ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, July 27, 2013

ខុមហ្រ្វែល​​ព្រួយ​បារម្ភ​ចំពោះ​ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់​អ្នក​បោះឆ្នោត​ដែល​អាច​លុប​ជ្រះ​បាន

នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០១៣​នេះ វេលា​ម៉ោង​៩ព្រឹក គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់​ការ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​​ការ​ព្រួយ​បារម្ភ​ចំពោះ​គុណភាព​ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​ បោះឆ្នោត​ ដែល​អាច​លុប​ជ្រះ​បាន។
ទឹកខ្មៅជ្រលក់ដៃអ្នកបោះឆ្នោត
ទឹកខ្មៅជ្រលក់ដៃអ្នកបោះឆ្នោត
តាម​សេចក្តី​ជូន​ដំណឹង​របស់​ខុមហ្រ្វែល បន្ទាប់​ពី​បាន​សាកល្បង​លុប​ជម្រះ​ទឹក​ខ្មៅ​ជ្រលក់​ដៃ ដែលគណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​យក​ទៅ​ប្រើ​សម្រាប់​ជ្រលក់​ចង្អុល​ដៃ​អ្នក​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៣ ឃើ​ញ​ថា ទឹក​ខ្មៅ​ដែល​ជ្រលក់​នៅ​ទីស្នាក់​ការ គ.ជ.ប អាច​លុប​ចេញ​បាន​ទាំង​ស្រុង ក្រោយ​ការ​សាកល្បង​លុប​នៅ​ទីស្នាក់​ការ​ខុមហ្រ្វែល​ពីរ​បី​ម៉ោង​ក្រោយ​មក។
ចំពោះ​បញ្ហា​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​ណាមួយ​នៅ​ឡើយ​ទេ​នា​ថ្ងៃ​នេះ​ពី​​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII