វិធីនៃការរម្ងាប់អារម្មណ៍ផ្លូវភេទ
ពិតជាមានការលំបាកសម្រាប់បុរសមួយចំនួនដែលមានចំណង់ផ្លូវភេទក្រាស់
ដូច្នេះហើយទើបបណ្ដាលឱ្យបុរសដែលមានចំណង់ផ្លូវភេទច្រើនទាំងនោះ
ទៅប្រព្រឹត្ដនូវអំពើផ្សេងៗ(ជាអាទិការចាប់រំលោភ
ដោយមិនមានការព្រមព្រៀងពីសំណាក់ដៃគូ)
ដែលតែងតែកើតមានឡើងជាញឹកញាប់នៅក្នុងសង្គម
ជាពិសេសតាមរយៈទំព័រទស្សនាវដ្ដី កាសែតជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង
បុរសតណ្ហាក្រាស់
បើតាមការសង្កេតឃើញនៅក្នុងសង្គមជាក់ស្ដែងនិងតាមរយៈព័ត៌មានចុះផ្សាយ ឬនិយាយពីការចាប់រំលោភនិងបុរសដែល មានចំណង់រួមភេទច្រើន ដែលខ្មែរយើងនិយមហៅថាបុរសតណ្ហាក្រាស់។ ការពិតទៅមិនមានបុរសបែបនេះច្រើនទេនៅក្នុងសង្គមជាតិ ហើយក៏មិនមែនមានតែនៅកម្ពុជាដែរ នៅឯបរទេសក៏មានអ្នកដែលមានចំណង់រួមភេទច្រើនដែរ។ នេះដោយសារកត្ដាសរីរាង្គ ទើបបណ្ដាលឱ្យពួកគាត់អាចរួមភេទបានច្រើនដង ដោយមិនមានការធុញទ្រាន់ឬអស់កម្លាំង។ នេះមិនមែនជានិយមន័យផ្លូវការទេ គ្រាន់តែជាការអង្កេតជួបប្រទះ និងឃើញកើតមានឡើងជាញឹកញាប់នៅក្នុងសង្គម។
ផលប៉ះពាល់ដល់បញ្ហាសង្គម និងក្រុមគ្រួសារ
បើនិយាយពីការប៉ះពាល់ដល់បញ្ហាសង្គមជាតិមានច្រើន សម្រាប់អ្នកដែលមានចំណង់រួមភេទច្រើន។ ដោយសង្គម គ្រួសារខ្លះភរិយាមិនអាចស៊ូទ្រាំនឹងការរួមភេទច្រើនដងពីសំណាក់ស្វាមីបានទេ ដែលកត្ដាទាំងនេះអាចបង្កឱ្យគូស្វាមីឈានទៅដល់ការ លែងលះបាន។ បញ្ហាមួយទៀតប្រសិនបើក្រុមគ្រួសារ(ភរិយា)មិនអាចស៊ូទ្រាំ នឹងការរួមភេទបានច្រើនដង បុរសជាស្វាមីអាចទៅ បង្កការរួមភេទនៅខាងក្រៅ ដែលទង្វើទាំងនេះអាចបណ្ដាលឱ្យមានការឆ្លងនូវជម្ងឺផ្សេងៗ តាមរយៈការរួមភេទជាមួយដៃគូផ្សេងៗ ដោយមិនបានប្រើប្រាស់មធ្យោបាយការពារឱ្យបានត្រឹមត្រូវ។ បញ្ហាមេរោគទាំងនេះមិនត្រឹមតែបៀតបៀនដល់បុរសសាមីខ្លួនជាស្វាមី ទេ អាចបង្កឱ្យមានការឆ្លងរីករាលដាលទៅដល់ភរិយា និងកូនបានហើយវាក៏ជាបន្ទុកមួយយ៉ាងធ្ងន់ធ្ងរក្នុងសង្គមជាតិ។
កត្ដាដែលបណ្ដាលឱ្យបុរសមានចំណង់ផ្លូវភេទច្រើន
ការរួមភេទបើយោងតាមឯកសារអ៊ីនធឺរណិតបានបញ្ជាក់ថា មនុស្សពីរនាក់រួមភេទមិនដូចគ្នាទាំងស្រុងនោះទេ ដោយអ្នក ខ្លះអាចរួមភេទបានច្រើនដង ចំណែកអ្នកខ្លះទៀតមិនអាចរួមភេទបានច្រើនដងទេ។ ហើយបញ្ហានេះវាទាក់ទងទៅនឹងសរីរាង្គ ការ ទទួលទានអាហារ ការឧស្សាហ៍ធ្វើលំហាត់ប្រាណ ជាពិសេសសុខភាពតែម្ដង។ មូលហេតុមិនមានបញ្ជាក់ច្បាស់លាស់អំពីកត្ដាបង្កឱ្យ ក្លាយទៅជាបុរសដែលមានចំណង់ផ្លូវភេទច្រើនទេ ព្រោះនៅពេលឈានចូលវ័យគ្រប់គ្រាន់(ពេញវ័យ) ឬវ័យអាចរួមភេទបាន ទើប បង្កឱ្យសមត្ថភាពមានចំណង់ និងតណ្ហាពុះកញ្ជ្រោលតែម្ដង។ ប៉ុន្ដែអាចមានករណីខ្លះកើតមានចំពោះអ្នកដែលមានវិបត្ដិផ្លូវចិត្ដដែល បង្កឱ្យមានចំណង់ផ្លូវភេទ ប៉ុន្ដែនេះអាចជាបញ្ហាផ្សេង។
វិធីកាត់បន្ថយកាមតណ្ហា
មធ្យោបាយការពារពិតជាមានការលំបាកបន្ដិចសម្រាប់ អ្នកដែលមានចំណង់រួមភេទច្រើនឬកាមតណ្ហាក្រាស់។ ប៉ុន្ដែប្រសិន បើបុរសមានការអាណិតអាសូរដល់ភរិយា ឬអាចបង្វែរអារម្មណ៍ទាំងនេះទៅធ្វើអ្វីផ្សេង ដូចជាធ្វើលំហាត់ប្រាណ ដោះស្រាយការងារ អានសៀវភៅ កាសែត ទស្សនាវដ្ដី មើលទូរទស្សន៍ ព្រោះការធ្វើបែបនេះអាចបន្លប់ចំណង់រួមភេទបានខ្លះ។ ដូច្នេះគាត់អាចកាត់បន្ថយ ចំណង់ផ្លូវភេទបាន ប៉ុន្ដែវាពិតជាមានការលំបាកបន្ដិច។
ដំបូន្មានរបស់អ្នកជំនាញ
ប្រសិនបើលោកអ្នកមានចំណង់រួមភេទច្រើនដង នៅពេលមានការរួមភេទជាមួយដៃគូច្រើន លោកអ្នកត្រូវចេះការពារខ្លួន និងគប្បីត្រូវប្រើប្រាស់មធ្យោបាយ ការពារឱ្យបានត្រឹមត្រូវមុនពេលធ្វើការរួមភេទ ជាពិសេសជាមួយស្ដ្រីរកស៊ីផ្លូវភេទ។ ហើយធ្វើយ៉ាង ណាកុំឱ្យមានការឆ្លងនូវជម្ងឺផ្សេងៗ ព្រោះវាជាក្ដីសប្បាយរបស់លោកអ្នក។ លោកអ្នកមិនគួរបង្កឱ្យមានផលលំបាក ឬបញ្ហាផ្សេងៗទៅ ដល់ភរិយា និងក្រុមគ្រួសារឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

