ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, August 30, 2013

ឡង់​គ្រីស័​រ​ថ​យ​កិ​ន​ម៉ូ​តូ​រ​បួស​ធ្ងន់​ស្រាល​ពី​រ​នា​ក់​នៅ​ក្រុ​ងប៉ោ​យ​ប៉ែ​ត​


ក្រុងប៉ោយប៉ែត ៖ ជនរងគ្រោះពីរនាក់ របួសធ្ងន់ស្រាល កាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ លើដងផ្លូវ
ជាតិលេខ៥ ក្នុងភូមិក្បាលស្ពាន០២ សង្កាត់និងក្រុងប៉ោយប៉ែត
ដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តឡង់គ្រីស័រ ថយលឿ
នបុកម៉ូតូដួលហើយកិនពីលើទៀត ។ ជនរងគ្រោះក្នុងហេតុការណ៍ជាកម្មករលើកដាក់ទំនិញគីប (ខោអាវជជុះ) មានទីលំនៅភូមិបា
លិលេយ្យ០១ សង្កាត់ប៉ោយប៉ែត ម្នាក់ឈ្មោះជិន ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះសែត ភេទប្រុស អាយុប្រហា
ក់ប្រហែលគ្នា ។
រថយន្តបង្ករចង្កូតឆ្វេង ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ ២I.៣៣០០ បើកបរដោយឈ្មោះពិន សុវណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ មា
នទីលំនៅក្រុងភ្នំពេញ សមត្ថកិច្ចបង្ហើបថា អ្នកបើកបររូបនេះ ជាពណិជ្ជករម្នាក់ ខ្ចីរថយន្តមិត្តភ័ក្តិ មិនមែនជារថយន្តផ្ទាល់ខ្លួនឡើយ
។ នៅកន្លែងកើតហេតុគេឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាកវែវ មិនស្គាល់ស៊េរី ពាក់ស្លាកលេខបន្ទាយមានជ័យ ១F.១៤៣៦ ត្រូវបា
នរថយន្តខាងលើ កិនពេញពីលើផ្នែកកង់ខាងក្រោយ មិនអាចយកចេញបានឡើយ រហូតទាល់តែគេយក ប្រដាប់ដូយ ឲ្យរថយន្ត
ឡើងខ្ពស់ និងដោះកង់ម្ខាងទើបយកម៉ូតូចេញបាន។
ជនរងគ្រោះក្រោយកើតហេតុ រថយន្តសង្រ្គោះរបស់អង្គការកាំម៉ា ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ចំណែករថ
យន្តបង្ករហេតុនិងម៉ូតូរងគ្រោះ ក្រោយការវាស់វែង ត្រូវប៉ូលិសជំនាញនាំទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការដោះស្រាយ ។
ប្រភពចុងក្រោយ ពីសមត្ថកិច្ចប្រាប់ថា ភាគីបង្ករចេញមុខទទួលខុសត្រូវលើជនរងគ្រោះ ថែមទាំងទៅមើលជនរងគ្រោះដល់មន្ទីរ
ពេទ្យទៀតផង ។ តាមអ្នកបើកបរនិយាយថា មុនហេតុការណ៍កើតឡើង គាត់ថយរថយន្តចេញពីរោងពុម្ពអប្សារា ប៉ុន្តែមិនដឹងយ៉ាង
ម៉េចទាំងហ្វាំងដៃនិងហ្វាំងជើងមិនស៊ី ក៏ជ្រុលទៅបុកម៉ូតូរងគ្រោះតែម្តង ។
ដោយឡែក នៅវេលាម៉ោងជិត៥ ក៏មានក្មេងប្រុសម្នាក់ រត់ឆ្លងផ្លូវ ត្រូវម៉ូតូបុកឲ្យរបួសផងដែរ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិបាលិ
លេយ្យ០២ សង្កាត់ប៉ោយប៉ែត ។ ក្មេងរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវប៉ូលិសដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូដែលពាក់ព័
ន្ឋនិងអ្នកបើកបរជាស្រ្តីម្នាក់ ក៏គេមិនទាន់អត្តសញ្ញាណនោះដែរ ។ ឪពុកម្តាយឬអាណាព្យាបាលមិនគួរគប្បីបណ្តោយឲ្យក្មេងតូចៗ
ឆ្លងកាត់ផ្លូវជាតិតែម្នាក់ឯងនោះទេ ព្រោះបច្ចុប្បន្នយានយន្តមានច្រើនណាស់ ឆ្លងកាត់ក្នុងមួយថ្ងៃៗ ។
ផ្លូវជាតិលេខ៥ និងផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែត មួយរយ:នេះ មិនដឹងថាយ៉ាងដូចម្តេចទេ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហាក់
កើតមានឥតឈប់ឈរ ស្លាប់របួសជាបន្តបន្ទាប់ ៕




 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII