ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 29, 2013

ជម្រើស​នៃ​អាហារ​អាចជួយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ការពារ​ជំងឺ​តម្រងនោម​បាន​

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh|ថ្ងៃទី19 សីហា ឆ្នាំ2013
     

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ចង្អុលបង្ហាញ អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​ការ​ផឹកស្រា​កម្រិត​មធ្យម អាច​ជួយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ឬ​ពន្យឺត​ការវិវត្ត​នៃ​ជំងឺ​នេះ​។​

​អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ជាង ៦.២០០​នាក់ ហើយ​បាន​រកឃើញថា ជិត​៣២%​នៃ​ពួក​គេ​បាន​វិវត្ត​ទៅ​ជា​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ និង​ប្រហែល​៨%​បាន​ស្លាប់​អំឡុងពេល​នៃ​ការតាមដាន​រយៈពេល​៥,៥​ឆ្នាំ​។​
​
អ្នកជំងឺ​ដែល​មាន​របប​អាហារ​ល្អ​បំផុត មាន​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម និង​ការស្លាប់​ជាង​អ្នក​ដែល​មាន​របប​អាហារ​ល្អ​។  អ្នកជំងឺ​ដែល​បាន​ញ៉ាំ​ផ្លែឈើ​ច្រើន​ហាក់ដូចជា​មិន​វិវត្ត​ទៅ​ជា​ជំងឺ​ តម្រងនោម​រ៉ាំរ៉ៃ​នោះ​ទេ​បើ​ធៀប​ទៅនឹង​អ្នក​ដែល​ញ៉ាំ​ផ្លែឈើ​តិច​នោះ​ទេ​។​
​
ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត JAMA Internal Medicine​។​
​
អ្នក​ដែល​ញ៉ាំ​សាច់សត្វ​តិច​ជាង​គេ​បំផុត ហាក់ដូចជា​ងាយ​វិវត្ត​ទៅ​ជា​ជំងឺ​តម្រងនោម​ជាង​អ្នក​ដែល​ញ៉ាំ​ច្រើន​បំផុត​។ អ្នក​ផឹក​ស្រា​កម្រិត​មធ្យម​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការថយចុះ​ហានិភ័យ ​នៃ​ជំងឺ​តម្រងនោម និង​ការស្លាប់​។ ការ​ញ៉ាំ​ជាតិ​ប្រៃ (​សូ​ដ្យូ​ម​) មិន​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​នោះទេ​។​
​
ចំណី​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​ការ​ផឹកស្រា​កម្រិត​មធ្យម​អាច​បន្ថយ​អត្រា និង​ការវិវត្ត​នៃ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ក្នុង​ចំនោម​អ្នក​ដែល​មាន​ជំងឺ​ ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ ដា​នី​ឡា ដាន់​លឺរ (Kaniela Dunkler) ដែល​មកពី​សាកលវិទ្យាល័យ McMaster បាន​សរុប​ថា ការ​ញ៉ាំ​ជាតិ​ប្រៃ និង​ញ៉ាំ​ប្រូតេអ៊ីន​ធម្មតា​មិន​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​ តម្រងនោម​រ៉ាំរ៉ៃ​នោះទេ​។​
​
វេជ្ជបណ្ឌិត ហូ​លី ក្រា​មឺរ (Holly Kramer) និង​វេជ្ជបណ្ឌិត អា​លី​ច ចាំង (Alex Chang) បាន​និយាយថា អ្នក​ដែល​មាន​ទាំង​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​តម្រង​នោម​អាច​មាន​ការធុញទ្រាន់​ដោយ​ការ​តម​អាហារ​ជាច្រើន​ដែល​ ត្រូវបាន​ណែនាំ​ដោយ​ក្រុមគ្រូពេទ្យ​នោះ​។​
​
ពួកគាត់​បាន​បន្ថែម អ្នកជំងឺ​អាច​សួរថា អ្វី​ដែល​ខ្ញុំ​អាច​ញ៉ាំ​បាន​។ ប្រហែល​ជា​ការផ្តល់​ដំបូន្មាន​ល្អ​បំផុត​ដែល​យើង​អាច​ផ្តល់អោយ​អ្នកជំងឺ​ ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​អ្នកជំងឺ​តម្រងនោម​គឺ​ដូចគ្នា​ទៅ​នឹង​ដំបូន្មាន​លើ​អ្នក​ដែល​កំពុង​គេច​ ពី​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ និង​ដំបូន្មាន​ដូច​គ្នា​ដើម្បី​ការពារ និង​ព្យាបាល​ជំងឺលើសឈាម និង​ដំបូន្មាន​អាហារ​ដូចគ្នា​លើ​អ្នក​គ្រប់គ្នា​។ ញ៉ាំ​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​, បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII