ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, July 24, 2013

សាលាអន្តរជាតិ អ៊ិស វ៉េស ត្រូវបានទទួលស្គាល់ ស្តងដាអប់រំ ថ្នាក់អន្តរជាតិ ដោយ WASC

សាលាអន្តរជាតិ អ៊ិស វ៉េស  នាថ្មីៗនេះ បានទទួលស្គាល់ ជាសាលារៀនអន្តរជាតិ ដែលប្រកបដោយ គុណភាព នៃការសិក្សាកម្រិតខ្ពស់ ដោយសមាគម ទទួលស្គាល់ គុណភាពអប់រំ សាលារៀន និង សាកលវិទ្យាល័យ ប្រទេសលោកខាងលិច (WASC) ដែលមានទីស្នាក់ការ នៅសហរដ្ឋ អាមេរិក
WASC គឺជាស្ថាប័នមួយ ដែលធ្វើការលើកកម្ពស់ កម្រិតគុណភាព នៃការសិក្សានៃសាលាបឋមសិក្សា និងវិទ្យាល័យ អន្តរជាតិនានា លើពិភពលោក ។ WASC ទទួលស្គាល់ សាលាអន្តរជាតិ ទាំងឡាយណា ដែលបានបំពេញ តាមលក្ខ័ណ នៃកម្រិតគុណភាពសិក្សា ដែលកំណត់ ដោយWASC។

យោងទៅតាម ការចុះអធិការកិច្ចវាយតម្លៃ ចុងក្រោយ ដោយមន្រ្តី WASC កាលពីដើមឆ្នាំ២០១៣នេះ ថ្នាក់ដឹកនាំសាលាអន្តរជាតិ អ៊ិស វ៉េស  មានសេចក្តីសោមនស្ស ក្រៃលែង ដែលបាន ទទួលដំណឹងថា បុគ្គលិក កម្មវិធីសិក្សា អគារសិក្សា និងផ្នែកនានា ត្រូវបានទទួលស្គាល់ដោយWASC។
មាតាបិតា អាណាព្យាបាលសិស្ស នៃសាលាអន្តរជាតិ អ៊ិស វ៉េស នៅពេលនេះអាចមានទំនុកចិត្តថា បុត្រធីតារបស់ពួកគេ នឹងទទួលបានការអប់រំ ដែលមានកំរិតខ្ពស់ផ្តាច់គេ នៃទីក្រុងភ្នំពេញ។ នៅពេលបញ្វប់ ការសិក្សានៅ សាលាអន្តរជាតិ អ៊ិស វ៉េស អាចបន្តការសិក្សា នៅសកលវិទ្យាល័យ នៅលើពិភពលោក។
សម្រាស់ឆ្នាំសិក្សាថ្មី២០១៣-២០១៤ ចាប់ផ្តើមទទួលចុះឈ្មោះ សិស្សចូលរៀន ពីពេលផ្សាយ ដំណឹងនេះតទៅ! ចាប់ពីថ្នាក់មត្តេយ្យ កម្រិតដំបូង រហូតដល់ថ្នាក់ទី១១ ចូលរៀនថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ ព័ត៌មានលម្អិត សូមទំនាក់ទំនងអស័យដ្ឋានៈផ្ទះលេខ១៣១ ផ្លូវលេខ១៤៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌចំការមន ទូរស័ព្ទលេខៈ ០២៣ ៩៩៨ ២៤៤ / ០៧៧ ៨៥១ ៨៥២ / ០១២ ២៣១ ៨៨៥វិបសាយ www.ewiscambodia.org ៕
www.lookingtoday.com
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII