ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, July 26, 2013

LG G2 នឹង​មាន​ច្រើន​ពណ៌​សម្រាប់ជ្រើសរើស​

ដោយ 26 ខែ​កក្កដា 2013
បន្ទាប់ ​ពី​​​មាន​ព័ត៌មាន​ថា​ក្រុមហ៊ុន​ LG នឹង​ធ្វើការ​ប្រកាស​ចេញ​ទូរស័ព្ទទំនើប​ LG G2 នៅ​ថ្ងៃទី០៧ ខែសីហា​ រួច​មក​ ​ព័ត៌មាន​ទាក់ទង​នឹង​ទូរស័ព្ទទំនើប​មួយ​ម៉ូដែលនេះ​ចេះ​តែ​បន្ត​កើត​មាន​ឡើង​ ជា​បន្តបន្ទាប់​​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ។ ជាក់ស្ដែង​រូបរាង​ពិត​ប្រាកដ​របស់​ LG G2 ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​កាល​ពី​ដើម​ខែកក្កដា​នេះ​ ហើយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ LG ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​មាន​​គម្រោង​លក់​ LG G2 ឲ្យ​បាន​ចំនួន ១០លានគ្រឿង ។ ដោយឡែក​ពេល​នេះ​មាន​​​សេចក្ដីរាយការណ៍​ថ្មី​ថា​ក្រុមហ៊ុន​ LG នឹង​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន​នូវ​ LG G2 ដែល​មាន​ច្រើន​ពណ៌​និង​​ជា​ពណ៌​ដែល​ស្រស់ៗ​ទៀត​ផង ។
លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​របស់​ Optimus G2 រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5.2-inch
  • កម្រិតភាពច្បាស់ 1,080p(Full HD)
  • CPU 2.3GHz ( Snapdragon 800)
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean

សូម​បញ្ជាក់ថា​ក្រុមហ៊ុន​ LG នឹង​បញ្ចេញ​ LG G2 ទៅ​លើ​ទីផ្សារ​ប្រទេស​កូរ៉េ​នៅ​មុន​បំណាច់ខែសីហា​ បន្ទាប់​មក​ទៀត​ទីផ្សារ​អាមេរិក​ខាង​ជើង​ក្នុង​ខែកញ្ញា និង​​​ទីផ្សារ​​​ជា​ច្រើន​ទៀត​​ដូច​ជា​អឺរ៉ុប​ជា​ដើម​នៅ​ខែតុលា ។ ​សម្រាប់​លក្ខណសម្បត្តិបច្ចេកទេស​លម្អិត​ជាង​នេះ​ទៀត​របស់​​ទូរស័ព្ទទំនើប LG Optimus G2 សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ទាំង​នោះ​នឹង​ត្រូវ​ បង្ហាញ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ Optimus G2 នា​ថ្ងៃទី០៧​ ខែសីហា​ ខាង​មុខ​នេះ ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII