ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, July 26, 2013

បច្ចេកទេសដើម្បីបាន កូនប្រុសកូនស្រីតាមចំណង់

លោកអ្នកមានកូនស្រី ៣នាក់ ហើយ តែចង់បានកូនប្រុស ម្នាក់ទៀត តើត្រូវធ្វើម្ដេចទៅ? ពិតហើយ ពិតជាមានបច្ចេកទេស វិទ្យាសាស្ដ្រ ឬចម្លែកៗ។ កលល្បិច ដើម្បីបានកូនប្រុស ឬកូនស្រីដូចបំណងនេះ ឈរលើគោលការណ៍ មួយចំនួន ដូចជាកាលបរិច្ឆេទ នៃការរួមភេទ របបអាហារ ទទួលទានជាដើម។
តើវិធីទាំងនេះពិតជា មានប្រសិទ្ធភាពមែន ដែរឬទេ?

សុបិនដ៏ចំណាស់មួយនេះ គឺការចង់បានកូនប្រុស ឬកូនស្រីតាមចំណង់។
តាំងពីយូរយារណាស់មកហើយ មនុស្សតែងស្រមៃ សុបិនចង់បានកូន ដែលមានភេទប្រុស ឬស្រីតាមតែការប៉ងប្រាថ្នារបស់ពួកគេ។ ទោះបីជាបច្ចេកទេស មួយចំនួនត្រូវបានទទួល ស្គាល់ជាលក្ខណៈវិទ្យាសាស្ដ្រក្ដី ប៉ុន្ដែត្រូវចងចាំ ក្នុងចិត្ដថា មិនមានបច្ចេកទេស ណាមួយដែល អាចទុកចិត្ដ ឬមានប្រសិទ្ធភាព ១០០% នោះទេ។ ដើម្បីជាជំនួយ សម្រាប់លោកអ្នកអាន ខ្ញុំសូមលើកយកវិធី សាស្ដ្រពីរបីយ៉ាង ដើម្បីទទួលបាន កូនប្រុសឬកូនស្រី តាមចំណង់មកជម្រាប ជូនគឺកាលបរិច្ឆេទនៃការរួមភេទ របបអាហារទទួលទាន និងកម្រិតស៊កបញ្ចូលលិង្គ ពេលធ្វើការរួមភេទ។
តើត្រូវរួមភេទពេលណា?
តាមការស្រាវជ្រាវ បានបង្ហាញថា បើចង់បានកូនប្រុស ប្រសើរបំផុតត្រូវចាប់ផ្ដើម រួមភេទនៅពេលមាន ធ្លាក់មេជីវិត ឬពីរ បីថ្ងៃក្រោយ ប៉ុន្ដែបើចង់បាន កូនស្រីត្រូវរួមភេទ មុនធ្លាក់មេជីវិតពីរបីថ្ងៃ ឬអាចមុន៥ថ្ងៃជាដើម។ បែបនេះជាបច្ចេកទេស នៃការចង់ បានកូនប្រុស ឬកូនស្រី ដោយផ្អែកទៅលើ កាលបរិច្ឆេទ នៃការរួមភេទ។
តើផ្អែកទៅលើអ្វីទៅ បានជាមានការលើកឡើង បែបនេះ?
បើសិនជាមិនចម្លែក ពេកទេ បុរាណភាសិតនេះឈរ លើមូលដ្ឋាន អត្ដសញ្ញាណ រូបសាស្ដ្រនៃទឹក រំអិលមាត់ស្បូន។ ព្រោះថាទឹករំអិល ដែលបញ្ចេញមក មានសភាពសថ្លា និងអន្ធឹលៗនេះ ជួយសម្រួលដល់ ការរំកិលខ្លួនចូល ទៅក្នុងស្បូនបាន យ៉ាងងាយ។ ពេញមួយវដ្ដរដូវ ជារៀងរាល់ខែ កំហាប់នៃទឹករំអិល មាត់ស្បូននេះប្រែប្រួល។
មុនពេលធ្លាក់មេជីវិតអូវុល ស្បៃនៃទឹករំអិល មាត់ស្បូននេះ ធ្វើជារនាំងទប់ស្កាត់ ស្ពែមម៉ាតូសូអ៊ីដ មានតែពួកស្ពែមម៉ាតូសូអ៊ីដ ដែលធន់ប៉ុណ្ណោះ ដែលអាចឆ្លងកាត់ រនាំងនេះបាន។ ពេលដែលមេជីវិត អូវុលកំពុងធ្លាក់ ពេលនោះស្ថានភាព រនាំងមានសភាពរលា ហើយរាល់ស្ពែមម៉ាតូសូអ៊ីដ ដែលមាននៅក្នុងទឹកកាម អាចឆ្លង កាត់រនាំងនោះ បានទាំងអស់។ អាចនិយាយបានថា ស្ពែមម៉ាតូសូអ៊ីដ ទាំងតូចទាំងតាច ដែលមានលក្ខណៈ មិនដូចគ្នាក្ដីសុទ្ធតែអាច ហែលចូលបាន ទាំងអស់។
ស្ពែមម៉ាតូសូអ៊ីដ ដែលមានក្រូម៉ូសូមអ៊ិច ដែលអាចផ្ដល់កំណើត ជាទារកភេទស្រី មានដំណើរយឺត និងធន់ជាងស្ពែមម៉ាតូ សូអ៊ីដដែលមាន ក្រូម៉ូសូមអ៊ីក្រិច។ ហេតុនេះប្រភេទ ឬលក្ខណៈរបស់ស្ពែមម៉ាតូសូអ៊ីដ ជាអ្នកកំណត់ភេទ របស់ទារក ឬអំប្រ៊ីយ៉ុង។ លក្ខណៈពិសេស របស់កាម៉ែតទាំងនេះ ជាអ្នកសម្រេច និងកំណត់ភេទ។
ស្ពែមម៉ាតូសូអ៊ីដ ដែលមានក្រូម៉ូសូមអ៊ីក្រិច ដែលមានល្បឿនលឿន មានសន្ទុះស្ទុះឡើង នៅពេលរួមភេទ ដែលធ្វើឡើង ក្រោយពេលមេជីវិតអូវុលធ្លាក់។ ដោយឡែកស្ពែមម៉ាតូសូអ៊ីដ ដែលផ្ទុកក្រូម៉ូសូមអ៊ិច មានសន្ទុះនៅ ពេលរួមភេទមុនមេជីវិត អូវុលធ្លាក់។ ដូច្នេះបើតាមការពន្យល់ ខាងលើ អ្វីដែលត្រូវធ្វើ សម្រាប់លោកអ្នកគឺ កំណត់ឱ្យបាននូវ ពេលវេលាធ្លាក់ មេជីវិតអូវុលពិតប្រាកដ។ វិធីវាស់វែងការធ្លាក់ មេជីវិតអូវុលត្រូវធ្វើ ទៅតាមក្រាហ្វិក សីតុណ្ហភាព ឬការធ្វើតេស្ដ វិភាគទឹកនោម ដែលជាវិធីមួយ ដែលអាចជឿជាក់ បានបំផុត។
របបអាហារទទួលទាន បែបណាទៅ?
ដើម្បីទទួលបានកូនស្រី អនាគតម្ដាយត្រូវ មានរបបអាហារ ដែលសម្បូរទៅដោយ ជាតិកាល់ស្យូម និងមិនសូវមានអំបិល (សាប)។ ផ្ទុយទៅវិញបើចង់ បានកូនប្រុស ត្រូវទទួលទានប្រៃ និងគ្មានជាតិប៉ូតាស្យូម។ តើវិធីសាស្ដ្រដែល ពឹងផ្អែកលើរបបចំណី អាហារបែបនេះ មានប្រភពពីណាមក?
ពេលនេះ ខុសពីករណី ទាក់ទងនឹងកាលបរិច្ឆេទ នៃការរួមភេទ គឺជាលក្ខណៈអត្ដសញ្ញាណ គីមីសាស្ដ្រ (មិនមែនលក្ខណៈរូប សាស្ដ្រ) នៃទឹករំអិលមាត់ស្បូន ដែលត្រូវគិតគូរ ឬយកជាគោលដៅ។
ស្ថានភាពប៉េហាស់ (pH) មានលក្ខណៈអាស៊ីដ ក្រៅដំណាក់កាល ធ្លាក់មេជីវិតអូវុល ហើយប៉េហាស់នេះ ក្លាយជាបាសក្នុងរយៈពេល វដ្ដរដូវប៉ុន្មានថ្ងៃនោះ ពេលនោះហើយ ដែលជាឱកាសជំរុញ ឱ្យមានការរត់ចូល នៃស្ពែមម៉ាតូសូអ៊ីដ ទៅក្នុង ស្បូនដែលឈានទៅ ការបង្កកំណើត បានយ៉ាងងាយ។
ចំណីអាហារពិសេស ណាមួយរបស់ស្ដ្រី ជាម្ដាយអាចធ្វើ ឱ្យមានការ ប្រែប្រួលប៉េហាស់នេះ បានខ្លះ និងជួយសម្រួល ដល់ដំណើរ រត់ចូលរបស់ស្ពែម ម៉ាតូសូអ៊ីដប្រភេទ ណាមួយបាន។
របបអាហារដែល មិនសូវមានជាតិអំបិល (សាប) និងសម្បូរជាតិ កាល់ស្យូម អាច ធ្វើឱ្យទឹករំអិលមាត់ស្បូនមានលក្ខណៈអាស៊ីដ ដែលផ្ដល់ឱកាស ឱ្យតែស្ពែមម៉ាតូសូអ៊ីដ ឬកាម៉ែតដែល ផ្ទុកក្រូម៉ូសូមអ៊ិច ដែលមាន សភាពធន់ អាចឆ្លងកាត់បានតែប៉ុណ្ណោះ។ ដូច្នេះបើចង់បានកូនស្រី សូមទទួលទាន ចំណីអាហារប្រភេទ ទឹកដោះ បន្លែបៃតង សាច់ត្រី និងស៊ុត។ ចំណីអាហារដែល សម្បូរទៅដោយជាតិ អំបិល(ប្រៃ) និងជាតិប៉ូតាស្យូម ធ្វើឱ្យប៉េហាស់ ប្រែប្រួលតិចតួចបំផុត។ ក្នុងបរិស្ថានប៉េហាស់នេះ មានតែស្ពែមម៉ាតូសូអ៊ីដ ទេដែលទ្រាំទ្រស្ថានភាពបាស ឬអាល់កាឡាំង នៅក្នុងទ្វារមាស និងស្ពែមម៉ាតូសូអ៊ីដ ដែលមានល្បឿនលឿន ជាងគេប៉ុណ្ណោះ ដែលអាចរត់ចូល ទៅធ្វើការបង្ក កំណើតបាន។ ដូច្នេះបើចង់បាន កូនប្រុស សូមទទួលទាន ចំណីអាហារប្រភេទ សាច់រាងឆៅ សាច់សត្វ និងសាច់ត្រីអាំង ឬឆ្អើរ ឬដុត។
ចុះកម្រិតស៊កបញ្ចូលលិង្គ ក្នុងពេលរួមភេទ?
ក្រៅពីកាលបរិច្ឆេទនៃការរួមភេទ និងរបបចំណីអាហារ កម្លាំងឬកម្រិតស៊កបញ្ចូលលិង្គ ក្នុងពេលរួមភេទ ក៏ដើរតួនាទី សំខាន់ផងដែរ។ ការស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស មិនសូវជ្រៅ(រាក់)នៅពេលរួមភេទ ក្នុងដំណាក់កាល ធ្លាក់មេជីវិតអូវុល អាចសម្រួលឱ្យតែ ស្ពែមម៉ាតូសូអ៊ីដ រត់ចូលបានវែងឆ្ងាយ ដោយមិនអស់កម្លាំង។ នៅក្នុងលក្ខខណ្ឌនេះ ស្ពែមម៉ាតូសូអ៊ីដ ដែលផ្ទុកក្រូម៉ូសូមអ៊ិច ហើយដែលធន់ជាងគេ អាចទៅជួបមេជីវិតអូវុល សម្រាប់បង្កកំណើត ជាមួយគ្នាបានប្រសើរ។ ផ្ទុយទៅវិញ ការស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារ មាសក្នុងកម្រិតធម្មតា ឬរាងជ្រៅផ្ដល់ឱកាស ឱ្យមានផ្ទៃពោះ ឬគភ៌ជាកូនប្រុសច្រើនជាង។
បណ្ដាំផ្ញើ ៖  លោកអ្នកបានជ្រាប ហើយអំពីបច្ចេកទេស ដែលអាចផ្ដល់កំណើត ជាកូនប្រុស និងកូនស្រីតាមចំណង់។ ទោះជាក្នុងករណីណាក្ដី សូមកុំភ្លេចថា គ្មានវិធីណាមួយដែលផ្ដល់ ប្រសិទ្ធភាព ១០០% នោះទេ ហើយទារកឬបុត្រធីតា ដែលផ្ដល់សុភមង្គល ដល់គ្រួសារ លោកអ្នកមិនមែន ចាំតែកូនប្រុស ឬកូនស្រីនោះទេ។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII