យល់ដឹង៖ សក់ស្កូវជារឿង ធម្មតាដែលកើតមានលើមនុស្សទូទៅ នៅពេលចូលវ័យចំណាស់
ហើយវាជាលក្ខណៈធម្មជាតិដែលផ្ដល់ឱ្យ។ ប៉ុន្ដែ សម្រាប់អ្នកខ្លះមានសក់ស្កូវនៅវ័យក្មេង
ធ្វើឱ្យសម្រស់ធ្លាក់ចុះមួយកម្រិត។ មានសក់ស្កូវនៅវ័យក្មេងបែបនេះប្រជាពលរដ្ឋខ្មែរយើង
ច្រើនហៅថា ស្កូវមុនអាយុ ហើយគិតថាស្កូវនេះបណ្ដាលមកពីមានរោគអ្វីម្យ៉ាង ដែលពាក់
ព័ន្ធទៅនឹងកោសិកាស្បែក និងសក់ ទើបធ្វើ ឱ្យមានការប្រែពណ៌។

មូលហេតុសក់ស្កូវមុនអាយុ
កាលណានិយាយពីសក់ គឺគេនឹកឃើញទៅដល់ស្បែកភ្លាម ដែលពណ៌សម្បុរស្បែកអា
ស្រ័យទៅលើកោសិកាស្បែកម្យ៉ាង ឈ្មោះថា មេឡាណូសាយ។ មានន័យថា កោសិកា
ស្បែកមេឡាណូសាយនេះ ឱ្យពណ៌ទាំងស្បែក ទាំងសក់ដូចគ្នា។ ម្យ៉ាងទៀតលោក អ្នក
ដែលមានសក់ពណ៌ខ្មៅ ឬសក់ពណ៌ផ្សេងទៀត ដូចជាក្រហមស្លេក មានតាំងពីកំណើត
មក គឺអាស្រ័យទៅតាមហ្សែនដែលមាននៅ ក្នុងខ្លួនរបស់បុគ្គលម្នាក់ៗ។ ដូចនេះគេអាច
កំណត់ពីមូលហេតុសក់ស្កូវមុនអាយុបានមួយចំនួនគឺ ៖
- មេតាប៉ូលីស ៖ ការប្រែប្រួលរបស់ មេតាប៉ូសលីស ដែលបំប្លែងសារធាតុប្រូតេអ៊ីន ជាតិ
- ស្ករជាតិខ្លាញ់ និងបំប្លែងសារធាតុ ផ្សេងៗទៀតនៅក្នុងខ្លួន បណ្ដាលឱ្យពណ៌សក់មានការ
ប្រែប្រួលខុសពីពណ៌សក់ធម្មជាតិ។ - ការប្រើប្រាស់ឱសថ ៖ ការទទួលទាន ឱសថមួយចំនួន ដូចជាឱសថព្យាបាលជម្ងឺមហា
រីកជម្ងឺគ្រុនចាញ់ ឬប្រើប្រាស់ឱសថ ដើម្បីបន្ថយសម្ពាធឈាម ក៏ជាកត្ដាធ្វើឱ្យសក់មានការ
ស្លក់ពណ៌បន្ដិចម្ដងៗ រហូតសក់ប្រែពណ៌ទៅជាស្កូវ។ - ការកង្វះវីតាមីន ៖ ភាពកង្វះវីតាមីនមួយចំនួន ដូចជាកង្វះវីតាមីនបេ១២ កង្វះជាតិដែកជា
ដើម ក៏ជាមូលហេតុធ្វើឱ្យសក់ ស្លក់ពណ៌ដែរ។ - បញ្ហាលើស្បែក ៖ ស្បែកមានជម្ងឺ ដូចជាកើតឃ្លង់ល្ពៅនៅលើស្បែក នៅត្រង់កន្លែងណាធ្វើ
ឱ្យស្បែកកន្លែងនោះប្រែ ពណ៌ទៅជាសស្លែត ដោយសារកោសិកាស្បែកមេឡាណូសាយមក
ពាក់ព័ន្ធ ហើយបណ្ដាលឱ្យស្បែក និងសក់ប្រែពណ៌សក់ខុសពីធម្ម ជាតិ។
ដោយ៖ វត្ដី
ប្រភព៖ newshealth
ប្រភព៖ newshealth