សុខភាព ៖ ដោយសារតែបញ្ហាសិច គឺជារឿងសំខាន់ សម្រាប់ដៃគូស្នេហា របស់មនុស្សម្នាក់ៗ យើងត្រូវតែស្វែងយល់ ពីផលប៉ះពាល់ទាំងឡាយ ដែលនាំឲ្យជីវិតស្នេហា មិនសូវមានភាពចុះសម្រុងគ្នា ហើយបើតាម អ្នកជំនាញ គឺមានកត្តាជាច្រើន ដែលជះឥទ្ធិពល និងប៉ះពាល់ដល់ភាពខ្លាំង របស់បុរសក្នុងរឿងលើគ្រែ។

កម្លាំងភ្នែកចុះខ្សោយ
ដោយលើកលែងតែបញ្ហាភ្នែកដែលកើតមានមកពីកំណើត ឬ ដោយផលប៉ះពាល់ពីកត្តាខាងក្រៅ នោះការប្រើប្រាស់កម្លាំងហួសកម្រិត ឬ ការឡើងគ្រែមិនបានទៀងទាត់ក៏ប៉ះពាល់ដល់ប្រពន្ធ័ដំណើរការរបស់ឈាម ផងដែរ។ប្រការនេះជះឥទ្ទិពលខ្លាំងដល់ប្រពន្ធ័សរសៃប្រសាទរបស់ច ក្ចុវិញ្ញាណដែលនាំឲ្យកម្លាំងភ្នែកត្រូវចុះខ្សោយ។ ដូច្នេះនៅពេលមានអារម្មណ៏ថា កម្លាំងភ្នែកត្រូវថយចុះដោយមិនមានភាពប្រក្រតី អ្នកគួរទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យ និង ព្យាយាមទាន់ពេលដោយភាពសមស្រប។
ជ្រុះសក់
ការជ្រុះសក់គឺជាសញ្ញាមួយដែលអ្នកដឹងថា ថាមពលបុរសរបស់អ្នកកំពុងតែមាបញ្ហា។ ការជ្រុះសក់នេះតែងតែកើតឡើងដោយសារតែប្រពន្ធ័សរសៃប្រសាទត្រូវ ទទួលរងគំនាបយ៉ាងធ្ងន់ធ្ងរ។
សមត្ថភាពស្តាប់សម្លេងចុះខ្សោយ
ប្រពន្ធ័ដំណើរការឈាមមិនមានភាពនឹងនរ ក៏អាចមានផលប៉ះពាល់ដល់ការបញ្ចូនឈាមទៅកាន់សរសៃប្រសាទក្នុងត្រចៀក ដែលអាចបណ្តាល់ឲ្យសមត្ថភាពស្តាប់ត្រូវអន់ថយ។
ចំណង់ផ្លូវភេទថយចុះ
អ្នកជំនាញការសផ្នែកចិត្តសាស្ត្របានឲ្យដឹងថា បុរសដែលមានអាយុលើសពី៣០ឆ្នាំ ប្រសិនបានដឹងថាចំណង់ផ្លូវភេទរបស់ខ្លូនថយចុះ នោះបានន័យថាផ្លូវចិត្តរបស់ពួកគេកំពុងមានបញ្ហា។ ចង្វក់បេះដូងលោតញាប់ជាបន្តបន្ទាប់ក្រោយពីប្រើកម្លាំង សមត្ថភាព បញ្ជាចង្វាក់បេះដូងត្រូវថយចុះលឿន ទាំងនេះគឺជាសញ្ញានៃការវិវឌ្ឍទៅរកភាពចាស់របស់ប្រពន្ធ័បេះដូង ប្រការនេះក៏បង្កឲ្យភាពសកម្មភាពរបស់បុរសត្រូវអន់ថយហើយវាក៏ បណ្តាលឲ្យចំណង់ផ្លូវភេទត្រូវចុះខ្សោយ។
ដង្ហើមបញ្ចប់
ចង្វាក់ដង្ហើមញាប់ និង មិនបានវែង ពេលដែលអ្នកកំពុងដើរយឺតៗ ប្រការនេះបញ្ចាក់ថាមុខងាររបស់សួតកំពុងខ្សោយទៅៗ។ ការពិសោធជាច្រើនបានបញ្ចាក់ថា ប្រការខាងលើមានទំនាក់ទំនងយ៉ាងច្បាស់លាល់ជាមួយភាពចុះខ្សោយផ្នែក ផ្លូវភេទរបស់បុរស៕
