ការ
ប៉ះទង្គិចហិង្សារវាងប៉ូលិសនិងក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី
Morsi នៅទីក្រុងគែរ យប់ថ្ងៃសុក្រឆ្លងមកថ្ងៃសៅរ៍ទី ២៧កក្កដា ២០១៣
AFP
ក្នុងខណៈដែលសកម្មជនប្រឆាំងនឹងលោកមរស៊ី
នាំគ្នាធ្វើបាតុកម្ម នៅទីលានសន្តិភាព Tahrir
និងនៅជិតវិមានប្រធានាធិបតី
ដើម្បីគាំទ្ររបបយោធាដឹកនាំប្រទេសឆ្លងអន្តរកាល
សកម្មជនរាប់សិបពាន់នាក់ផ្សេងទៀត
ជាអ្នកគាំទ្រប្រធានាធិបតីបាត់តំណែង បានប្រមូលផ្តុំគ្នាដែរ
នៅថ្ងៃសុក្រម្សិលមិញ
ដើម្បីទាមទារយកតួនាទីប្រមុខរដ្ឋមកឱ្យលោកមរស៊ីវិញ។ បាតុកម្មគាំទ្រ
បាតុកម្មប្រឆាំង ដែលចៀសមិនផុតពីការ ប៉ះទង្គិចគ្នា។
តាំងពីល្ងាចមិញ រហូតមកទល់នឹងព្រឹកថ្ងៃសៅរ៍នេះ អំពើហិង្សាមរណៈ
បានផ្ទុះឡើងជាច្រើនកន្លែងនៅទីក្រុង គែរ និងក្រុង អាឡិចសង់ឌ្រី។
មានស្លាប់យ៉ាងហោចណាស់ ៧៥នាក់
នេះបើតាមតួលេខផ្តល់ដោយក្រុមអ៊ីស្លាមជ្រុលនិយមភាតរបុត្រ Frère
musulman។
ការប៉ះទង្គិចហិង្សា
បានផ្ទុះឡើងនៅពេលដែលក្រុមអ្នកគាំទ្រលោកអតីតប្រធានាធិបតី មរស៊ី
បាននាំគ្នាដង្ហែក្បួនចេញពីទីតាំងនៅជាយក្រុង
ឆ្លងចូលរដ្ឋធានីគែរ តាមច្រកខាងកើត។
កងកម្លាំងប៉ូលិសចូលធ្វើអន្តរាគមន៍រាំងដំណើរបាតុកម្ម ការវាយប្រហារហិង្សាបានឆាបឆេះឡើង។ បើតាមសកម្មជនFrère musulman ដែលជាអ្នកគាំទ្រលោក មរស៊ី កងកម្លាំងរក្សាសន្តិសុខ បានប្រើតែគ្រាប់បែក និងគ្រាប់គ្មានរំសេវទេ គ្រាប់ពិតៗត្រូវបានប្រើប្រាស់ដោយក្រុមមិនស្គាល់មុខ បាញ់ចេញពីសកលវិទ្យាល័យក្បែរនោះ។
នៅឯមន្ទីរពេទ្យជាយក្រុង កន្លែងដែរក្រុមអ៊ីស្លាមជ្រុលនិយមយកធ្វើជាទីតាំង តាំងពីជាងមួយខែមកហើយវិញ ទើបមានចំនួនអ្នកស្លាប់ច្រើនជាង។ ចំនួនមនុស្សស្លាប់ដែលពិបាកនឹងផ្ទៀងផ្ទាត់ ៖ ១០នាក់ ២០នាក់ បន្ទាប់មកជាង៣០នាក់។ អ្នកកាសែតរបស់ភ្នាក់ងារព័ត៌មានបារាំង បានរាប់ឃើញមានសាកសព៣៧នាក់តំរៀបគ្នានៅមន្ទីរពេទ្យ។ បន្ទាប់មកទើបគេឃើញក្រសួងសុខាភិបាលចេញរបាយការណ៍បញ្ជាក់ថាមាន ស្លាប់ ២០នាក់ និងរបួស១៧៧នាក់ នៅក្នុងការប៉ះទង្គិចហិង្សាព្រឹកមិញនេះ។ ចំណែកក្រសួងមហាផ្ទៃ មិនបានចេញសេចក្តីថ្លែងការណ៍អ្វីទាក់ទងនឹងហេតុការណ៍ហិង្សានេះទេ។
អំពើហិង្សាក៏បានកើតឡើងដែរ នៅក្រុងអាឡិចសង់ឌ្រី ក្រុមសកម្មជនអ្នកគាំទ្រលោក មរស៊ី បានទទួលរងការវាយប្រហារពីសំណាក់កងកម្លាំងប៉ូលិស បន្លំខ្លួនជាស៊ីវិល ប្រើកាំភ្លើងបាញ់ត្រង់ៗតែម្តង។ នេះបើតាមការអះអាងរបស់ក្រុមអ៊ីស្លាមជ្រុលនិយម។ ប៉ុន្តែ ចំពោះដំណឹងនេះ ក្រសួងមហាផ្ទៃបានបញ្ចេញប្រតិកម្មតបវិញថា គឺក្រុមFrère musulman ដែលជាអ្នកបាញ់ទៅលើវិហាររបស់ក្រុមអ្នកប្រឆាំងនឹងអតីត ប្រធានាធិបតី មរស៊ី។
ជនរងគ្រោះបាត់បង់ជីវិត ដែលសុទ្ធត្រូវគ្រាប់ចំក្បាល ឬដើមទ្រូង ! ប៉ុន្តែជាថ្មីម្តងទៀត ព័ត៌មានទាំងនេះ គ្មានអ្វីប្រភពឯករាជ្យណាអាចផ្ទៀងផ្ទាត់បានឡើយ៕