មនុស្សច្រើនជាង ៥០០នាក់ បានស្លាប់ ពីការរងនូវកម្តៅខ្លាំង នៅភាគខាងត្បូង នៃប្រទេសឥណ្ឌា នៅ ចំពេល ដែលរលកកម្តៅកំពុងតែបន្តកើនឡើង។

រូបភាពគេហទំព័រ ដើមអម្ពិល
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២
ខែមិថុនា ឆ្នាំ២០១៣ថា សីតុណ្ហភាពនៅក្នុងតំបន់ បានរងវាយប្រហារ
ដោយមិនផ្លាស់ប្តូរ ក្នុងកម្រិត ៤០ដឺក្រេ
សម្រាប់រយៈពេលជិត២ខែចុងក្រោយនេះ។ សីតុណ្ហ ភាពនេះ
បានបង្កឲ្យមានគ្រោះរាំងស្ងួត ដោយមានអណ្តូងទឹកជាច្រើន
បានកំពុងរីងស្ងួត។
ក្មេងមួយចំនួន បានចុះទៅក្នុងអណ្តូងទឹកដើម្បីព្យាយាមដងទឹក។
រដ្ឋបាលក្នុងតំបន់ បានរងនូវការរិះគន់សម្រាប់
ការមិនចាត់វិធានការគ្រប់គ្រាន់ឲ្យបានរហ័ស
ដើម្បីប្រយុទ្ធប្រឆាំងនូងការខ្វះទឹក និងជួយអ្នកដែលត្រូវការតម្រូវ
ការចាំបាច់។
មន្រ្តីរដ្ឋករទឹកក្នុងស្រុក បានឲ្យដឹងថា ពួកគេបានជីកអណ្តូងទឹកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពួកគេមិនអាច ស្វែងរកនូវប្រភពទឹកថ្មីបានទេ។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com