ថ្ងៃ​នេះ​ហាង​លក់​ទូរសព្ទ​ដៃ Walmart នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​លក់​បញ្ចុះ​តម្លៃ iPhone 5 ទំហំ 16GB នៅ​សល់​ត្រឹម ១២៩ដុល្លារ​ប៉ណ្ណោះ។
iPhone 5 ទំហំ 16GB ដែល​ជា​ទូទៅ​ហាង​នៅ​អាមេរិក Walmart លក់​ក្នុង​តម្លៃ ១៨៩ដុល្លារ ថ្ងៃ​នេះ​បាន​ប្រកាស​បញ្ចុះ​រហូត​ដល់​ទៅ ៦០ដុល្លារ ពោល​គឺ​មក​សល់​ត្រឹម​តែ ១២៩ដុល្លារ​ប៉ុណ្ណោះ (តម្លៃ​ជាប់​កុង​ត្រា)។ មិន​ត្រឹម​បញ្ចុះ​តែ iPhone 5 ប៉ុណ្ណោះ​ទេ​ចំណែក iPhone 4S ក៏​ដូច​គ្នា គឺ​បញ្ចុះ​ពី ៨៩ដុល្លារ​ មក​នៅ​ត្រឹម ៣៩ដុល្លារ ក៏​ប៉ុន្តែ​ត្រូវ​ចុះ​កុងត្រា​បង់​រំលោះ​រយៈពេល ២ឆ្នាំ ជា​មួយ​ក្រុមហ៊ុន AT&T, Sprint និង Verizon ជា​ដើម។
iPhone 5 ចេញ​ជិត​បាន​ខួប ១ឆ្នាំ​ដែរ​ហើយ ពោល​គឺ​នៅ​សល់​ប្រហែល ២ខែ​ប៉ុណ្ណោះ ដែល Apple បាន​ចេញ​លក់​ដំបូង​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០១២។ កន្លង​មក​ព័ត៌មាន​ជុំវិញ iPhone 5S មាន​បន្ត​កន្ទុយ​គ្នា​រហូត។ សាធារណជន​ជា​ច្រើន​កំពុង​ទន្ទឹង​វត្តមាន iPhone ជំនាន់​ថ្មី​ទី ៧ នេះ​យ៉ាង​អន្ទះសា។ ជា​ធម្មតា​ទេ ប្រសិន iPhone 5S ចេញ​មក​នោះ​តម្លៃ iPhone 5 នេះ​ប្រហែល​រំកិល​ចុះ​ជាង​នេះ​ក៏​ថា​បាន។
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព &  រូបភាព៖ idownloadblog