លោកអ្នកមួយចំនួនតែងតែមានការ
ប៉ះទង្គិចផ្នែកផ្លូវអារម្មណ៍ដែលជាហេតុការណ៍មួយកើតឡើងដោយសារ
ភាពរន្ធត់ ឈឺចាប់ អារម្មណ៍ខ្លោចផ្សា
រហូតធ្វើឱ្យស្រមោលអតីតកាលទាំងនេះដិតដាមដោយភាពហ្មងសៅដក់ជាប់ក្នុង
ខួរក្បាល។ លើសពីនេះ លោកអ្នកមួយចំនួនទៀតមានអាការខូចចិត្ដ សោកស្ដាយ
ឬមានជម្ងឺស្ដាយក្រោយជាដើម។
អាការទាំងនេះហើយបានបញ្ជ្រាបឱ្យមនុស្សដែលទទួលរង
ឬប៉ះទង្គិចនូវហេតុការណ៍ខាងលើនេះបង្កឱ្យមានជម្ងឺកម្សត់តែម្ដង។
ដើម្បីជម្រាបជូនលោកអ្នកឱ្យយល់ច្បាស់អំពីជម្ងឺខាងលើនេះ
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ
ឯកទេសជម្ងឺផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត
ធ្វើការបកស្រាយដូចតទៅ។
ជម្ងឺកម្សត់ជាអ្វី?
ជម្ងឺកម្សត់គឺជាជម្ងឺម្យ៉ាងដែលកើតឡើងដោយសារព្រឹត្ដការណ៍រន្ធត់ ឈឺចាប់ ស្ដាយក្រោយ។ ភាគច្រើននៃអ្នកដែលមានជម្ងឺនេះ ច្រើនកើតមានឡើងចំពោះគ្រួសារខ្លួនឯងដែលបាត់បង់អ្វីមួយឬបាត់បង់ សមាជិកគ្រួសារដែលជាទីស្រឡាញ់ ក្នុងហេតុការណ៍ដ៏អាក្រក់បំផុត។ ហើយកត្ដាទាំងនេះបានជំរុញឱ្យមានអនុស្សាវរីយ៍ឈឺផ្សាដក់ជាប់ក្នុង ខួរក្បាល ឬបេះដូងតែម្ដង។ មនុស្សប្រភេទនេះ ងាយធ្វើឱ្យមានការប៉ះទង្គិចផ្នែកផ្លូវអារម្មណ៍ ឱ្យតែមានហេតុការណ៍អ្វីមួយកើតឡើងក៏ដោយ សូម្បីតែអ្នកដទៃពេលដែលបានឮគេនិយាយឬគេប្រាប់គឺហូរទឹកភ្នែកដោយ មិនដឹងខ្លួនតែម្ដង។
កត្ដាដែលបានជំរុញឱ្យមានជម្ងឺកម្សត់
លោកអ្នកមួយចំនួនដែលមានជម្ងឺកម្សត់នោះ អាចមានកត្ដា៣យ៉ាង។ កត្ដាទីមួយមកពីកត្ដាសង្គម កត្ដាទីពីរមកពីកត្ដាចិត្ដសាស្ដ្រ កត្ដាទី៣មកកត្ដាជីវសាស្ដ្រ។
1 . កត្ដាដែលកើតចេញពីសង្គម ៖ គឺកើតឡើងដោយសារមានតំណពូជ ព្រោះតែបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ឬរស់ នៅក្នុងបរិយាកាសស្រងេះស្រងោចម្នាក់ឯង មានអារម្មណ៍ឯកាមិនហ៊ានចេញទៅណាមកណានោះទេ គឺចូលចិត្ដសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង ហើយមិនសូវចូលចិត្ដនិយាយទៅកាន់អ្នកដទៃឡើយ។ បញ្ហានេះហើយបានជំរុញឱ្យមនុស្សប្រភេទនេះ មានជម្ងឺកម្សត់តែម្ដង។
2 . កត្ដាចិត្ដសាស្ដ្រ ៖ គឺជាកត្ដាមួយដែលបណ្ដាលឱ្យមានជម្ងឺកម្សត់ផងដែរ។ កត្ដានេះសំខាន់ណាស់ ព្រោះវាអាចប៉ះពាល់ ដល់សតិអារម្មណ៍ទាំងមូល និងចិត្ដគំនិត អាចធ្វើឱ្យបុគ្គលក្លាយជាមនុស្សវិកលចរិតដោយមិនដឹងខ្លួន។
3 . កត្ដាជីវសាស្ដ្រ ៖ គឺជាការរស់នៅជួបផលលំបាក ទុក្ខវេទនា ជីវភាពរកព្រឹកខ្វះល្ងាច។ កត្ដានេះហើយក៏អាចជំរុញឱ្យ លោកអ្នកមានជម្ងឺកម្សត់បានដែរ។
រោគសញ្ញាជម្ងឺកម្សត់
រោគសញ្ញាជម្ងឺកម្សត់អាចចែកចេញជាពីរ ៖ រោគសញ្ញាស្ដែងចេញឱ្យឃើញជាក់ស្ដែង និងរោគសញ្ញាមិនពិតប្រាកដ។
1 . រោគសញ្ញាកម្សត់ស្ដែងចេញឱ្យឃើញ ៖ គឺជាការបង្ហាញនូវអត្ដចរិតស្រងេះស្រងោច ស្រគត់ស្រគំ ហើយជាមនុស្សចូល ចិត្ដសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង មិនសូវចូលចិត្ដភាពអ៊ូអរ ហើយមិនចូលចិត្ដនិយាយច្រើន។ អ្នកមានជម្ងឺកម្សត់ប្រភេទនេះ ជាមនុស្ស អៀនច្រើនផងដែរ។ មិនតែប៉ុណ្ណោះធ្វើឱ្យអ្នកជម្ងឺដេកមិនលក់ អស់កម្លាំង ទទួលទានអាហារមិនសូវបាន។ ក្រៅពីនេះអ្នកដែលមានជម្ងឺកម្សត់មិនសូវចូលចិត្ដធ្វើការងារប៉ុន្មានឡើយ ហើយបាត់បង់ភាពជឿជាក់ អស់សង្ឃឹម ពេលខ្លះអាចឈានដល់ការចង់សម្លាប់ខ្លួន មានអារម្មណ៍ឯកោ មានអារម្មណ៍ធុញទ្រាន់។
2 . រោគសញ្ញាកម្សត់មិនពិតប្រាកដ ៖ អ្នកជម្ងឺប្រភេទនេះធ្វើឱ្យប៉ះពាល់ដល់រាងកាយ ព្រោះវាអាចកើតឡើងដោយសារ បរិយាកាសសង្គម មានគ្រោះទុរក្ភិក្ស មានរឿងចលាចល ស្រុកក្រខ្សត់ជាដើម។ អ្នកដែលយកហេតុការណ៍នេះមកដាក់ក្នុងចិត្ដ ឬបេះដូងភាគច្រើនធ្វើឱ្យខ្លួនឯងកម្សត់ដោយមិនដឹងខ្លួន។
វិធីព្យាបាលជម្ងឺកម្សត់
ប្រសិនបើលោកអ្នកមានបងប្អូន ឬក្រុមគ្រួសារមានជម្ងឺនេះកើតឡើង គឺត្រូវយកអ្នកជម្ងឺទៅព្យាបាលដោយគ្រូពេទ្យឯកទេសផ្លូវចិត្ដ។ បន្ទាប់មកត្រូវធ្វើការគាំទ្រទៅលើអ្នកជម្ងឺឱ្យលុបបំបាត់ភាពសៅហ្មង ភាពឈឺចាប់ ឬភាពស្ដាយក្រោយ។ ជាពិសេសរឿងរ៉ាវអាក្រក់ៗដែលកើតឡើងពីអតីតកាល ឬបច្ចុប្បន្នកាលជាដើម។ អ្នកជម្ងឺប្រភេទនេះ ត្រូវធ្វើយ៉ាងណាជំរុញដល់ពួកគេឱ្យបង្កបរិយាកាសក្នុងសង្គមឱ្យបានច្រើន បង្កភាពសប្បាយរីករាយ និងកម្សាន្ដនានា។ ព្រោះវាអាចចៀសផុតនូវស្លាកស្នាមអនុស្សាវរីយ៍ឈឺចាប់កន្លងមក។
វិធីការពារជម្ងឺកម្សត់
ដើម្បីការពារកុំឱ្យមានជម្ងឺកម្សត់នេះ លោកអ្នកត្រូវតែតាំងអារម្មណ៍ខ្លួនឯងថា ត្រូវធ្វើយ៉ាងណាបំភ្លេចរឿងរ៉ាវអាក្រក់ៗចោលឱ្យអស់ លុបបំបាត់ការឈឺចាប់ ភាពសៅហ្មង ហើយត្រូវស្វែងរកបរិយាកាសក្នុងសង្គមណាដែលល្អៗ ឧស្សាហ៍ចូលរួមជាក្រុមជាមួយមិត្ដភក្ដិ ក្រុមគ្រួសារ។ ត្រូវចៀសវាងដាច់ខាតការពារឱ្យបាននូវជម្ងឺស្ដ្រេស ព្រោះវាជាដើមចមបង្កឱ្យមានជម្ងឺកម្សត់នេះតែម្ដង។ ប្រសិនបើស្ដ្រេសនេះកើតមានរ៉ាំរ៉ៃក្នុងខ្លួនលោកអ្នកនោះ យូរទៅៗវាអាចបង្កឱ្យមានជម្ងឺវិកលចរិតតែម្ដង។ ដូច្នេះហើយត្រូវការពារយ៉ាងណា ត្រូវធ្វើការកែអារម្មណ៍ខ្លួនឯងឱ្យបានល្អ ទទួលយកខ្យល់ឬបរិយាកាសបរិសុទ្ធ លះបង់ភាពសោកសៅ។ បញ្ហានេះអាចការពារកុំឱ្យមានជម្ងឺស្ដ្រេសជ្រៀតចូលបានទៀតផង។
ផលប៉ះពាល់នៃជម្ងឺកម្សត់
ប្រសិនបើលោកអ្នកមិនយកអ្នកជម្ងឺកម្សត់ទៅព្យាបាលឱ្យទាន់ពេលវេលា ទេនោះ អ្នកជម្ងឺអាចក្លាយទៅជាមនុស្សវិកលចរិត ឬមានជម្ងឺសរសៃប្រសាទនៅថ្ងៃណាមួយមិនខានឡើយ។ មិនតែប៉ុណ្ណោះជម្ងឺនេះប្រសិនបើគ្មានអ្នកគាំពារ ឬអ្នកមើលការខុសត្រូវឱ្យបានត្រឹមត្រូវទេនោះ អាចធ្វើឱ្យអ្នកជម្ងឺបាក់ទឹកចិត្ដ មានអារម្មណ៍មួហ្មង ហើយអាចឈានដល់ការសម្លាប់ខ្លួនផងដែរ។
ដំបូន្មានអ្នកជំនាញ
ដើម្បីចៀសផុតជម្ងឺកម្សត់ លោកអ្នកត្រូវតែលុបបំបាត់ស្លាកស្នាមអនុស្សាវរីយ៍ដែលកើតឡើងអាក្រក់ៗ ឬបំផ្លាញបរិយាកាសអួអាប់ចេញពីក្នុងខ្លួន ស្វែងរកទីតាំងណាមួយដែលប្រកបដោយសុវត្ថិភាព ដើម្បីលំហែអារម្មណ៍ឱ្យបានស្រស់ថ្លា។ ត្រូវបំភ្លេចអាការឈឺចាប់ ភាពសៅហ្មង ហើយត្រូវចេះស្វែងរកដៃគូល្អមកសាសងជាមួយគ្នាពីនេះពីនោះលេងកម្សាន្ដ។ បើសិនលោកអ្នកប្រើវិធីរបៀបនេះបាន នឹងកាត់បន្ថយអារម្មណ៍ធុញថប់ ហើយជម្ងឺកម្សត់មិនអាចចូលលុកលុយបានឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

រូបភាពទស្សនាវដ្តីសុខភាពយើង