រ៉ាម៉ាឡាហ៖ មន្ត្រីប្រចាំប្រទេសអ៊ីស្រាអែល និងប៉ាលេស្ទីន
នឹងបើកកិច្ចចរចាដោយផ្ទាល់ជាលើកដំបូងនៅទីក្រុងវ៉ា ស៊ីនតោន
ដើម្បីស្វែងរកសន្តិភាព
នេះជាជំនួបចរចាលើកដំបូងហើយរវាងភាគីទាំងពីរចាប់តាំងពីឆ្នាំ២០១០។ នេះ
បើយោងតាមប្រភពព័ត៌មានពីភាគីប៉ាលេស្ទីន បានឲ្យដឹងកាលពីថ្ងៃចន្ទ កន្លងទៅនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ បានឲ្យដឹងថា កម្មវិធីបានកើតឡើងក្នុងរយៈពេល ពីរបីថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Johh Kerry បានប្រកាសថា លោកទទួលបានជោគ ជ័យក្នុងការដាក់ទីតាំងសម្រាប់ការធ្វើកិច្ចចរចាសន្តិភាពសារជាថ្មីរវាងប្រទេសអ៊ីស្រាអែល និងប៉ាលេស្ទីន។
លោក Saeb Erekat ប្រធាននៃក្រុមចរចា នឹងដឹកនាំគណប្រតិភូរបស់ ប៉ាលេស្ទីន ទៅកាន់ទីក្រុង វ៉ាស៊ីនតោន ដោយពួកគេនឹងពិភាក្សាពីមូលដ្ឋាន នៃកិច្ចចរចា ជាមួយសមភាគីរបស់ខ្លួន។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តាមរយៈកិច្ចជំនួបនេះ លោក Erekat នឹងបង្ហាញពីការយល់ឃើញរបស់ ខ្លួនថា កិច្ចចរចានេះអាស្រ័យលើដំណោះស្រាយ នៃរដ្ឋទាំងពីរ ដោយចាត់ទុកបន្ទាត់មុនឆ្នាំ១៩៦៧ ជាបន្ទាត់ព្រំ ដែន របស់ប្រទេសប៉ាលេស្ទីន ដោយផ្ទៃដីមួយចំនួនតូចមានការផ្លាស់ប្តូរ។
លោក Erekat បានបង្ហាញថា ការពន្យាពេលនៃការសម្រេចរបស់West Bank និង Jerusalem ខាងកើត ទាក់ ទងនឹងដី ដែលអ៊ីស្រាអែល បានឈ្លានពានកាលពីឆ្នាំ១៩៦៧ និងការដោះលែងអ្នកទោសប៉ាលេស្ទីន ជាតម្រូវការ ចាំបាច់មួយ សម្រាប់ស្វែងរកសន្តិភាព។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសប៉ាលេស្ទីន។
គួរបញ្ជាក់ថា លោក Kerry បានបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសអ៊ីស្រាអែល និងប៉ាលេស្ទីន ចំនួនប្រាំមួយ ដងចាប់តាំងពីខែកុម្ភៈមក ក្នុងគោលដៅរុញច្រានភាគីទាំងពីរឈានទៅរកកិច្ចចរចាសារជាថ្មី៕