ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, June 21, 2013

បញ្ជូនជនបង្ក គ្រោះថ្នាក់ចរាចរ បណ្ដាល ឱ្យមនុស្សស្លាប់ ២នាក់ ទៅតុលាការ

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលបង្ក គ្រោះថ្នាក់ចរាចរ បើកម៉ូតូបុកមនុស្សដើរ ឆ្លងផ្លូវ បណ្ដាលឱ្យស្លាប់ត្រូវបានចៅក្រម អមសាលាដំបូង រាជធានីភ្នំពេញ បញ្ជូនទៅ ឃុំខ្លួន នៅពន្ធនាគារព្រៃស កាលពីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៣ ។
ការសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួនជនបង្ក គ្រោះថ្នាក់ចរាចរខាងលើនេះ បានធ្វើឡើង ក្រោយពីកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង និង បញ្ជូនពួកគេទៅកាន់សាលាដំបូង រាជធានី ភ្នំពេញ ក្រោយពីការឃាត់ខ្លួនបន្ទាប់ពីបង្ក គ្រោះថ្នាក់ចរាចរ ។
ជនសង្ស័យទី១ ដែលត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន នោះ ឈ្មោះ សាឡេះរ៉សាត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់ម៉ូតូឌុប រស់នៅផ្ទះលេខ ២២៥ ផ្លូវជាតិ លេខ ៥ ភូមិ ៣ សង្កាត់ច្រាំងចំរេះ ខណ្ឌ ឫស្សីកែវ ដែលបានបង្កគ្រោះថ្នាក់ចរាចរ បុកស្ដ្រីម្នាក់ បណ្ដាលឱ្យស្លាប់ក្រោយបញ្ជូន ទៅកាន់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅមុខ ស្ថានីយ៍ប្រេងតេលា លើផ្លូវជាតិលេខ ៥ ក្នុង សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ដោយឡែក ជនសង្ស័យទី២ ដែលត្រូវ បានលោក សេង នាង ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារនោះ មានឈ្មោះ ស៊ុន វឿន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅផ្ទះលេខ ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានបង្កគ្រោះថ្នាក់ចរាចរ បើកម៉ូតូបុក ស្ដ្រីម្នាក់ស្លាប់ កាលពីប៉ុន្មានថ្ងៃមុននេះ ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ ចៅក្រមទាំង២ខាងលើ បានធ្វើឡើងដោយ ចោទប្រកាន់បើកបរបង្កឱ្យស្លាប់ដល់អ្នក ដទៃ ដោយអចេតនា តាមមាត្រា ៨២ នៃ ច្បាប់ស្ដីពីចរាចរផ្លូវគោក ។ គួរបញ្ជាក់ថា ជនបង្កគ្រោះថ្នាក់ចរាចរ ទី១ ឈ្មោះ ស៊ុន វឿន ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅផ្ទះលេខ ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ដ្រីនគរ បាលចរាចរជើងគោក បានឱ្យដឹងថា កាលពី វេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ មានករណី គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងនៅ លើផ្លូវបណ្ឌិត ម៉ុង ឫទ្ធី មុខផ្ទះលេខ ២៤៤ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ បង្កឡើងដោយឈ្មោះ ស៊ុន វឿន បាន បើកម៉ូតូ ទៅបុកស្ដ្រីវ័យចំណាស់ម្នាក់កំពុង ដើរឆ្លងផ្លូវ បណ្ដាលឱ្យស្លាប់ក្រោយពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
មន្ដ្រីនគរបាលចរាចរ បានឱ្យដឹងថា មុន ពេលកើតហេតុ ជននេះបានបើកម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-8229 តាមបណ្ដោយផ្លូវបណ្ឌិត ម៉ុង ឫទ្ធី ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុច កើតហេតុ ខណៈដែលជនរងគ្រោះ កំពុងដើរ ឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែ បុកពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះ ស្លាប់ក្រោយ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បើតាម សមត្ថកិច្ចស្ដ្រីរងគ្រោះ ឈ្មោះ អៀម យ៉ាត អាយុ ៧៤ឆ្នាំ រស់នៅភូមិបា យ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រីឯ ជនបង្កគ្រោះថ្នាក់ចរាចរ ទី២ឈ្មោះ សាឡេះ រ៉សាត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់ ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ ២២៥ ផ្លូវជាតិ លេខ ៥ ភូមិ ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌ ឫស្សីកែវ ដែលបង្កគ្រោះថ្នាក់ ចរាចរបណ្ដាល ឱ្យស្ដ្រីម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលបញ្ជូន ទៅសង្គ្រោះនៅ ប្រទេស វៀតណាម ។ មន្ដ្រីនគរបាលចរាចរ បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរនេះ បានកើតឡើងកាលពី វេលាម៉ោង ១១ និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ ស្ថិតនៅមុខ ស្ថានីយប្រេងតេលា លី ធេង លើកំណាត់ផ្លូវ ជាតិលេខ ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌ ឫស្សីកែវ ។
បើតាមសមត្ថកិច្ច មុនពេលកើត ហេតុ ជនបង្កបានជិះម៉ូតូម៉ាកសេ ១០០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ក៥៨៧៧ ស្វរ១ បានធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ចូលមករាជធានី ភ្នំពេញ លុះដល់ចំណុចកើតហេតុខាងលើក៏ បុកស្ដ្រីរងគ្រោះ ពេលកំពុងដើរឆ្លងផ្លូវក្នុង ទិសដៅពីលិចទៅកើត បណ្ដាលឱ្យរងរបួស ធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យ នៅប្រទេសវៀតណាម ។ ស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រាប់ថា ឈ្មោះ ស្រី ណា អាយុ ៤០ឆ្នាំ មុខរបរកម្ម ការិនី កាត់ដេរ រស់នៅភូមិស្វាយប៉ាក សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានឱ្យ ដឹងថា ក្រោយពីបង្កគ្រោះថ្នាក់ចរាចរធ្វើឱ្យ អ្នកដទៃស្លាប់ និងខូចខាតទ្រព្យសម្បត្ដិ របស់រដ្ឋខាងលើនេះ ជនបង្ក២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំង នគរបាល ចរាចររបស់លោក នាំខ្លួន និងយកមករក្សា ទុក នៅការិយាល័យចរាចរជើងគោក ហើយជនបង្កទាំង ២នាក់ ខាងលើនេះត្រូវ បានបញ្ជូនខ្លួនទៅកាន់ តុលាការ កាលពីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៣ នេះ ដើម្បី ចាត់ការតាមផ្លូវច្បាប់៕

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII