ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 29, 2013

ក្បួនទទួលសេចក្ដីសុខស្រួល ដល់កំពូលតំណាលគ្នា

ជម្រាបសួរលោកគ្រូ លី ចេងហ៊ុយ! ខ្ញុំរៀបការបាន៣ឆ្នាំមកហើយ។ ជីវភាពផ្លូវភេទរបស់គ្រួសារ
ខ្ញុំដូចជា មិនសូវប្រសើរសោះ។ ដោយសារតែខ្ញុំមិន សូវមានបទពិសោធន៍ ពេលខ្លះភរិយារបស់ខ្ញុំ
បាទមិនចង់រួមភេទទេ ដោយគាត់អះអាង ថាដូចជាគ្មានដែលបានទទួល សេចក្ដីសុខស្រួលដល់
កំពូល ម្ដងណាឡើយ។ ជួនកាលគាត់មិនទាន់ស្រួលផង ខ្ញុំបាទចេញទឹកកាមបាត់ទៅហើយ។
Photo by DAP-NEWS
សូមលោកវេជ្ជបណ្ឌិតជួយខ្ញុំបាទ និងភរិយាខ្ញុំបាទផងមើល៎ តើធ្វើដូចម្ដេចដើម្បីទទួលបាន នូវសេច

ក្ដីសុខស្រួលដល់កំពូលដំណាល គ្នា? សូមអរគុណ! លោក ធ. ប. ន អាយុ២៧ឆ្នាំ ភ្នំពេញ។
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ តាមរយៈសំណួរនេះ ប្អូនប្រុសពិតជាបារម្ភពី សុភមង្គលគ្រួសារខ្លាំង
ណាស់។ តាមពិតការទទួលបានសេចក្ដីសុខ ដល់កំពូលដំណាលគ្នា គឺជារឿងកម្រណាស់ អាច
មានហេតុផលយ៉ាងងាយបំផុត គឺបុរសជារឿយៗងាយឆាប់ចេញ ទឹកកាមជាងស្ដ្រី ហើយរហ័ស
ជាងទៀតផង។ តាមរយៈទិដ្ឋភាពនេះហើយ ដែលអ្នកដែលស្រលាញ់ភេទដូចគ្នា គឺអាចមានសំ-
ណាងជាង អ្នកដែលស្រឡាញ់ភេទផ្ទុយគ្នា ដោយសារពួកគេមានលក្ខណៈផ្លូវភេទ ឬចង្វាក់ប្រហាក់
ប្រហែលគ្នា។
តាមចម្ងល់របស់ប្អូនប្រុស ពិតជាមានវិធីមួយចំនួនដែល អាចជួយគូស្វាមីភរិយារបស់ប្អូនឱ្យទទួល
បាននូវសេចក្ដីសុខស្រួល ដំណាលគ្នា។ ប៉ុន្ដែៗអ្វីត្រូវការការតាំងចិត្ដយ៉ាងពិតប្រាកដមួយ។ ប្អូន
ប្រុសអាចចាប់ផ្ដើមលេងប្រដាប់ ភេទខ្លួនឯងមុនពេលរួមភេទ ធ្វើយ៉ាងណាឱ្យសេចក្ដីសុខស្រួល
ត្រេកត្រអាលកើតឡើងយឺតៗ។ បុរសក៏អាចទទួលបានសេចក្ដីសុខស្រួល ដល់កំពូលនៅពេល
ចាប់ផ្ដើម រួមភេទដំបូង បន្ទាប់មកអាចចាប់ដាស់ស្ដ្រីជាដៃគូ ដោយប្រើរយៈពេលយូរ រហូតដល់
ដំណាក់កាលរឹងកញ្ជ្រីសឆ្លងផុត។
ពេលនោះប្រសិនបើស្ដ្រីទទួល បានការដាស់សម្រើបស្រើប ស្រាលគ្រាប់គ្រាន់ ពួកគេទាំងពីរនាក់
អាចទទួលបានសេចក្ដីសុខ ស្រួលដល់កំពូលបានក្នុង ពេលដំណាលគ្នា។ រីឯស្ដ្រីវិញ បើស្គាល់
ច្បាស់អំពីប្រតិកម្មនៃដៃគូរបស់ខ្លួន គាត់អាចខិតខំធ្វើឱ្យចង្វាក់សុខ ស្រួលរបស់គាត់ផ្ទាល់ជាមួយ
បុរស (ដោយបង្កើនការកន្ដ្រាក់នៃសាច់ដុំ ដោយឆន្ទៈ)។ ប៉ុន្ដែការអនុវត្ដន៍នេះត្រូវការការហាត់រៀន
ដ៏ត្រឹម ត្រូវមួយ។ ជាទូទៅ មិនសូវជាលំបាកប៉ុន្មានទេ ក្នុងការដែលបុរសប្រញាប់ប្រញាល់ ទទួល
បាន សេចក្ដីសុខស្រួល បើប្រៀបធៀបជាមួយ ស្ដ្រី។ ប៉ុន្ដែសូមដៃគូប្ដីប្រពន្ធរបស់ប្អូនប្រុស កុំគិតពី
សេចក្ដីសុខស្រួល ដំណាលគ្នានេះខ្លាំងពេក។ ជាការពិតហើយ សេចក្ដីសុខស្រួលដល់ កំពូលដំ
ណាលគ្នាមាន អត្ថប្រយោជន៍ណាស់សម្រាប់ដៃគូទាំងពីរ។ ពេលដែលឃើញម្នាក់ ទទួលបានសេច
ក្ដីសុខស្រួល ម្នាក់ទៀតពិតជា សប្បាយចិត្ដដែរ។ ករណីប្អូនប្រុសគឺត្រូវសិក្សា ពីសេចក្ដីសុខស្រួល
រវាងគ្នាទៅវិញទៅមក ហើយរកឱ្យឃើញចំណុចកណ្ដាល។ សូមអ្នក ទាំងពីរមានសំណាងល្អ និង
សុភមង្គលក្នុងគ្រួសារ៕
(ដកស្រង់ពីគេហទំព័រ www.healthcambodia.com)

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII