ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 29, 2013

ប្រភេទអាហារ ជួយបណ្តុះសក់ និង ធ្វើឱ្យសក់ទន់ភ្លឺរលោង

សុខភាពសក់ ជាបញ្ហាមួយដ៏សំខាន់បំផុត  ដែលមនុស្សគ្រប់រូប  កំពុងមានការព្រួយបារម្ភ
យ៉ាងខ្លាំង ហើយបានខិតខំស្វែងរកឱសថគ្រប់ប្រភេទ ដើម្បីថែរក្សាសក់កុំឱ្យជ្រុះ និង មាន
សំណើមគ្រប់គ្រាន់។
ពេលនេះ លោកអ្នកមិនចំាបាច់មានការព្រួយបារម្ពពីបញ្ហាសក់ជ្រុះទៀតទេ ខាងក្រោមនេះ
ជាប្រភេទអាហារ បំប៉ន់ និង ជួយថែរក្សាសក់របស់លោកអ្នក មិនឱ្យជ្រុះ៖
១/ ត្រីសាម៉ុន

មានផ្ទុកនូវ អាស៊ីតអូម៉េហ្គា ៣  ដែលជាសារធាតុពិសេសសម្យ៉ាង ជួយបំប៉ន់ដល់កោសិកា

ស្បែកក្បាលរបស់អ្នក ឱ្យដុះសក់ឡើងវិញ និង ការពារមិនឱ្យមានសក់ជ្រុះ កាត់បន្ថយការ
រលាកទូទៅនៃស្បែក និង ជួយកាត់បន្ថយការស្ទះរន្ធញើស។
២/ ស៊ុត (ពងមាន់)
ស៊ុត ជាប្រភពមួយ ដែលសម្បូរណ៍ដោយ វីតាមីន ដូចជា៖  សារធាតុស័ង្កសី ស្ពាន់ធ័រ និង
ដែក។ ដែក  គឺជាសារធាតុដ៏សំខាន់មួយ  ដែលជួយឱ្យកោសិការបស់លោកអ្នក   នាំយក
អ៊ុកស៊ីសែន ចូលទៅរន្ធសក់ និង ធ្វើឱ្យសក់ មានសុខភាពល្អឡើងវិញ។
៣/ អយស្ទើ
សម្បូរណ៍ ទៅដោយ សារធាតុស័ង្កសីខ្ពស់ និង  មានផ្ទុកនូវ វីតាមីន ជាច្រើនប្រភេទ ដល់
៩៧ ភាគរយ    ដែលអាចជួយការពារសុខភាពស្បែកក្បាល  និង  ជួយបណ្តុះសក់ថ្មី បាន
យ៉ាងមានប្រសិទ្ធិភាព៕
ដោយ៖ វណ្ណៈ
ប្រភព៖ webmd
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII