នរណាៗក៏មានទម្លាប់ដែរ
គ្រាន់តែអ្នកខ្លះមានទម្លាប់ល្អ
និងអ្នកខ្លះទៀតមានទម្លាប់អាក្រក់តែប៉ុណ្ណោះ។
ទម្លាប់ល្អនាំមកនូវភាពជោគជ័យ ទម្លាប់អាក្រក់នាំមកនូវភាពបរាជ័យ។
សុភាសិតខ្មែរបានពោលថា
“ពត់ឈើទាន់នៅខ្ចីប្រដៅជនប្រុសស្រីទាន់នៅក្មេង” ឬ
“ដំដែកទាន់នៅក្ដៅ ប្រដៅមនុស្សទាន់នៅក្មេង”។ ហេតុនេះ
ការអប់រំកូនឱ្យមានទម្លាប់ល្អ ឪពុកម្ដាយគ្រប់រូបត្រូវទូន្មានណែ
នាំកូនតាំងពីកូននៅតូចមិនមែនចាំកូនធំពេញវ័យទើបលោកអ្នកទូន្មាន
នោះទេ។
លោក
សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ អនុបណ្ឌិតឯកទេសចិត្ដវិទ្យា
និងជានាយកក្រុមស្រាវជ្រាវ ភីសថាយហ្គឺរ មានវត្ដមាន
បកស្រាយបំភ្លឺពីវិធីកែទម្លាប់កុមារជូនប្រិយមិត្ដអ្នកអានឱ្យបាន
ស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅហៅថា ទម្លាប់?
ទម្លាប់ គឺជាអំពើឆន្ទៈ ឬសកម្មភាពថ្នឹកមួយដែលកើតជាស្វ័យប្រវត្ដិមិនប្រែប្រួលហើយកុមារ ដូចគ្នានឹងមនុស្សធំដែរ ដែលតែងតែប្រព្រឹត្ដអំពើ ឬសកម្មភាពទាំងអស់នោះនៅក្នុងជីវភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ ពួកគេ។
តើទម្លាប់មានប៉ុន្មានប្រភេទ?
នៅក្នុងសង្គម ទម្លាប់ត្រូវបានគេចែកចេញជា២គឺ ៖
ទម្លាប់វិជ្ជមាន (ទម្លាប់ល្អ) ៖
សំដៅទៅលើកុមារចូលចិត្ដតែប្រព្រឹត្ដអំពើល្អ
មោះមុតជាមួយសកម្មភាពរហ័សរហួននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ
ហើយទម្លាប់ល្អនេះនាំឱ្យទទួលបាននូវភាពជោគជ័យ
និងបង្កើនកេរ្ដិ៍ឈ្មោះ។
ទម្លាប់អវិជ្ជមាន (ទម្លាប់មិនល្អ) ៖
សំដៅទៅលើកុមារមានភាពខ្ជិលច្រអូស
ចូលចិត្ដតែអ្វីដែលផ្ទុយពីសង្គមឱ្យតម្លៃមិនមានសកម្មភាពរហ័សរហួន
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
កត្ដាដែលនាំឱ្យកុមារមានទម្លាប់មិនល្អ
កុមារប្រៀបដូចជាក្រដាសសមួយសន្លឹកដែលរង់ចាំតែការគូសវាសនៅលើ ក្រដាសពីមជ្ឈដ្ឋានខាងក្រៅ។ អាណាព្យាបាលគ្រប់រូបរមែងតែងមានចម្ងល់ថា ហេតុអីបានជាកូនមានទម្លាប់មិនល្អបែបនេះ ឬកូនមានទម្លាប់ល្អបែបនោះ។ ដូចនេះឪពុកម្ដាយ ឬអ្នកដែលនៅជុំវិញកុមារត្រូវដឹងថា ប្រសិនបើយើងគូសរូបភាពអ្វីមួយនៅលើក្រដាសស ក្រដាសសនោះនឹងដិតជាប់នូវរូបភាពនោះ។ មានន័យថា យើងជាឪពុកម្ដាយ យើងជាគ្រូបង្រៀន យើងជាសង្គម យើងជាអ្នកដែលនៅក្បែរកុមារ បើសិនជាយើងគូស រូបយក្ស កុមារនឹងក្លាយទៅជាយក្ស។ បើយើងគូសរូបជាចោរ កុមារនឹងក្លាយទៅជាចោរ។ បើគូសជារូបអ្នកមានគតិបណ្ឌិត កុមារនឹងក្លាយជាកំពូលបញ្ញវន្ដ បើគូសកុមារម្នាក់ដែលមានទម្លាប់មិនល្អ កុមារនឹងក្លាយទៅក្មេងមានទម្លាប់មិនល្អ។ នេះជាទម្លាប់របស់ កុមារដែលរង់ចាំតែការអនុវត្ដតាមរូបភាពដែលចង្អុលប្រាប់។ ម្យ៉ាងទៀតកុមារមានទម្លាប់មិនល្អគឺដោយសារបញ្ហាចរិតលក្ខណៈនៅ ក្នុងខ្លួនមានរួចជាស្រេច តាំងពីកុមារចាប់បង្កកំណើតនៅក្នុងផ្ទៃដែលអាណាព្យាបាលជាអ្នកផ្ដល់ ឱ្យកូន ហើយរង់ចាំតែកើតមក កុមារនឹងមានសារធាតុទម្លាប់ដែលម្ដាយផ្ដល់ឱ្យ។ មានន័យថាស្ដ្រីជាម្ដាយនៅពេលដែលមានផ្ទៃពោះតែងតែខ្ជិលច្រអូសមាន ទម្លាប់មិនល្អ ។ ភាពខ្ជិលច្រអូសទម្លាប់មិនល្អនេះ វាបណ្ដាលឱ្យកូននៅក្នុងផ្ទៃមានសភាពដូចម្ដាយដែរ នៅពេលដែលកូនកើតមក។
វិធីសាស្ដ្រកែប្រែកុមារមានទម្លាប់មិនល្អ
កូនដែលមានទម្លាប់មិនល្អ ពិតជាធ្វើឱ្យអ្នកចិញ្ចឹមបីបាច់ថែរក្សាមានការមិនសប្បាយចិត្ដ។ ហេតុនេះ ឪពុកម្ដាយមិនគួរបណ្ដោយកូនឱ្យនៅមានទម្លាប់មិនល្អបែបនេះតទៅទៀត ឡើយ។ ទោះបីជាការផ្លាស់ប្ដូរទម្លាប់កូនដោយសង្ឃឹមមានប្រសិទ្ធភាពតិចក៏ ដោយ ឪពុកម្ដាយចាំបាច់ត្រូវតែអប់រំទូន្មានកូន ប្រាប់កូនពីចរិតលក្ខណៈមិនល្អ ឱ្យប្ដូរឥរិយាបថដែលអ្នកដទៃពិបាកមើល។ ប្រការដែលសំខាន់អ្នកដែលនៅក្បែរកុមារមុននឹងប្រើវិធីសាស្ដ្រកែ ទម្លាប់កុមារ ចាំបាច់ត្រូវតែធ្វើខ្លួនឯងឱ្យមានទម្លាប់ល្អដើម្បីជាគំរូទៅដល់ កុមារជាមុនសិន។ ឧទាហរណ៍ ឪពុកម្ដាយដែលមានភាពខ្ជិលច្រអូសចូលចិត្ដនិយាយដើមគេ ចូលចិត្ដប្រើពាក្យសម្ដី្ដគំរោះគំរើយ ត្រូវផ្លាស់ប្ដូរទង្វើអាក្រក់ទាំងអស់នេះចោល ប្រសិនបើចង់ឱ្យកូនមានទម្លាប់ល្អ ចង់ឱ្យអ្នកដទៃស្រឡាញ់សរសើរដល់កូន។ ព្រោះការរីកលូតលាស់ខាងផ្នែកទម្លាប់របស់កុមារ គឺតាមរយៈនៃការធ្វើត្រាប់តាមមនុស្សធំ។ ហេតុនេះឪពុកម្ដាយ គ្រូបង្រៀន ឬអ្នកដែលនៅ ជុំវិញខ្លួនកុមារ ត្រូវធ្វើខ្លួនឱ្យមានទម្លាប់ល្អជាមុនសិន ដើម្បីឱ្យកុមារធ្វើត្រាប់តាម។
វិធីបង្ការទម្លាប់មិនល្អរបស់កុមារ
ដើម្បីឱ្យកុមារមានទម្លាប់ល្អ មានសីលធម៌ល្អ មានបញ្ញា មានសកម្មភាពរហ័សរហួន អាណាព្យាបាលគ្រប់រូបត្រូវគិតគូរតាំងពីកុមារចាប់បង្កកំណើតនៅក្នុង ផ្ទៃ ដើម្បីបង្ការកូនកើតមកមានទម្លាប់មិនល្អ ពាលាអាវាសែ ខ្ជិលច្រអូសជាដើម។ ដូចនេះ ស្ដ្រីនៅពេលដែលមានផ្ទៃពោះ ត្រូវត្រៀមខ្លួនធ្វើកិច្ចការណាដែលអាចធ្វើបានដោយសកម្មភាពរហ័សរហួន ទទួលរបបចំណីអាហារឱ្យបាន គ្រប់គ្រាន់ ទទួលយកតែភាពរីករាយនៅក្នុងខ្លួន ត្រូវអានសៀវភៅណាដែលមានអត្ថន័យល្អៗជាដើម។ ស្ដ្រីដែលមានផ្ទៃពោះត្រូវតែ ធ្វើបែបនេះ គឺដើម្បីឱ្យកូននៅក្នុងផ្ទៃទទួលយកនូវអារម្មណ៍ការស្ដាប់ ការអានរបស់ម្ដាយ។ មិនត្រូវមានភាពស្មុគស្មាញ ភាពទុក្ខសោកសង្រែក ហើយត្រូវចៀសវាងមើលរូបភាពសិចស៊ី មើលរឿងអាសអាភាស ច្រណែនឈ្នានីស រឿងដែលតក់ស្លុតគួរឱ្យភ័យរន្ធត់ រឿងគំនុំគុំគួនចងអាឃាតបាញ់សម្លាប់ជាដើម។ ព្រោះកាលបើមើលរឿងទាំងអស់នេះ នាំឱ្យជះឥទ្ធិពលអាក្រក់ឆ្លងទៅដល់កូននៅក្នុង ផ្ទៃ។
ផលវិបាករបស់កុមារមានទម្លាប់មិនល្អ
ប្រសិនបើកុមារមានទម្លាប់មិនល្អ បង្កឱ្យមានផលវិបាកជាចម្បងទៅលើខ្លួនឯង ព្រោះកាលបើមានទម្លាប់ខ្ជិលច្រអូសហើយ នាំឱ្យការងារមិនរីកចម្រើនទៅមុខឡើយ ហើយក៏ធ្វើឱ្យខ្លួនឯងគ្មានកិត្ដិយសដែរ។ ដោយសារតែកុមារធ្វើខ្លួនមិនចូលសង្គម ធ្វើឱ្យអ្នក ដែលនៅជុំវិញខ្លួនកុមារមិនចូលចិត្ដស្រឡាញ់វា។ ម្យ៉ាងទៀតកុមារអាចបង្កឱ្យឪពុកម្ដាយឈឺក្បាល ព្រោះតែគិតច្រើននឹងទម្លាប់កូន ទៀតផង។
ដំបូន្មានអ្នកឯកទេស
ទម្លាប់ជាចំណុចសំខាន់មួយដែលឪពុកម្ដាយគ្រប់រូបត្រូវស្វែងយល់ ហើយអ្វីៗដែលលោកអ្នកទាំងពីរបានធ្វើពិតជាមានឥទ្ធិពលទៅដល់កូនមិន មែនតែមជ្ឈដ្ឋានខាងក្រៅនោះទេ គឺកុមារអាចធ្វើត្រាប់តាមតាំងពីចាប់បង្កកំណើតនៅក្នុងផ្ទៃមក ម្ល៉េះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

រូបភាពទស្សនាវដ្ដីសុខភាពយើង