ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, August 30, 2013

សាកលវិទ្យាល័យ ធនធានមនុស្ស កំពុងតែសាងសង់ អគារសិក្សាថ្មី និងទំនើប មួយទៀត

ក្នុងដំណើរការ នៃការរីកចំរើន ឥតឈប់ឈរ និងក្នុងស្មារតី កសាងជំនឿ ទុកចិត្ត ជាបន្តបន្ទាប់ក្នុង ជំហរនិស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស ត្រូវមាន លក្ខណៈសម្បត្តិ ៤ យ៉ាងក្នុងខ្លួន គឺសមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈ នៃការរស់នៅល្អប្រសីរ   បច្ចុប្បន្ននេះ សាកលវិទ្យាល័យ ធនធានមនុស្ស បានដំណើរការ សាងសង់ អគារសាកលវិទ្យាល័យធំថ្មី យ៉ាងអស្ចារ្យ មួយទៀត ដែលអាចទទួល និស្សិតសិក្សា រហូតដល់ ២ ម៉ឺននាក់។
Photo by DAP-NEWS
ផ្អែកតាមផែនការ អគារនេះត្រូវសាងសង់អោយមានគុណភាពខ្ពស់ ដោយប្រើប្រាស់រយៈពេល ១៨ ខែ អោយរួចរាល់ជាស្ថាពរ សាងសង់ជាលក្ខណៈសាកលវិទ្យាល័យទំនើប ក្នុងបរិបទបច្ចេកវិទ្យា
ចុងក្រោយ បំពាក់ដោយ ជណ្តើរយន្តទំនើបៗ សម្ភារៈប្រើប្រាស់ បម្រើអោយការសិក្សា ការបង្រៀន និងការស្រាវជ្រាវទំនើប និងគ្រប់គ្រាន់ មានបណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន ចំណត បន្ទប់សិក្សា បន្ទប់ស្រាវជ្រាវគ្រប់ប្រភេទ បន្ទប់សម្រាប់និស្សិតអនុវត្តជាក់ស្តែង (Lab)  បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ សាលសហសិក្សា សាលតន្រ្តី សាលកីឡា សាលតាំងពិព័រណ៌.....។
សូមបញ្ជាក់ថា សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានឧត្តមសិក្សា ដំបូងគេនៅ កម្ពុជា ដែលទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា ទាំងមូល កម្រិត ១ក (Institutional Accreditation at Provisional )  ពីគណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំ នៃកម្ពុជា ( Accreditation Committee of Cambodia (ACC) ) ។ ក្នុងពេល បច្ចុប្បន្ន វិញ្ញាបនបត្រនេះ ជាវិញ្ញាបនបត្រ កម្រិតចំណាត់ថ្នាក់ប្រសើរ ជាងគេមិនធ្លាប់មានក្នុងប្រទេសកម្ពុជា និងជាលទ្ធផលប្រវត្តិសាស្រ្ត ថ្មីបន្ថែមទៀត សម្រាប់សាកលវិទ្យាល័យធន ធានមនុស្ស ផងដែរ ដែលលទ្ធផលនេះ បញ្ជាក់ថា សាកលវិទ្យាល័យធនធានមនុស្ស ពិតជា ឈរលើបន្ទាត់គុណភាពធានា ពីតម្លៃនៃ ការបណ្តុះបណ្តាល និងការជឿជាក់របស់និស្សិត យ៉ាងពិតប្រាកដ។
រូបភាពប្លង់សាងសង់អគារសាកលវិទ្យាល័យធនធានមនុស្សថ្មី
Photo by DAP-NEWS
Photo by DAP-NEWS
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII