ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, July 28, 2013

ប្រភេទអាហារ ជួយឱ្យទទួលទានដំណេកលក់ស្កប់ស្កល់

ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នក
ទទួលទានដំណេកបានស្កប់ស្កល់ល្អ?
ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖

១/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ  ធម្មជាតិម្យ៉ាង  មានផ្ទុកទៅដោយ   សារធាតុ theanine
ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេក បានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖  ត្រូវទទួលទាន
តែបៃតងក្តៅ ១ថ្ងៃ ១ពែង។

២/ ផ្លែឈើរី៖ ជា​ប្រភេទផ្លែឈើម្យ៉ាង   ដែលមានផ្ទុកនូវ  សារធាតុ​ម៉េឡាតូ​នី​ន ដែល​អាច

​ជួយ​ទ្រទ្រង់​ និង ការពារ រាង្គ​កាយមនុស្ស ​ឱ្យឆាប់ងងុយគេង និង ទទួលទានដំណេកបាន​
ស្កប់ស្កល់ល្អ។

៣/ ផ្លែ​ចេក​៖ ជាប្រភេទផ្លែឈើ  ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូ​តា​ស្យូម និង ​ម៉ាញេ
ស្យូម ​ដែលជួយ​កាត់បន្ថយនូវ  ការគិតច្រើន ធ្វើចលនារបស់​សាច់ដុំបានសំរាក គ្រប់គ្រាន់ ​
ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕

ដោយ៖ វណ្ណៈ
ប្រភព៖ womansday
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII