ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 25, 2013

វីធីសាស្ត្រ​៨​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​ប្រុសៗ ឈ្លក់​វង្វេង​នឹង​រូប​អ្នក

Published on Tue 30 Apr, 2013 at 14:00 14:00 by . | 1959 views
តើអ្នកធ្លាប់ចង់ឲ្យបុរសណាមួយ ចូលចិត្តអ្នក បារម្មណ៏ពីអ្នក និងគិតដល់អ្នក គ្រប់ពេលដែរទេ? ប្រាកដណាស់ អ្នកមិនអាច​បង្ខំនរណាម្នាក់ ឲ្យមកចូលចិត្តអ្នកបាននោះទេ ប៉ុន្តែអ្នកអាចធ្វើនូវសកម្មភាពល្អៗ មួយចំនួន ដែលអាចផ្លាស់ប្តូរអារម្មណ៏​របស់គេបាន។

បើទោះជាស្រីស្រស់មានរូបសម្ផស្សល្អពិសេសហើយនោះក៏ដោយ ក៏គួរបន្ថែមវិធីសាស្ត្រផ្ទាល់ខ្លួនខ្លះបន្ថែមទៀត ដើម្បី​អោយពួកប្រុសៗ ជ្រួលជ្រើមងើបមុខមិនរួចពីរូបអ្នក។ នេះជាចំណុច ដែលមានប្រយោជន៏ទាំង៨ ក្នុងការទាក់ទាញទឹកចិត្ត​បុរសឲ្យមកងប់ងល់នឹងរូបអ្នកបាន៖

១. ស្រលាញ់ខ្លួនឯង៖
អ្នកត្រូវតែបង្ហាញដល់គាត់ឲ្យឃើញថា អ្នកពិតជាមានភាពអស្ចារ្យ។ ត្រូវមានទំនុកចិត្តខ្លួនឯង ចេះថែរក្សារស្បែករបស់អ្នក ឲ្យបានល្អស្អាត និងស្លៀកពាក់ឲ្យសមនឹងខ្លួនរបស់អ្នក។ បុរសចូលចិត្តស្រីណា ដែលមានទំនុកចិត្តលើខ្លួនឯង និងអាច​ដឹក​នាំជីវិតដោយខ្លួនឯងបាន។
២. ត្រូវប្រាកដថា អ្នកនៅទំនេរ៖
បើអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ហើយនោះ បុរសៗប្រហែលជា មិនអាចដាក់ចិត្តលើរូបអ្នកបានទេ។ ដូច្នេះត្រូវតែ​ប្រាកដថា ពិតជានៅទំនេរ។ ឧទាហរណ៏៖ បើអ្នកមានគណនេយ្យ ហ្វេសប៊ុក (Facebook) ហើយអ្នកមិនទាន់ក្លាយជាមិត្តភក្តិ ជាមួយបុរសដែលអ្នកចាប់អារម្មណ៍នៅឡើយ អ្នកគួរតែស្នើរទៅបុរសនោះ និងបង្ហាញពត៌មាននៅលើគណនេយ្យ​របស់​អ្នក​ ថាអ្នកនៅទំនេរនៅឡើយ។
៣. ព្យាយាមធ្វើឲ្យគាត់ចាប់អារម្មណ៏៖
បុរសមួយចំនួន នឹងមិនសួរអ្នកមុននោះទេ ព្រោះគេនៅខ្លាច។ ប៉ុន្តែអ្នកអាចជាអ្នកចាប់ផ្តើមមុន ក៏គ្មានកំហុសឆ្គងអ្វីដែរ ដូច​ជានិយាយ «សួស្តី» «ជម្រាបលារ» និងលើកដៃបន្តិចបន្តួចនោះជាការប្រសើរ ព្រោះអាចធ្វើឲ្យបុរសនោះចំណាំអ្នក ឬអាច​ចាប់អារម្មណ៏លើអ្នកបាន។
៤. ត្រូវចេះកំប្លែងលេង៖
នៅពេលដែលអ្នក ធ្វើអ្វីដែលគួរឲ្យអស់សំណើចបានល្អ នោះអ្វីៗនឹងមានភាពប្រសើរឡើង។ ប៉ុន្តែអ្នកក៏ត្រូវតែប្រយ័ត្ន ចំពោះកំហុសឆ្គងដែរ។ អ្នកអាចនិយាយរឿងកំប្លែង ឬនិយាយពីអ្វី ដែលធ្វើឲ្យបុរស និងរូបអ្នកសើចបាន។
៥. កុំខ្លាចធ្វើជាមិត្តភកិ្តរបស់បុរសកំពូលស្នេហ៍នោះ៖
ដំបូងអ្នកអាចធ្វើជាមិត្តភកិ្ត ជាមួយនឹងបុរស«ទេវបុត្រស្នេហ៍»នោះសិន ព្រោះវាផ្តល់នូវអត្ថប្រយោជន៏២យ៉ាង ដូចជា៖ គាត់​អាចស្គាល់អ្នក​កាន់តែ​ច្បាស់ ហើយអ្នកក៏កាន់តែស្គាល់គាត់ដូចគ្នា។ គាត់អាចធ្វើដូចជាមិត្តធម្មតារបស់អ្នក ឬក៏អាច​ស្និត​ស្នាលជាង​មិត្តធម្មតា​បន្តិចបន្តួច។
៦. ធ្វើអ្វីៗ ជាមួយគ្នា៖
អ្នកអាចសួរបុរសនោះ ឬសង្កេតពីគាត់ថា តើគាត់ចាប់អារម្មណ៏អ្វី ហើយអ្នកត្រូវតែមានចិត្តទូលាយ។ ស្វែងរកអ្វី ដែលអ្នក និងរាជបុត្រស្នេហ៍ចាប់អារម្មណ៏ដូចគ្នា បន្ទាប់មកអ្នកកាន់តែមានភាពស្និទស្នាលជាមួយគាត់។ ឧទាហរណ៏៖ បើអ្នកចូលចិត្ត​បទចម្រៀងតារារូបណាមួយ អ្នកអាចសួរគាត់ តើគាត់ចូលចិត្តដែរទេ។ បើគាត់ចូលចិត្ត អ្នកអាចឲ្យស៊ីឌី ឬក៏ស្តាប់​ជាមួយ​គ្នា។ បើគាត់ចូលចិត្តកីឡាករបាល់ទាត់ព្រីមែលីក (Premier League) រូបណាមួយ អ្នកអាចអញ្ជើញគាត់ទៅវឹកហាត់ ហើយ​ជួយលើកទឹកចិត្តគាត់ថា គាត់ពិតជាល្អ និងមានភាពស្រដៀងគ្នាទៅនឹងកីឡាករនោះ។
៧. ត្រូវមានការអត់ធ្មត់៖
កត្តាទាំងនេះ វាពិតជាត្រូវការពេលវេលា។ អ្នកមិនអាចបង្ខំនរណាឲ្យមកចូលចិត្តអ្នក ដោយប្រញាប់ប្រញាល់ពេកនោះទេ។ ទុកពេលវេលា ឲ្យបុរស ហើយឲ្យអ្វីៗ ដំណើរការទៅតាមធម្មជាតិ។ ត្រូវចាំថា «ការអត់ធ្មត់ ជាកូនសោមួយ ដ៏សំខាន់»។
៨. ចំណុចសំខាន់ត្រូវចាំថា អ្នកមិនអាចគ្រប់គ្រងទៅលើអ្វីៗ ដែលអ្នកដទៃគិត និងចង់ធ្វើនោះទេ៖
បុរសនោះអាចជាមនុស្សម្នាក់ ដែលអ្នកចាប់អារម្មណ៏ ប៉ុន្តែបើសកម្មភាពរបស់អ្នក ពិតជាគ្មានចំណុចណាមួយ ដែលជា​ផ្នែក​មួយ​របស់បុរសទេនោះ អ្នកគួរតែបង្វែឥរិយាបទ ទៅបុរសផ្សេង ដែលកំពុងតែចាប់អារម្មណ៏អ្នក។ ត្រូវចាំថា ទោះអ្នកធ្វើឲ្យ​បុរសទេវបុត្រស្នេហ៍ចាប់អារម្មណ៏ ឬមិនចាប់អារម្មណ៏ក៏ដោយ អ្នកត្រូវតែព្យាយាមធ្វើជាមនុស្សដែលល្អបំផុត តាមដែល​អ្នក​អាចធ្វើទៅបាន ហើយមិនត្រូវដើរទៅរាយសំណាញ់ស្នេហ៍ចោល អោយបុរសឈ្លក់វង្វេងពាសវាលពាសកាលនោះទេ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII