កោះកុង ៖ ប្រជាពលរដ្ឋនៅក្នុង ខេត្ដកោះកុង
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បាននាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសតាំង
តំណាងរាស្ដ្រនីតិកាលទី៥ ដោយទឹកមុខញញឹម រីករាយ និងសេចក្ដីថ្លៃថ្នូរ
នៅតាមការិយាល័យបោះឆ្នោត នីមួយៗ ដោយពួកគាត់បានយល់ ពីការបោះឆ្នោតនេះ
បានយ៉ាងច្បាស់។ ហើយក៏ជាថ្ងៃ ដែល សំខាន់សម្រាប់ ពួកគាត់នាពេល ទៅថ្ងៃមុខ
សម្រាប់អ្នកដឹកនាំប្រទេស តទៅថ្ងៃអនាគត តទៅទៀត និងក៏ជាថ្ងៃដែល
ពួកគាត់មានសិទ្ធិ និងជាម្ចាស់សន្លឹកសម្រាប់ ជ្រើសតាំង នាយករដ្ឋមន្ដ្រី
សម្រាប់នីតិកាលទី៥ ផងដែរ។
ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ទៅបោះឆ្នោតនៅ តាមការិល័យ បានឱ្យដឹងថា ថ្ងៃនេះគាត់ សប្បាយចិត្ដណាស់ ដោយឃើញប្រជាពលរដ្ឋ បាននាំគ្នាមក បោះឆ្នោត ដើម្បីជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៥ ខាងមុខ ក្នុងការដឹកនាំ ប្រទេសជាតិ ហើយការបោះឆ្នោត នៅថ្ងៃនេះ គ្មានអ្នកណាបង្ខិតបង្ខំទេ គឺបោះឆ្នោត ដោយសេរី ហើយយុត្តិធម៌បំផុត ពីព្រោះយើងស្រឡាញ់ គណបក្សនយោបាយ ណាមួយ ស្រេចតែចិត្ដយើង ហើយយើងបោះឆ្នោត ឱ្យគណបក្ស គឺសម្រេចចិត្ដលើ យើងព្រោះយើង ជាម្ចាស់សន្លឹកឆ្នោត ។
លោក សេង នេង ប្រធានគណៈកម្មាការរៀបការ បោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា នៅ គ្រប់ការិយាល័យ បោះឆ្នោត នៅគ្រប់បណ្ដាស្រុក ភូមិ ឃុំទាំងអស់ ទូទាំងខេត្ដដែលមាន ១៦១ការិយាល័យ ពុំមានបញ្ហា
អ្វីដែលគួរឱ្យកត់ សំគាល់ឡើយ នៅពេលនេះ គឺសុវត្ដិភាពល្អ ដែលធ្វើការបោះឆ្នោត ប្រព្រឹត្ដដោយរលូន ។ ដោយឡែក នៅគ្រប់ការិយាល័យ បោះឆ្នោត មានកម្លាំងសមត្ថកិច្ច ការពារបានយ៉ាងល្អ ចំពោះសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលបានទៅ ធ្វើការបោះឆ្នោត៕