ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, July 26, 2013

កសិករដាំកញ្ឆាវ័យក្មេង ២រូប ចាប់ជំរិតក្មេងស្រីវ័យ ១៥ ឆ្នាំធ្វើទាសករ ផ្លូវភេទ ជាលទ្ធផល ដេកគុក

  • 10:08 AM 27.07.2013
ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីម៉ែល កាលពីពេលកន្លងទៅនេះបាន
គូសបញ្ជាក់អោយដឹងថា   កសិករដាំកញ្ឆាវ័យក្មេង ២ ​ រូបជាលទ្ធផល  ត្រូវបានចាប់ឃាត់ខ្លួន
និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ហើយ​ បន្ទាប់ពីគេបានចាប់ជំរិតក្មេងស្រីវ័យ១៥ ឆ្នាំម្នាក់កាល
ពីខែមេសាកន្លងទៅ បង្ខាំងទុកធ្វើជាទាសករផ្លូវភេទ។

គួររំឭកផងដែរថា  បុរសដែលជាជនជាប់ចោទពីររូបនោះ  មានឈ្មោះថា Ryan Balletto វ័យ

៣០ ឆ្នាំ      និងលោក   Patrick Pearmain វ័យ ២៥ ឆ្នាំ  ។  លើសពីនេះ ប្រភពសារព័ត៌មាន
ដដែល    បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  មូលហេតុដែលនាំអោយមន្រ្តីជំនាញ
ឈានទៅដល់ការចាប់ឃាត់ខ្លូន  ពួកគេទាំងពីរនាក់បាននោះ  ក៏ព្រោះតែក្មេងស្រីតូច ដែល
ត្រូវជាទាសករផ្លូវភេទម្នាក់នោះ ទូរស័ព្ទប្តឹងក្រុមមន្រ្តីប៉ូលីស។

គួរបញ្ជាក់ផងដែរថា ក្មេងស្រីតូចវ័យ ១៥ ឆ្នាំរូបនេះ  ត្រូវបានបាត់ខ្លួន ក្រោយពីមានការចាប់
ជំរិតពីសំណាក់ក្រុមឧក្រិដ្ឋជនមិនស្គាល់មុខ  កាលពីដើមខែមេសាកន្លងទៅ នៅឯក្រុង Los
Angeles សហរដ្ឋអាមេរិក។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថាបន្ទាប់ពីបានចេញយុទ្ធនាការពីសំណាក់ក្រុមមន្រ្តីប៉ូលីស
ជំនាញមកពីក្រុងមួយនេះ  ឧក្រិដ្ឋជនទាំងពីរនាក់ក៏ត្រូវបានចាប់ឃាត់ខ្លួន  ដែលមានពេល
មួយនោះ  ក្រុមមន្រ្តីប៉ូលីសមានភាពស្រឡាំងកាំងជាខ្លាំង ក៏ព្រោះតែបានរកឃើញនូវសព្វា
វុធដែលមានចំនួនច្រើនមែនទែន  ក្នុងទំព័រប្រវត្តិសាស្រ្តប៉ុន្មានឆ្នាំចុងក្រោយនេះដោយបាន
ធ្វើការរឹបអូស និងយកទៅរក្សាទុកនៅការិយាល័យស្នងការប៉ូលីស៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖​ ដេលីម៉ែល
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII