ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, August 31, 2013

៧៦ វិធី​សម្រាប់​ភរិយា​ប្រតិ​ប​ត្ដិ​ចំពោះ​ស្វាមី ដើម្បី​សុភមង្គល​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​

tumblr_m6vpy4ToNS1r5ncxpo1_500
នេះ គឺជា​ការពិត នៅ​ពេល​អ្នក​យក​ទៅ​អនុវត្ដ​ន៍ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ជាមួយ​ស្វាមី​ជា​ទីស្រឡាញ់ នឹង​ផ្ដល់​ផ្លែផ្កា​ជា​ទី​គាប់ចិត្ដ ជាហេតុ​ធ្វើឱ្យ​ចំណងអាពាហ៍ពិពាហ៍​របស់​អ្នក រឹង​រិត​តែ​ស្ថិតស្ថេរ​គង់វង្ស​ជា​
យូរអង្វែង រហូត​ដល់​ចាស់​កោង​ខ្នង​។ សិក្សា​ស្វែងយល់​ពី​អត្ថន័យ​ដ៏​រ៉ូមែ​នទិ​កនៃវិធី​សាស្ដ្រ ៧៤ ចំណុច សម្រាប់​ភរិយា​ប្រតិ​ប​ត្ដិ​ចំពោះ​ស្វាមី ដូចតទៅ ៖
១. ទំនាក់ទំនង​ជាមួយ​ស្វាមី​ដោយ​គោរព​។​
២. ឱ្យ​គាត់​ដឹងថា គាត់​ជា​មនុស្ស​សំខាន់​សម្រាប់​អ្នក​។​
៣. ព្យាយាម​យល់​ពី​អារម្មណ៍​គាត់ ទោះបី​អ្នក​មិន​យល់ស្រប​ជាមួយ​គាត់​ក៏ដោយ​។​
៤. បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​មិត្ដភក្ដិ​គាត់ ដោយ​ទុក​ឱកាស​ខ្លះ​ឱ្យ​គាត់​បាន​ជួប​ជាមួយ​មិត្ដភក្ដិ ប្រសិនបើ​អ្នក​ទាំងនោះ​ជា​មនុស្ស​អាច​ទុកចិត្ដបាន​។​
៥. ប្រាប់​គាត់​ថា អ្នក​ស្រឡាញ់ និង​ចូលចិត្ដ​គាត់​ខ្លាំងណាស់​។​
៦. បង្ហាញ​ពី​ចំណាប់អារម្មណ៍​នៅក្នុង​ការកម្សាន្ដ​របស់​គាត់ ឬ​ឱ្យ​គាត់​មាន​ឱកាស​ចូលរួម​លេង​កម្សាន្ដ​ដោយ​សេរី​។​
៧. ការពារ​កិត្ដិយស និង​សេចក្ដីថ្លៃថ្នូរ​ជូន​គាត់​។​
៨. បង្កើត​បរិយាកាស​រីក​រាយ​ស្និទ្ធស្នាល​នៅក្នុង​ផ្ទះ​ទាំងអស់គ្នា​។​
៩. មុននឹង​ធ្វើ​ការសម្រេចចិត្ដ​អ្វីមួយ​ធំដុំ ត្រូវ​ពិភាក្សា​សម្របសម្រួល​ជាមួយ​គាត់​។​
១០. នៅ​ពេល​ចេញ​ក្រៅ​ដើរ​កម្សាន្ដ​លេង​ជាមួយ​គាត់ សូម​កុំ​បង្កើត​ឱ្យមាន​បញ្ហា​ឱ្យសោះ ត្រូវ​គិត​ពី​រឿង​សប្បាយៗ​ជំនួស​វិញ​។​
១១. ផ្ដល់ឱកាស​ពិសេស​ឱ្យ​គាត់​បាន​នៅ​ជាមួយ​អ្នក និង​កុំឱ្យ​កូន​មក​លូកលាន់ ឬ​ឆាឆៅ​។​
១២. ទុក​ឱកាស​ឱ្យ​គាត់​បាន​បន្ធូ​បន្ថយ​ចិត្ដកាយ ក្រោយ​ពេល​គាត់​ត្រឡប់​ពី​ធ្វើការ​វិញ ដោយ​ធ្វើឱ្យ​ល្ងាច​នោះ ក្លាយ​ជា​ពេលវេលា​ដ៏​សប្បាយរីករាយ​ខ្លាំង​។​
១៣. កុំ​ឱ្យ​សមាជិក​គ្រួសា​រណា​ម្នាក់ ឬ​អ្នកដទៃ​ប្រមាថ​ម៉ាក់​ងាយ​គាត់ ក្នុងឋានៈ​គាត់​ជា​ស្វាមី​របស់​អ្នក​។​
១៤. ជារឿយៗ​ត្រូវ​សរសើរ​លើក​ទឹកចិ​ត្ដ​គាត់​។​
១៥. ត្រូវ​ចេះ​ច្នៃប្រឌិត នៅ​ពេល​អ្នក​សម្ដែង​ក្ដី​ស្រឡាញ់​ចំពោះ​គាត់ ទាំង​ពាក្យសម្ដី​ក្ដី ទាំង​សកម្មភាព​ក្ដី​។​
១៦. ជជែក​ពិភាក្សា​ជាមួយ​គាត់ អំពី​ការ​កំណត់​ផែនការ​គ្រួសារ សម្រាប់​ឆ្នាំ​នី​មួយៗ និង​ការធ្វើឱ្យ​សម្រេច​ផែនការ​នោះ ក្នុងនាម​ជា​ស្វាមី និង​ភរិយា​។​
១៧. កុំ​ធ្វើ​អ្វីៗ​សម្រាប់​តែ​ខ្លួនឯង ធ្វើ​សម្រាប់​គាត់​ខ្លះ​ផង​។​
១៨. ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ដល់​គាត់ នៅ​ពេល​គាត់​ប្រព្រឹត្ដ​កំហុសឆ្គង​ដាក់​អ្នក​។​
១៩. រិះរក​វិធី​បង្ហាញ​ឱ្យ​គាត់​ដឹងថា អ្នកត្រូវការ​គាត់​។​
២០. បើកឱកាស​ឱ្យ​គាត់​បាន​នៅ​ម្នាក់ឯង​ខ្លះ​។​
២១. សារភាព​ប្រាប់​ពី​ទោស​កំហុស​របស់​អ្នក កុំ​ខ្លាច​រអា​មិន​មាន​ដាក់ខ្លួន​។​
២២. ត្រូវ​ចេះ​ការពារ​មិន​ឱ្យ​នរណា​និយាយដើម​មិន​ល្អ​ពី​គាត់​។​
២៣. ធ្វើ​ម៉​ស្សា​ឱ្យ​គាត់ បន្ទាប់ពី​គាត់​ធ្វើ​ការងារ​ហត់​ពេញ​មួយថ្ងៃ​។​
២៤. ចំណាយ​ពេលវេលា​នៅ​កន្លែង​ស្ងាត់ ដែល​អ្នក​ទាំង​ពីរ​អាច​អង្គុយ​និយាយ​ជាមួយគ្នា​បាន​។​
២៥. ផ្ដួចផ្ដើម​រៀបចំ​ផែនការ​ចេញ​ដើរ​លេង​ក្រៅ​បែប​រ៉ូមែ​ន​ទិក​។​
២៦. ធ្វើឱ្យ​គាត់​រីករាយ​ខ្លាំង ដោយ​ជូន​កាដូ​ដែល​គាត់​ចូលចិត្ដ​បំផុត​។​
២៧. សម្ដែង​នូវ​ការគោរព​សរសើរ​គាត់​ខ្លាំង ចំពោះ​ការខិតខំ​ធ្វើ​ការងារ​ផ្គត់ផ្គង់​ក្រុមគ្រួសារ​។​
២៨. ប្រាប់​គាត់​ថា អ្នក​មាន​មោទនភាព​នឹង​គាត់​ខ្លាំងណាស់​។​
២៩. ជួយ​លើកតម្កើង​គាត់​ជា​ស្វាមី ហើយ​កុំ​មើលស្រាល​គាត់​។​
៣០. ត្រៀមកម្លាំង​ពលំ​ខ្លះ​ទុក​សម្រាប់​គាត់ នៅ​ពេល​គាត់​ត្រូវការ​រួម​គ្រែ​ខ្នើយ​ជាមួយ​អ្នក​។​
៣១. បន់ស្រន់​បែរបន់​សូម​ឱ្យ​ព្រះ​តាម​ថែរក្សា​គាត់​។​
៣២. និយាយ​លើកតម្កើង​គាត់​ប្រាប់​អ្នកដទៃ ទាំង​ចំពោះ​មុខ​គាត់​ទាំង​នៅ​ក្រោយខ្នង​គាត់​។​
៣៣. កុំ​និយាយ​អូសបន្លាយ​វែងឆ្ងាយ​ខ្លាំងពេក នៅ​ពេល​គាត់​នឿយហត់​ខ្លាំង​។​
៣៤.​លើក​កិត្ដិយ​សគាត់នៅ​ចំពោះ​មុខកូនៗ​។​
៣៥. សម្លឹង​មើល​ភ្នែក​គាត់ នៅ​ពេល​អ្នក​និយាយ​ជាមួយ​គាត់ ឬ​គាត់​និយាយ​ជាមួយ​អ្នក នេះ​សបញ្ជាក់​ឱ្យឃើញថា អ្នក​យកចិត្ដទុកដាក់ ចំពោះ​សម្ដី​គាត់​។​
៣៦. ក្រោក​ពី​គេង​ជាមួយ​គាត់ សូម្បី​គាត់​ភ្ញាក់​ពី​ព្រលឹម​ក៏ដោយ (​ហើយ​អ្នក​ក៏​អាច​ចូល​គេង​វិញ​នៅ​ពេល​ក្រោយ ប្រសិនបើ​អ្នក​អាចធ្វើ​បាន​)
៣៧. នៅ​ប្រកៀក​ស្មា​ជាមួយ​គាត់ ដូចជា​មើល​ទូរទស្សន៍ ដោយ​កុំ​និយាយ​រំខាន​គាត់​ឡើយ​។​
៣៨. នៅ​ពេល​គាត់​មាន​អារម្មណ៍​មិន​សូវ​ល្អ ទុក​ឱកាស​ឱ្យ​គាត់​បាន​បន្ធូរបន្ថយ​អារម្មណ៍ ហើយ​កុំ​ថ្នាំង​ថ្នាក់  ឬ​រំខាន​គាត់​។​
៣៩. ជួយ​គាត់​ឱ្យ​បញ្ចប់​គោលដៅ ការកម្សាន្ដ ឬ​ការ​សិក្សា​រៀនសូត្រ​។​ល​។ នៅពេល​ដឹងថា គាត់​ត្រូវការ​អ្វីមួយ​។​
៤០. ធ្វើយ៉ាងណា ដើម្បី​កម្ចាត់​ចោល​ទម្លាប់​មិន​ល្អ ដែល​កើតមាន​ចំពោះ​គាត់​។​
៤១. ត្រូវធ្វើ​ជា​ចិត្ដល្អ និង​គិត​គំរូ​ដល់​ញាតិ​ផៅ​របស់គាត់​។​
៤២. កុំ​ប្រៀបធៀប​រឿង​អវិជ្ជមាន រវាង​ញាតិ​អ្នក និង​ញាតិ​គាត់​។​
៤៣. សរសើរ​គាត់ ដែល​បាន​ជួយ​ធ្វើ​ការងារ​ផ្ទះ​។​
៤៤. កុំ​រំពឹង​ការ​តបស្នង​មកវិញ លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​គាត់​។​
៤៥. ធ្វើ​កិច្ចការ​តិចតួច​ដើម្បី​គាត់ ដូចជា ជួយ​ឱ្យ​គាត់​គេង ឆុង​កាហ្វេ​ឱ្យ​គាត់​ញ៉ាំ​ជាដើម​។​
៤៦. ជួនកាល​ឱ្យ​គាត់​បាន​រីករាយ​នឹង​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ ដោយ​កុំ​ឱ្យ​គាត់​រវល់​នឹង​ការងារ​ផ្ទះ​ច្រើន​។​
៤៧. សិក្សា​ស្វែងយល់​ពី​ចំណង់​ផ្លូវភេទ​របស់​គាត់​។​
៤៨. ធ្វើឱ្យ​គាត់​រំភើប​រីករាយ​ខ្លាំង ដោយ​អ្នក​ថើប​គាត់​រយៈពេល​១៥​វិនាទី នៅ​ពេល​គាត់​ត្រឡប់​មក​ដល់​ផ្ទះ​ពី​កន្លែង​ធ្វើការ​វិញ​។​
៤៩. កុំ​ឈ្លោះប្រកែក​គ្នា​គ្រាន់តែ​ពាក្យសម្ដី​លើសលោះ​ពីរ​-​បី​ម៉ាត់​នោះ​។​
៥០. ត្រូវ​ចិត្ដល្អ និង​សុភាពរាបសារ​ជាមួយ​គាត់​។​
៥១. នៅពេល​មាន​អ្វីមួយ​ទាស់ខុស ជំនួស​ឱ្យ​ការស្ដីបន្ទោស ត្រូវ​ចេះ​ដោះស្រាយ​ដោយ​សន្ដិវិធី​។​
៥២. កុំ​ឈ្លោះប្រកែក​គ្នា​ដោយសារ​បញ្ហា​ប្រាក់កាស​។ ត្រូវ​ពិភាក្សា​ពី​ការចំណាយ​នៅ​ថ្ងៃមុខ​ជំនួស​វិញ​។​
៥៣. កាន់​ដៃ​គាត់ និង​នៅ​ប្រកៀក​ប្រកិត​នឹង​គាត់ ទាំង​នៅ​ពេល​នៅផ្ទះ និង​នៅ​ទីសាធារណៈ​។​
៥៤. ត្រូវ​សរសើរ​ចំពោះ​ការសម្រេចចិត្ដ​ដ៏​ត្រឹមត្រូ​វ​របស់គាត់​។​
៥៥. ដាក់​កាត​បញ្ជាក់​ពី​សេចក្ដីស្រឡាញ់​ក្នុង​ហោប៉ៅ និង​កាតា​ប​គាត់​។​
៥៦. នៅ​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​គាត់ ទោះបីជា​កម្មវិធី​ទូរទស្សន៍​នោះ អ្នក​មិន​ចូល​ចិត្ដ​មើលក៏​ដោយ​។​
៥៧. កុំ​ចាំ​រំពឹង​ឱ្យ​គាត់​យល់ចិត្ដ​អ្នក​ឱ្យសោះ​។​
៥៨. ទុក​ឱកាស​ឱ្យ​គាត់​មាន​ពេលវេលា បាន​ជួបជុំ​ក្រុម​គ្រួសារ​គាត់​ខ្លះ​ផង​។​
៥៩. ត្រូវ​ចេះ​សួរនាំ​គាត់ មុន​ពេល​អ្នក​បោះចោល​ឯកសារ ឬ​លិខិត​ស្នាម​ផ្សេងៗ​។​
៦០. ត្រូវ​ខិតខំ​ធ្វើយ៉ាងណា ឱ្យ​អ្នក​មាន​រូប​សម្រស់​ស្រស់ស្អាត នោះ​គាត់​នឹង​មាន​មោទនភាព​ចំពោះ​អ្នក ជាក់​ជា​មិនខានឡើយ​។​
៦១. កុំ​រិះគន់​ស្ដីបន្ទោស​គាត់​នៅ​ចំពោះ​មុខ​អ្នក​ដទៃ ត្រូវ​រក្សា​កិត្ដិយស​ឱ្យ​គាត់​។​
៦២. ទៅ​មើល​កន្លែង​ដែល​គាត់​ធ្លាប់​រស់នៅ​ពី​កុមារភាព​ជា​មួយ​គាត់​។​
៦៣. នៅ​ពេល​អ្នក​ខឹង ត្រូវ​ចេះ​សម្ដែង​អាការ​ដោយ​ក្ដី​គោរព​។ កុំ​ស្ងាត់​មាត់​មិន​និយាយស្ដី​អ្វី​ទាំងអស់​នោះ​។​
៦៤. បួងសួង​ឱ្យ​គាត់​ជួបតែ​សេចក្ដីសុខ​សប្បាយ​ជា​និរន្ដរ៍​។​
៦៥. ចម្អិន​ស៊ុប​នៅផ្ទះ​ឱ្យ​គាត់​ញ៉ាំ នៅ​ពេល​គាត់​ឈឺ​។​
៦៦. ជួយ​ជ្រោមជ្រែង នៅពេល​នរណា​ម្នាក់​ចង់​ជាន់ពន្លិច​គាត់​។​
៦៧. កុំ​បដិសេធ​រឿង​អ្វីៗ​នៅ​ចំពោះមុខ​កូនៗ​។​
៦៨. នាំ​គាត់​ដើរលេង​តែ​ពីរ​នាក់ នៅ​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍ ដោយ​កុំ​ឱ្យ​កូន​មក​រំខាន​។​
៦៩. អបអរសាទរ​ផ្ដល់​ជា​កម្លាំងចិត្ដ​ឱ្យ​គាត់ ចំពោះ​ជោគជ័យ​ក្នុង​របរ​អាជីវកម្ម​ក្ដី ឬ​ក្នុង​ការងារ​ផ្សេងៗ​ក្ដី​។​
៧០. បង្រៀន​ឱ្យ​គាត់​ចេះ​សម្ដែង​ពី​សេចក្ដីស្រឡាញ់ ចំពោះ​អ្នក​វិញ​ដោយ​ក្ដី​រួសរាយ​។​
៧១. បង្ហាញ​ប្រាប់​ពី​ចំណាប់អារម្មណ៍ ទៅលើ​ការយល់ឃើញ​របស់​គាត់​ថា មាន​សារសំខាន់​នៅក្នុង​ជីវិត​។​
៧២. កត់សម្គាល់​ជាពិសេស នូវ​អ្វី​ដែល​គាត់​ធ្វើ​សម្រាប់​អ្នក និង​សម្រាប់​ក្រុម​គ្រួសារ​ទាំងមូល​។​
៧៣. ជឿជាក់ថា គាត់​យល់​ស្រប​តាម​អ្នក​ទាំងអស់ ទៅលើ​ការងារ​សំខាន់ៗ ដែល​អ្នក​មាន​គម្រោង​នឹង​ធ្វើ​។​
៧៤. ឧស្សាហ៍​ទូរស័ព្ទ​សួរសុខទុក្ខ​គាត់ នៅ​កន្លែងធ្វើការ ឬ​នៅ​ពេល​គាត់​ឃ្លាតឆ្ងាយ​ពី​ផ្ទះ​។​
៧៥. ត្រូវ​មាន​សម្រស់​ស្រស់ស្អាត​ជានិច្ច ដោយ​ស្លៀកពាក់​ឱ្យបាន​សមរម្យ ដើម្បី​ផ្ដល់​កិត្ដិយស​ដល់​គាត់​និង​ធ្វើឱ្យ​គាត់​មោទនភាព នៅ​ពេល​នៅ​ជាមួយ​អ្នក និង​ពេល​ដែល​ចេញ​ទៅ​ចូលរួម​ពិធី ឬ​ទៅ​ណា​មក​ណា​ជាមួយគ្នា​។​
៧៦. អរគុណ​គាត់ ដែល​គាត់​ជា​មនុស្ស​ល្អ​ដូចដើម មិន​ប្រែប្រួល​ចរិត​៕

ប្រែសម្រួល ៖ សុនីតា o(o_O)o
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII