សុខភាព៖ ធញ្ញជាតិគឺជាកំពូលអាហារ មួយប្រភេទដែលក្រុមអ្នកជំនាញចំណីអាហារបានណែនាំថាល្អចំពោះ ក្មេងដែលស្ថិតក្នុងវ័យសិក្សា។ លើកលែងតែធញ្ញជាតិរូបមន្តនេះចេញ ពីព្រោះវាជាធញ្ញជាតិ សម្រាប់តម្រូវតែទៅលើអ្នកដែលចង់ឲ្យជីវិតលើគ្រែប្រសើតែប៉ុណ្ណោះ។
Sex Cereal ឬ ធញ្ញជាតិជំនួយសិចនេះរកឃើញដោយបុរសជនជាតិកាណាដាម្នាក់ឈ្មោះ ភីទ័រ អេន
រៀល។ ធញ្ញជាតិជំនួយសិចបែងចែកជារូបមន្តសម្រាប់ស្ត្រី និង បុរស ដោយរូបមន្តរបស់ ស្ត្រីត្រូវបានគេប្រើសមាសធាតុផ្សំម្យ៉ាងដែល ជួយសម្រួលកម្រិតអ័រម៉ូនភេទដូចជា ៖ ខ្ញី គ្រាប់ផ្កាឈូករត្ន័ គ្រាប់អាល់ម៉ុង ប្រេង គ្រាប់កប្បាស។
ចំណែកឯរូបមន្តរបស់បុរស ក៏សម្បូរទៅដោយអាហារជំនួយ សមត្ថភាពសិចផងដែរដូចជា កេសរឃ្មុំ ល្ងរខ្មៅ ប្ល៊ូប៊ឺរី គ្រាប់ល្ពៅ ដែលសុទ្ធតែអាចជួយបង្កើនសមត្ថភាព ផ្លូវភេទលក្ខណះធម្មជាតិ ប៉ុន្តែ លោក ភីទ័រ ក៏បានក្រើនរំលឹកថា ធញ្ញជាតិរបស់គាត់ជាអាហារប៉ូវកម្លាំង ដូច្នេះហាមកគិតផ្ដេសផ្ដាសថា ទទួលទានភ្លាមឡើងគ្រែភ្លែតឲ្យសោះ អាចចឹងបានទាល់តែទុកតួនាទី អោយថ្នាំ វីយ៉ាក្រា ទើបអាចលឿនបានបែបនេះ៕
