Smart device ទំនើបចេញថ្មីៗសព្វថ្ងៃមានសមត្ថភាពកាមេរ៉ាខ្ពស់ៗថតបានយ៉ាង ច្បាស់ និងកាន់តែពិសេសគឺអាចផ្ដិតយករូបភាពនៅទីងងឹតបានច្បាស់មិនចាញ់ នៅទីភ្លឺប៉ុន្មាននោះ។ ទន្ទឹមនោះ ដើម្បីឱ្យ smart device ទាំងអស់នោះថតនៅកន្លងងងឹតបានច្បាស់ តម្រូវឱ្យអ្នកឌីហ្សាញបំពាក់ភ្លើង flash កាមេរ៉ា។
បើនិយាយពី flash កាមេរ៉ាវាមានតាមជំនាន់របស់វា។ ដំបូងឡើយ smart device ដែលមានដូចជា៖ Smartphone, Tablet ក៏ដូចជា Phablet
ចាប់អភិវឌ្ឍពីការបន្ថែមភ្លើង LED flash ដំបូងចំនួន ១គ្រាប់។ LED
flash ខ្លះមានពណ៌ពន្លឺខុសគ្នា (ស ឬ ក្រហមជាដើម)
ហើយខ្លះបានបញ្ចូលបច្ចេកវិទ្យាថ្មីបន្ថែមមួយចំនួន
ដែលជួយបង្កើនដល់សមត្ថភាពបាចសាចពន្លឺ ជាក់ស្ដែងមានដូចជា Galaxy S4, iPhone 5 ជាដើម។
ទោះជាយ៉ាងណា Xenon flash មិនអាចប្រើសម្រាប់ថតវីដេអូបាននោះទេ។ ចំណែកគុណភាពរបស់ Xenon flash មិនមែនសុទ្ធតែមានពន្លឺខ្លាំងដូចៗគ្នានោះទេ ពោលគឺអាស្រ័យលើកុងដង់សាទ័រដើម្បីប្រើវាឱ្យមានសមត្ថភាពខ្ពស់។
នៅមានអត្ថន័យរបស់ពាក្យទាក់ទងនឹងបច្ចេកវិទ្យាជាច្រើនទៀតដែលគួរស្វែងយល់។ សូមចុចត្រង់នេះ ដើម្បីអានបន្ត …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព៖ gsmarena, phonescoop
ក្រោយ
មកទៀត គេបានអភិវឌ្ឍដោយបន្ថែម LED flash ចំនួន ២គ្រាប់ (dual-LED
flash)
ដើម្បីបង្កើនពន្លឺធ្វើឱ្យការថតរូបនៅទីងងឹតបានកាន់តែច្បាស់។
ជាក់ស្ដែងមាននៅលើទូរសព្ទ Nokia ស៊េរី Lumia ដូចជា Lumia 920 ជាដើម។
បន្ត
អភិវឌ្ឍពី dual-LED flash មកជា Xenon flash
ទៀតដែលបច្ចេកវិទ្យាកាន់តែទំនើបនិងមានគុណភាពខ្ពស់ជាងមុន
ជាក់ស្ដែងមាននៅលើ Lumia 928។ Xenon flash ផ្ដល់ពន្លឺខ្លាំងជាងពពួក
LED។ ភ្លើង Xenon នេះមានផ្ទុកនូវ (small glass tube filled) ជាមួយ
xenon gas។ នៅពេលមានកម្រិតភ្លើងចូលគ្រប់គ្រាន់
វានឹងបញ្ចេញពន្លឺយ៉ាងភ្លឺពណ៌ស
តែក៏បាត់ទៅវិញភ្លាមក្នុងរយៈពេលដ៏ខ្លី។
ពន្លឺបញ្ចប់ក្នុងរយៈពេលខ្លី
ទើបផ្ដល់ប្រយោជន៍ជួយឱ្យមានចលនាចាប់យករូបបានយ៉ាងរហ័សជាទីបំផុត
និងធ្វើឱ្យច្បាស់កាត់បន្ថយភាពព្រិលនៃរូប។ទោះជាយ៉ាងណា Xenon flash មិនអាចប្រើសម្រាប់ថតវីដេអូបាននោះទេ។ ចំណែកគុណភាពរបស់ Xenon flash មិនមែនសុទ្ធតែមានពន្លឺខ្លាំងដូចៗគ្នានោះទេ ពោលគឺអាស្រ័យលើកុងដង់សាទ័រដើម្បីប្រើវាឱ្យមានសមត្ថភាពខ្ពស់។
នៅមានអត្ថន័យរបស់ពាក្យទាក់ទងនឹងបច្ចេកវិទ្យាជាច្រើនទៀតដែលគួរស្វែងយល់។ សូមចុចត្រង់នេះ ដើម្បីអានបន្ត …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព៖ gsmarena, phonescoop



No comments:
Post a Comment