ខ្ញុំលួចស្រឡាញ់នារីម្នាក់។ ខ្ញុំបាទចង់ដឹងថា តើមានរបៀប ឬវិធីមើលឱ្យដឹងថាស្ដ្រីម្នាក់នោះនៅបរិសុទ្ធ ឬព្រហ្មចារីដែរឬទេ?
លោក ព.ម អាយុ២៥ឆ្នាំ ខេត្ដតាកែវ
វេជ្ជបណ្ឌិតយើងៈ ស្ដ្រីនៅក្រមុំបរិសុទ្ធ ឬព្រហ្មចារី ជាស្ដ្រីដែលមិនធ្លាប់មានការរួមភេទតាម
ទ្វារមាស។ ប្អូនប្រុសមិនអាចដឹងថា ស្ដ្រីម្នាក់នៅបរិសុទ្ធ ក្រៅពីចម្លើយរបស់សាម៉ីខ្លួនឡើយ។ ការមើលឱ្យដឹងថាស្ដ្រីណាម្នាក់នៅក្រមុំ ឬអត់ ពុំមែនជារឿងងាយស្រួលនោះទេ។ គេមិនអាចពិនិត្យតែសម្បកក្រៅ ដោយគ្រាន់តែឃើញសុដន់រីកធំ ឬត្រគាករីកសាយថាស្ដ្រីនោះអស់ភាពបរិសុទ្ធនោះឡើយ។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានវិធីពិនិត្យភាពបរិសុទ្ធរបស់ស្ដ្រី ក្រៅពីការពិនិត្យសន្ទះព្រហ្មចារីឡើយ។ វិធីពិនិត្យសន្ទះព្រហ្មចារីនេះ មានតែគ្រូពេទ្យទេដែលអាចមើលដឹង។ បើស្ដ្រីណានៅមានសន្ទះព្រហ្មចារី បញ្ជាក់ថាស្ដ្រីនោះនៅក្រមុំបរិសុទ្ធ។ ប៉ុន្ដែជួនកាលសន្ទះព្រហ្មចារីអាចដាច់រហែកដោយសកម្មភាពផ្សេងៗ ក្រៅពីការរួមភេទ ដូចជាអាចដាច់រហែកដោយការសេពកាមខ្លួនឯង ដោយដៃ ឬការលូកម្រាមដៃចូល ការជិះកង់ ការលេងកីឡា សំឡីអនាម័យជាដើម។ ដូច្នេះការវាយតម្លៃស្រីម្នាក់នៅបរិសុទ្ធ ឬមិនបរិសុទ្ធ ត្រឹមវត្ដមាន ឬភាពគង់វង្សរបស់សន្ទះព្រហ្មចារីមិនត្រឹមត្រូវឡើយ។ សព្វថ្ងៃនេះ តម្លៃរបស់ស្ដ្រីមិនស្ថិតនៅលើសន្ទះព្រហ្មចារីទាំងស្រុងទេ ជាពិសេសនៅតាមបណ្ដាប្រទេសជឿនលឿន។ តែនៅប្រទេសកម្ពុជា ព្រហ្មចារីនៅតែសំខាន់សម្រាប់គ្រួសារខ្លះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦