បាត់ដំបង៖ កម្លាំងអាវុធហត្ថ (អ.ហ) ខេត្ត បានបញ្ជូន ជនសង្ស័យ
៧នាក់ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១៨ ខែ សីហាឆ្នាំ២០១៣ ពីបទរក្សាទុក
និងដឹកជញ្ជូនសារធាតុញៀន។
ជនសង្ស័យទាំង៧នាក់ បានប្រព្រឹត្ត និងចែកចាយ ថ្នាំញៀនយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង ហើយពួកគេ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បានជាបន្តបន្ទាប់ និង រឹបអូសបានវត្ថុតាងមួយចំនួនធំ កាលពីម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង។
លោក ហេង សេងហុង នាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត បានឲ្យដឹងថា
នៅព្រឹកថ្ងៃទី១៧ ខែ សីហា កម្លាំងអាវុធហត្ថក្រុងបាត់ដំបងបានស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យមា្នក់ ឈ្មោះ ថង ឌី ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងដកហូតបានម៉ាទឹកកក១ថង់ ទម្ងន់ ២,៥៩ ក្រាម និងម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពាក់ស្លាកលេខ 2C-3379។
លោក ហេង សេងហុង បន្តថា ក្រោយឃាត់ខ្លួន និងសាកសួរចម្លើយរួច កម្លាំងសមត្ថកិច្ច ដែលដឹកនាំផ្ទាល់ដោយ លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត នួន សាន សហការជាមួយអាជ្ញធរមូលដ្ឋានបានបន្តធ្វើការឆែកឆេរលំនៅ ឋានជនសង្ស័យនៅម៉ោង ១២ និង៤០នាទីថ្ងៃដដែល រួចឈានដល់ធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធបាន ៧នាក់ផ្សេង ទៀត រួមមាន៖ ឈ្មោះ ថាច់ បូរិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរយោធាអង្គភាពចារកម្ម មានទីលំនៅបច្ចុប្បន្ន ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង, ឈ្មោះ ជឺ ឈាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស, ឈ្មោះ ជឺ ឆាយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស, ឈ្មោះ លី ស្រីស្រស់ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរមេផ្ទះ រស់នៅជាមួយគ្នាខាងលើ, ឈ្មោះ អ៊ុន រើន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅ ភូមិកៀនកែស ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល និងម្នាក់ទៀតឈ្មោះ វ៉ាន់ និត ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិជាមួយគ្នា ខាងលើ។
លោក ហេង សេងហុង បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងចម្រុះ បានចុះឆែកឆេរលំនៅឋានរួចមក កម្លាំងសមត្ថកិច្ច បានរឹបអូស បានវត្ថុតាងមួយចំនួនមាន៖ រថយន្ត២គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ខមភ ម ២.៦៩៦២ និងរថយន្តកាមរីពណ៌ស្ករពាក់លេខ សៀមរាប 2A-4320 អាវុធវែងកាត់ស្វាយ (M16) ១ដើម គ្រាប់ ៦៩គ្រាប់ អាវុធខ្លីម៉ាក CZ.75 មួយដើម គ្រាប់៣០គ្រាប់បង់ចំនួន២ ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង ឧបករណ៌ សម្រាប់ជក់មួយចំនួន និងម៉ាទឹកកកទម្ងន់ ៧,៨៧ក្រាមថែមទៀត រួចនាំយកមកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បី សាកសួរ។
ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា បក្ខពួកខ្លួន ពិតជាបានរកស៊ី រក្សាទុកដឹកជញ្ជូនសារធាតុ និងជួញដូរ គ្រឿងញៀន បានរយៈពេលជាង២ខែមកហើយ។
សូមបញ្ជាក់ថា នៅពេលកម្លាំងចម្រុះចុះឆែកឆេរលំនៅឋានមេក្លោង បានពន្យារពេលអស់រយៈពេលជាង២ម៉ោង ព្រោះម្ចាស់ផ្ទះមិនព្រមឲ្យសមត្ថកិច្ចចូលឆែកឆេរឡើយ ប្រហែលជនសង្ស័យទុកពេល ដើម្បីបំផ្លាញវត្ថុតាងមួយ ចំនួនចោលសិន៕