ជាក់ស្ដែងនាពេលថ្មីៗនេះក្រុមហ៊ុន Sony បានបញ្ចេញទូរស័ព្ទទំនើប Xperia Z Ultra (6.4-inch) ដែលជា Phablet ទីមួយរបស់ក្រុមហ៊ុន និងមានលក្ខណសម្បត្តិបច្ចេកទេសគួរឲ្យទាក់ទាញខ្លាំងណាស់ ។ ចំណែកឯក្រុមហ៊ុន HTC ដែលជាតួអង្គដ៏សំខាន់មួយដែរក្នុងទីផ្សារទូរស័ព្ទទំនើបនោះក៏ ត្រូវបានគេរាយការណ៍ដែរថានឹងបញ្ចេញទូរស័ព្ទទំនើបប្រភេទ Phablet ចំនួនពីរម៉ូដែលដើម្បីប្រជែងនឹង Galaxy Notes របស់ក្រុមហ៊ុន Samsung ផងដែរ ។ ទូរស័ព្ទទំនើបប្រភេទធំរបស់ HTC ទាំងពីរម៉ូដែលនោះគឺ One Max T6 និង HTC Zara ហើយបើយោងតាមប្រភពចចាមអារ៉ាមបានបង្ហាញឲ្យដឹងខ្លះៗពី លក្ខណសម្បត្តិបច្ចេកទេសរបស់ HTC One Max T6 ។
រូបភាពគំរូ HTC One Max T6
លក្ខណសម្បត្តិបច្ចេកទេស HTC One Max T6 ៖
- អេក្រង់ 5.9-inch
- កម្រិតភាពច្បាស់ Full HD
- កាមេរ៉ាថតរូបបំពាក់ដោយបច្ចេកវិទ្យា UltraPixel និង OIS
- កាមេរ៉ាមុខ 2.2MP
- CPU quad-core 2.3GHz(Qualcomm Snapdragon 800)
- RAM 2GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 32 GB និង 64 GB
- ថាមពលថ្ម 3,200mAh
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean
