ចំនួនពី
រលេខមកហើយ គឺលេខ០០៧ និងលេខ០០៨ សម្រាប់ខែសីហា និងខែកញ្ញា ២០០៦
ដែលទស្សនាវដ្ដីសុខភាពយើង បានលើកយកប្រធានបទការរួមភេទពេលមានផ្ទៃពោះ
និងផែនការរួមភេទពេលមានផ្ទៃពោះ មកជម្រាបជូនរួចមកហើយ។ នៅ លេខនេះ
ទស្សនាវដ្ដីសុខភាពយើង
សូមលើកយកក្បាច់រួមភេទមកជម្រាបជូនជាការស្វែងយល់បន្ដទៅទៀត។
ការប្រែប្រួលរូបរាង កាយពេលតាំងគភ៌
បានធ្វើឱ្យជីវភាពផ្លូវភេទមានការប្រែប្រួលផងដែរ ជាពិសេសកាយវិការ
ឬក្បាច់រួមភេទនេះតែម្ដង។ ពេលគ្មាន ផ្ទៃពោះ ឬគ្មានជម្ងឺផ្លូវភេទណាមួយ
លោកអ្នកអាចមានកាយវិការ ឬជំហររួមភេទតាមអំពើចិត្ដ។ ប៉ុន្ដែនៅពេលមានគភ៌
ត្រូវមាន កាយវិការកំណត់សមស្របណាមួយ។
នៅរយៈពេលប៉ុន្មានខែដំបូងនៃគភ៌
លោកអ្នកមិនចាំបាច់ផ្លាស់ប្ដូរកាយវិការរួមភេទនោះទេ
គឺគ្រាន់តែកុំស៊កលិង្គចូលទៅ ក្នុងទ្វារមាសដល់ទីជម្រៅខ្លាំងពេក
ជាពិសេសបើស្ដ្រីមានផ្ទៃពោះនេះធ្លាប់មានប្រវត្ដិធ្លាក់កូន
ឬរលូតកូនម្ដងរួចមកហើយ។ តាំងពីខែ
ទីបួនទៅស្ដ្រីចាប់ផ្ដើមមានទំហំពោះរិតតែធំ ពេលនោះកាយវិការ
ឬក្បាច់ដែលអនុញ្ញាត ហើយប្រសើរបំផុតគឺក្បាច់ពីក្រោយ ក្បាច់ចំហៀង
ឬក្បាច់ស្ដ្រីលើបុរស(ដែលនឹងលើកយកមកបង្ហាញជូនដូចខាងក្រោមនេះ)។
នៅចុងខែនៃគភ៌ ឬពេលជិតសម្រាល សុដន់ និង ទំហំពោះរីកប៉ោងជាខ្លាំង
តាមការប៉ាន់ស្មានស្ដ្រីចូលចិត្ដការរួមភេទដែលមានក្បាច់បុរសនៅពីក្រោម
នាងជាងកាយវិការផ្សេងទៀត។ ជាពិសេសកាយវិការស្ដ្រីលើបុរស
ក៏ជាកាយវិការស្រើបស្រាល និងសុខស្រួលរបស់ស្ដ្រីផងដែរ។
1. ក្បាច់ទី១ ៖ ក្បាច់រួមភេទពីក្រោយ
ក្បាច់
ឬកាយវិការរួមភេទបែបនេះអាចអនុវត្ដបានពេញរយៈពេលមានផ្ទៃពោះទាំង៩ខែ
តែម្ដង។ ស្ដ្រីអាចប្ដូរកាយវិការទៅ តាមទីតាំង
ឬការប្រែប្រួលរបស់ទារកក្នុងផ្ទៃផងដែរ។ កាយវិការអាចជាលក្ខណៈដេកសណ្ដូក
និងជាលក្ខណៈដេកអង្គុញជើងបួន។
នៅក្នុងក្បាច់នេះ
បុរសត្រូវទ្រខ្លួនឯងដោយច្រត់ដៃ មិនត្រូវសង្កត់លើខ្លួនស្ដ្រីឡើយ។
ចំណែកស្ដ្រីក៏មិនត្រូវឱ្យពោះទ្រទម្ងន់ ខ្លួននោះទេ
តែត្រូវប្រមូលទម្ងន់ទៅនៅត្រង់ត្រគាក ឬចង្កេះ។ (សូមមើលរូបភាពក្បាច់ទី១)

រូបភាពទស្សនាវដ្តីសុខភាពយើង
2. ក្បាច់ទី២ ៖ ក្បាច់រួមភេទពីចំហៀង
ជំហររួមភេទនេះសមស្របយ៉ាងពិសេសចំពោះពេល
តាំងគភ៌។ ក្បាច់នេះតម្រូវឱ្យស្ដ្រីងាកដងខ្លួនទៅរកលិង្គរបស់បុរស។
ចំពោះកាយវិការបែបនេះ
បុរសហាក់ដូចជាមានសេរីភាពគ្រប់គ្រាន់ក្នុងការបបោសអង្អែលស្ដ្រីជាដៃគូ
បូករួមទាំងតំបន់ប្រដាប់ភេទ ផងដែរ។
រីឯស្ដ្រីត្រូវរក្សាកាយវិការជើងទាំងពីរផ្អោបជាប់គ្នា
ដើម្បីរក្សាខ្លួនឱ្យជាប់លាប់ជាមួយនឹងលិង្គរបស់បុរស។ (សូមមើលរូប
ភាពក្បាច់ទី២)

រូបភាពទស្សនាវដ្តីសុខភាពយើង
៣. ក្បាច់ទី៣ ៖ ក្បាច់រួមភេទអង្គុយពីលើ
ក្បាច់នេះតម្រូវឱ្យស្ដ្រីអង្គុយច្រកគាវ
ពីលើបុរសដែលកំពុងអង្គុយដែរ នៅភ្លៅទាំងពីររបស់បុរស។ ក្បាច់នេះសមស្រប
សម្រាប់ការរួមភេទពេលមានផ្ទៃពោះដំបូង
ឬពេលពាក់កណ្ដាលនៃការតាំងគភ៌(នៅត្រីមាសទី១ និងត្រីមាសទី២)។ ក្បាច់នេះមិន
តម្រូវឱ្យមានកាយវិការញាប់ពេក ឬខ្លាំងៗឡើយ
ប៉ុន្ដែជាកាយវិការស្រួលសម្រាប់ដៃគូទាំងពីរនាក់
និងជួយសម្រាលសម្ពាធទៅលើ ពោះ ដែលមិនបង្កការប៉ះពាល់
ឬឈឺចាប់ទៅដល់ទារកក្នុងផ្ទៃឡើយ។
ស្ដ្រីអាចត្រួតត្រាជម្រៅនៃការស៊កលិង្គបានយ៉ាងប្រសើរ ដែល
ងាយស្រួលក្នុងការគ្រប់គ្រងបញ្ហាជាយថាហេតុបាន។
ពេលធ្វើការរួមភេទដោយកាយវិការនេះ
ស្ដ្រីត្រូវជាន់ប្រអប់ជើងរបស់ខ្លួនលើកម្រាល ដើម្បីទ្រខ្លួនឯងផ្ទាល់
និងជួយ សម្រាលទម្ងន់ទៅលើបុរសជាដៃគូបានទៀតផង។
ស្ដ្រីក៏អាចជ្រើសរើសជំហរណាដែលសុខស្រួលបំផុត និងដែលអាចមានលទ្ធភាព
បបោសអង្អែ។ រីឯបុរសវិញក្នុងក្បាច់នេះ
កាយវិការរបស់ខ្លួនហាក់ដូចជាត្រូវកម្រិតមិនឱ្យកម្រើកស្ទើរតែទាំង អស់
តែគាត់ទទួលអារម្មណ៍ស្និតស្នាល និងស្អិតរមួត គួរឱ្យគត់សម្គាល់។
(សូមមើលរូបភាពក្បាច់ទី៣)។
បណ្ដាំផ្ញើ
ទស្សនាវដ្ដីសុខភាពយើង
នឹងលើកយកប្រធានបទល្អៗជាច្រើនទៀតទាក់ទងនឹងការរួមភេទនេះ
មកជម្រាបជូនជាបន្ដ បន្ទាប់នៅលេខក្រោយៗទៀត។ សូមរង់ចាំអានដោយអនុគ្រោះ។
លោកអ្នកអានទាំងឡាយអាចចូលរួមជាយោបល់ ឬសាកសួរជា
សំណួរមកកាន់ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដីសុខភាពយើងបាន
យើងខ្ញុំរង់ចាំទទួល និងបម្រើជូនដោយរីករាយ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

