ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, August 30, 2013

គោយន្ត​កែឆ្នៃ​ដឹក​កូន​កៅស៊ូ បុក​គូទ​គោយន្ត​កែឆ្នៃ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់​

ដោយ សម្បូរមិត្ត ថ្ងៃទី 31 August, 2013 ម៉ោង 11:24 AM

​រតនគីរី​៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ នឹកស្មាន​មិន​ដល់ ដែល​បណ្តាលមកពី​គោយន្ត​កែឆ្នៃ ទៅបុក​គូទ​គោយន្ត​កែឆ្នៃ​មួយគ្រឿង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ យុវជន​ម្នាក់​ស្លាប់់ និង ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​។​











​ve-aa
ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង​ជា ៥ ល្ងាច ស្ថិតនៅ​ចំណុច​ភូមិ​មួយ សង្កាត់​កាចា​ញ ក្រុង​បា​លុង ខេត្ត​រតនគីរី តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​
កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ ហេតុ​ដែលមាន​គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​មាន​រថយន្ត​កែឆ្នៃ​ចំនួន​ពីរ​ គ្រឿង​បាន​បុក​គូទ​គ្នា​។
​ប្រភព​ដដែល​បាន​បន្តទៀតថា មាន​គោយន្ត​កែឆ្នៃ​មួយគ្រឿង​ដឹក​កូនឈើ​កៅស៊ូ ផ្ទុក​ពេញ​បើក​ឆ្លងកាត់​អូរ​មិន​រួច ដោយសារ​កន្លែង​នោះ​មាន​ដី​ភក់ ក្រលុក​ជ្រៅៗ ស្របពេល​មេឃ​កំពុង​ភ្លៀងរលឹម​ទើប​រអិល​យ៉ាងខ្លាំង​ប្រឹង​រើ​ទៅមុខ លែងរួច ទើប​គោយន្ត​មួយគ្រឿង​នេះ​ជាប់ផុង​នៅទីនេះ​ទៅ ហើយ​ស្របពេលនោះ មាន​គោយន្ត​កែឆ្នៃ​មួយគ្រឿង​ទៀត​​បើកបរ​ពីក្រោយ លុះ​មក​ជិត​ដល់​គោយន្ត​ដល់​គោយន្ត​ដែល​ជាប់ផុង​នោះ ក៏​ជាន់​ហ្វ្រា​ង់​មិន​ស៊ី ខណៈពេល​ទីនោះ​មាន​ចំណោត​អូរ​ផង​ក៏​ជ្រុល​ទៅបុក​គូទ​គោយន្ត​ដែល​ជាប់ផុង​នោះ​ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ដែល​អង្គុយ​នៅលើ​កាង​គោយន្ត​ខាងមុខ (​គោយន្ត​បង្ក​) តក់ស្លុត​មិនបាន​លោត​ចេញពី​គោយន្ត បណ្តាល​ឲ្យ​គៀប​និង គោយន្ត​ដែល​ជាប់ផុង​នោះ​រងរបួស​ស្ត្រី​ម្នាក់​យ៉ាងធ្ងន់ធ្ងរ និង មនុស្ស​ប្រុស​ម្នាក់ទៀត​ស្លាប់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យបង្អែក​ខេត្ត​។​
​តាម​ការ​អោយដឹងពី​មន្ត្រីប៉ូលិស​ប៉ុ​ស្ត៏​នគរបាល​សង្កាត់​កាចា​ញ​បាន​ឲ្យ​ ដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ ភួង សេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បា​លុង ខេត្ត​រតនគីរី បាន​ស្លាប់បាត់​បង់ជីវិត ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ មានមុខរ​បរជា​កម្ម​ករ​លើក​កូន​កៅស៊ូ​អោយគេ​។ ជនរងគ្រោះ​ទី​២ ឈ្មោះ ថោ​យ រ​ត្ន័​ធា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បា​លុង មុខរបរ​មេផ្ទះ ជា​ប្រពន្ធ​របស់​តែ​កុង គោយន្ត ដែល​ជាប់ផុង បាន​រងរបួស​ធ្ងន់ ដោយសារ​អង្គុយ​ពីក្រោយ​គោយន្ត របស់គាត់​ដើម្បី​ពិនិត្យមើល​កង់​ដែល​ជាប់ផុង​នោះ បច្ចុប្បន្ន​ស្ត្រី​ដែល​រងរបួស​ធ្ងន់​នេះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​។​
​រីឯ​ម្ចាស់​គោយន្ត​ដែល​ជាប់ផុង​នោះ​មានឈ្មោះ ឌុ​ច វ​ណ្ណះ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បា​លុង ខេត្ត​រតនគីរី មុខរបរ ស៊ីឈ្នួល​ដឹក​កូន​កៅស៊ូ​អោយ​ក្រុមហ៊ុន ស្វី​ហ្វ​រ៉ាប់​ប៊ើ​រ​លីមីត​ធិ​ត ចំការកៅស៊ូ​ខេត្ត​រតនគីរី​។​
​ចំណែក​ម្ចាស់​គោយន្ត​បង្ក​មានឈ្មោះ សន វិចិត្រ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បា​លុង ខេត្ត​រតនគីរី មានមុខ​របរ ស៊ីឈ្នួល​ដឹក​កូន​កៅស៊ូ​អោយ​ក្រុមហ៊ុន​ដូចគ្នា​បាន​រត់គេច​បាត់​ខ្លួន​ បាត់ស្រមោល​។ ក្រោយពី​កើតហេតុ​រួច ប៉ូលីស​ប៉ុ​ស្ត៏​នគរបាល សង្កាត់​កាចា​ញ បានធ្វើការ​វ៉ា​ស់វែង​ធ្វើ​កំណត់ហេតុ និង ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​គោយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​ប៉ូលីស​ប៉ុ​ស្ត៏​នគរបាល​សង្កាត់​កា​ ចាញ យកមក​រក្សាទុក​រង​ចាំ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ ដោយ​សារ៉ាត់​
ve-a1
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII