ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 22, 2013

លោក ឃ្លាំង ហួត និងលោកស្រី ចុះបង្រៀនឲ្យ សមាជិក ចេះគូសសន្លឹកឆ្នោត ចំលេខរៀងទី៤ នៅសង្កាត់គីឡូម៉ែត្រ លេខ៦

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត និងលោកស្រី រួមជាមួយក្រុមការងារ បានបន្តយុទ្ធនា ការឃោសនា រកសំឡេងឆ្នោត របស់ខ្លួន រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ដោយបានចុះទៅ បង្រៀនឲ្យ សមាជិក សមាជិកា គណបក្ស ប្រជាជនទាំងអស់ ចេះគូសសន្លឹកឆ្នោត ចំលេខរៀងទី៤ នៅពេលចូលរួមការ បោះឆ្នោតនា ថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
 Photo by DAP-NEWS
ការចុះទៅបង្រៀនឲ្យ ប្រជាពលរដ្ឋ ចេះគូសសន្លឹកឆ្នោត ខាងលើនេះរបស់ លោក ឃ្លាំង ហួត និងលោកស្រី ព្រមទាំងក្រុមការងារ ទាំងអស់ បានធ្វើឡើង នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 នៅចំពោះមុខ ប្រជាពលរដ្ឋ ដែលជាសមាជិក សមាជិកា របស់គណបក្សប្រជាជន ខាងលើនេះ លោក ឃ្លាំង ហួត បានជម្រុញ ឲ្យសមាជិក ទាំងអស់ ត្រូវខិតខំធ្វើការ ផ្សព្វផ្សាយ   អំពីគោលនយោបាយ របស់គណបក្ស ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹង កាន់តែច្បាស់  ជាពិសេស ស្លាកសញ្ញា គណបក្ស ត្រូវលើក និងបិទផ្សាយឲ្យ បានច្រើនថែមទៀត នៅតាមទីសាធារណៈ ហើយត្រូវចុះជួប សមាជិកបក្ស ដើម្បីពិនិត្យមើលឯកសារ ដែលត្រូវយក ទៅបោះឆ្នោត ឲ្យបានគ្រប់គ្រាន់ ។
ជាមួយគ្នានេះ លោក ឃ្លាំង ហួត បានលើកឡើងថា ការដែលមានឯកសារ សម្រាប់ការបោះឆ្នោត គឺជារឿងមួយដ៏ត្រឹមត្រូវ ប៉ុន្តែការគូសចំ សន្លឹកឆ្នោត នៅលេខរៀងទី៤ រិតតែមានសារសំខាន់ថែមទៀត ពីព្រោះបើគូស ខុសលេខរៀងទី៤ នោះសន្លឹកឆ្នោត របស់បងប្អូនច្បាស់ ជាមិនបានការឡើយ។
លោកបានលើកឡើងពី សម្មិទ្ធផល ជាច្រើនដែលកើតចេញ មកពីគណបក្សប្រជាជន ដែលធ្វើឲ្យ ប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យរហូតមកដល់ពេលនេះ ហើយគណបក្សប្រជាជន នឹងអនុវត្តការកសាងជាតិ កាន់តែមានការរីកចម្រើខ្លាំងឡើង ក្រោយការឈ្នះឆ្នោត នាថ្ងៃខាងមុខនេះ។
សូមបញ្ជាក់ថា សម្រាប់ ខណ្ឌឫស្សីកែវ មាន១១សង្កាត់ មានអ្នកចុះឈ្មោះបោះឆ្នោត ជាង១២ម៉ឺននាក់  ក្នុងនោះ សមាជិក របស់គណបក្សប្រជាជន មានជាង៨ម៉ឺននាក់៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII