ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, July 30, 2013

៧០លាននាក់ ជាមនុស្សភេទ​ទីបួន

ក្រុមអ្នកវិទ្យាសាស្ដ្រកំពូលៗ បានឱ្យដឹងថា ការបែងចែកភេទ នៅក្នុងសម័យទំនើបរបស់យើង
នាពេលនេះ បានរុញច្រានមនុស្សមួយក្រុម ទៅជា “អ្នកគ្មានភេទ” ព្រោះថាពួកគេមិនមាន
អារម្មណ៍ផ្លូវភេទជាមួយនឹងអ្នកណាទាំងអស់។
លោក Anthony Bogaert  សាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យ Brock (Canada) បានអះអាងថា
មនុស្សប្រមាណជា ១% គឺជាអ្នកគ្មានភេទ គឺប្រហាក់ប្រហែលនឹង ៧០លាននាក់ នៅទូទាំងពិភព
លោក ដែលមិនមានអារម្មណ៍ស្រើបស្រាល ក្នុងរឿងលើគ្រែ។ មនុស្សប្រភេទនេះគួរត្រូវបានចាត់
ចូលក្នុងក្រុមមនុស្សភេទទីបួន។

លោក Anthony Bogaert  យល់ថា មានការស្រាវជ្រាវតិចតួចអំពីពួកគេ។ មនុស្សគ្មានភេទ អាច

មានវត្តមានតាំងតែពីយូរណាស់មកហើយ ប៉ុន្ដែមកដល់ពេលនេះ ទើបពួកគេហ៊ានចេញមុខ នៅ
ពេលសង្គមបានផ្ដល់សេរីភាពជាងមុន។
យោងតាម លោក Anthony Bogaert  មនុស្សគ្មានភេទ គឺជាមនុស្សដែលមិនមានអារម្មណ៍អ្វីទាំង
អស់ចំពោះរឿងផ្លូវភេទ។ ជាក់ស្ដែង គេអាចបែងចែងមនុស្សនេះជា ២ប្រភេទ ៖ អ្នកដែលមាន
ចំណង់ផ្លូវភេទក្នុងកម្រិតណាមួយ ប៉ុន្ដែពួកគេមិនសំដៅលើអ្នកណាមួយ(ដោយសារពួកគេ “សម្រេច
កាមដោយខ្លួនឯង”) និងប្រភេទមនុស្សដែលមិនមានអារម្មណ៍ផ្លូវភេទជាមួយអ្នកណាទាំងអស់។
ការស្ទង់មតិមនុស្សចំនួន ១៨,០០០នាក់ នៅអង់គ្លេស កាលពីឆ្នាំ ២០០៤ របស់លោកសាស្ដ្រាចារ្យ
Anthony Bogaert  បានបង្ហាញថា មនុស្សប្រមាណជា ១% បានទទួលស្គាល់ថា “ខ្លួនមិនមានចំណង់
ផ្លូវភេទជាមួយនឹងអ្នកណាទាំងអស់”៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ akkb
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII