ្ងៃចុងក្រោយនេះប៉ូលិសមូលដ្ឋានក៏បានចាប់នារីម្នាក់នៅពេលចេញពី
ក្លិបម៉ូណាកូដែរ កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែមិថុនា
ឆ្នាំ២០១៣ ដែលនាងជាប់ចោទឈ្មោះម្នាក់ ឈ្មោះ ចាន់ សុខនាង
អាយុ១៨ឆ្នាំ ត្រូវបានជនរងគ្រោះជានិស្សិតម្នាក់ឈ្មោះ កេង ឌីណា
ភេទប្រុស អាយុ២០ឆ្នាំ ចោទពីបទលួចកុំព្យូទ័រ ១គ្រឿង ប្រភេទ Laptop តម្លៃប្រហែលជាង ៥០០ដុល្លារ ហើយយកលុយមកចូលក្លិបនេះ។
ប៉ូលិស
មូលដ្ឋាននិយាយថា មិនដឹងក្លិបម៉ូណាកូនេះគេដាក់ស្នេហ៍ ឬ
ដាក់ថ្នាំញៀនបែបណា នោះទេ
ទើបពង្វក់យុវជនអោយវង្វេងរហូតក្លាយជាចោរដូច្នេះនោះទេ៕
ចៅចិត្ត
