- 09:24 AM 27.07.2013
ទាកទាញ់ ដែលជារថយន្តអគ្គិសនីដំបូង ជាស្នាដៃរបស់កូនខ្មែរ ផលិតនៅប្រទេសកម្ពុជា។
រថយន្ត Angkor EV ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើង យ៉ាងល្អឥតខ្ចោះ ទាំងរូបរាង
ខាងក្នុង និង ខាងក្រៅ មានរូបរាងតូចច្រឡឹង ស្រស់ស្អាត។ ជាពិសេស រថយន្តនេះ អាចបើក
បរបានល្បឿន ៣៧ម៉ាយ/ម៉ោង និង ដាក់លក់ក្នុង តំលៃចាប់ពី ៥,០០០ដុល្លារ ទៅ ១០,០០០
ដុល្លារ។
រថយន្តអគ្គិសនីដ៏តូចច្រឡឹងនេះ បានផលិតដោយក្រុមហ៊ុន Heng Development Company
ដែលជាក្រុមរបស់ខ្មែរ ដែលមានអគ្គនាយក ជាខ្មែរ លោក សេង ចាន់ហេង៕
ដោយ៖ វណ្ណៈ
ប្រភព៖ globalpost
