ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, July 27, 2013

ប្រជាពលរដ្ឋភាគច្រើន ទៅបោះឆ្នោត នៅពេលព្រឹក ព្រោះខ្លាចភ្លៀង

ភ្នំពេញ: ​នៅ​ថ្ងៃ​បោះឆ្នោត ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ សម្រាប់​ការជ្រើសតាំង​អ្នកតំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត បាន​រូតរះ​តាំងពី​ព្រលឹម ទៅកាន់​ការិយាល័យ​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ និង ជា​ម្ចាស់ឆ្នោត ក្នុងការ​ជ្រើសតាំង​មេដឹកនាំ​ដែល​ពួកខ្លួន​ពេញចិត្ត ស្របទៅតាម​ឆន្ទៈ​របស់ខ្លួន​។​
​
​
​នៅតាម​ដងផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់ ដោយសារតែ​ប្រជាពលរដ្ឋ​ភាគច្រើន​ដែលមាន​បញ្ជី​ឈ្មោះ​
បោះឆ្នោត​នៅតាម​បណ្តា​ ខេត្ត​នានា បានធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​តាំងពី​រសៀល ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ សម្រាប់​ត្រៀម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់ ខ្លួន​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​នេះ​។​
​    ​
​ជាមួយគ្នា​នោះដែរ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ សមត្ថកិច្ច​នគរបាល ក៏ដូចជា កងរាជអាវុធហត្ថ ត្រូវបាន​ដាក់ពង្រាយ ការពារ​សន្តិសុខ សុវត្ថិភាព នៅតាម​មណ្ឌល និង ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​។
​    ​
​លោក ម៉ា​ណា ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងភ្នំពេញ មាន​និយាយថា “​លោក​បោះឆ្នោត​នៅពេលនេះ គឺជា​ការប្រើប្រាស់​នូវ​ឆន្ទៈ​របស់ខ្លួន ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​លោក​ពេញចិត្ត​”​។ លោក​បាន​បញ្ជាក់ថា ស្ថានភាព​នៅ​ថ្ងៃ​បោះឆ្នោត​ទី​២៨ ខែកក្កដា នេះ​មាន​សភាព​ស្ងប់ស្ងាត់​ល្អ ហើយ​ពុំមាន​អសន្តិសុខ​កើតឡើង​ទេ​។ “​ប្រជាពលរដ្ឋ​មាន​នាំគ្នា​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ការព្រួយបារម្ភ​ពី​ អសន្តិសុខ​កើតឡើង​ទេ​”៕




 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII