ភ្នំពេញៈ ក្រុមហ៊ុនតូយូតា កម្ពុជា (Toyota Cambodia)
ដែលចែកចាយរថយន្ត ម៉ាកតូយ៉ូតាថ្មីៗ ជាង២០ឆ្នាំ មកហើយ នៅព្រឹកថ្ងៃចន្ទ ទី១៩
ខែសីហា ឆ្នាំ២០១៣ បានប្រកាស ដាក់លក់រថយន្ត មួយទឹក បន្ថែមទៀត ខណៈដែល
ទីផ្សាររថយន្តជជុះ កំពុងមានហាងឆេងយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា។
រថយន្តជជុះ កន្លងមក បានកាន់កាប់ទីផ្សារកម្ពុជា បានមួយភាគធំ ខណៈដែល រថយន្តថ្មី
អាចវាយចូល ទីផ្សារនេះ បានត្រឹមតែ ប្រមាណ៧ភាគរយប៉ុណ្ណោះ ក្នុងនោះចំណែកទីផ្សារ ច្រើនជាង៥០ភាគរថយន្ត ត្រូវបានគ្រប ដណ្តប់ដោយ រថយន្តតូយ៉ូតា។ នេះបើតាមការអះអាង របស់ប្រធានក្រុមហ៊ុន តូយ៉ូតាកម្ពុជា។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា ការសម្រេចនាំចូលរថយន្ត លុច្សស៊ីស (Lexus) មួយទឹក ដើម្បីចែកចាយ នៅលើទីផ្សារកម្ពុជានេះ ក៏ព្រោះតែរថយន្តមួយទឹក កំពុងលក់ដាច់ បំផុត នៅលើទីផ្សារកម្ពុជា ។ លោកថា ក្រុមហ៊ុនតូយ៉ូតា នឹងនាំចូលរថយន្ត មួយទឹក២០០០គ្រឿង ក្នុងមួយខែ ដើម្បីបំពេញតម្រូវការ អតិថិជន ឱ្យបានគ្រប់គ្រាន់ ហើយថា រថយន្តទាំងនោះ នឹងត្រូវបាន ពិនិត្យយ៉ាងល្អិតល្អន់ ពីប្រវត្តិរបស់វា មុននឹងយកមកលក់ នៅលើទីផ្សារកម្ពុជា។
លោកធ្លាប់បាន មានប្រសាសន៍ថា សព្វថ្ងៃ រថយន្តតូយ៉ូតា (ថ្មីៗ) ១០០គ្រឿង ត្រូវបានលក់ចេញជា រៀងរាល់ខែ ហើយ ៦ខែដើមឆ្នាំ២០១៣ ក្រុមហ៊ុនតូយ៉ូតាកម្ពុជា បានលក់រថយន្តអស់ហែល ៦០០រថយន្ត ដែលអត្រានេះ បានកើនឡើង ខ្ពស់ជាងឆ្នាំ២០១២ កន្លងទៅ។ លោកបានមានប្រសាសន៍ថា “តាមការពិត តម្រូវការរថយន្ត តូយ៉ូតាខ្ពស់ នៅស្រុកខ្មែរ តែដោយសារ ការផ្តល់ពីរោងចក្រឱ្យយើង អត់គ្រប់គ្រាន់ ។ យើងគិតថា បើសិនជា រោងចក្រ អាចផ្តល់ឱ្យ យើងគ្រប់គ្រាន់ យើងប្រហែលលក់ បានច្រើនជាងនេះ” ។
តាមរបាយការណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១២ បានបង្ហាញថា នៅកម្ពុជា ក្នុងឆ្នាំ២០១២ មានរថយន្ដចម្រុះ ត្រូវបានចុះបញ្ជី ចំនួន៣៧.៧២៣ គ្រឿង ហើយអត្រានេះ បានកើនឡើងចំនួន ១២,៥៧% ធៀបនឹងឆ្នាំ២០១១ ។ ដោយឡែករថយន្តតូយ៉ូតា ទំនងជា ឈនៅលំដាប់លេខ១ ខណៈដែល Ford (តាមរយៈក្រុមហ៊ុន RMA Cambodia ) ទើបនឹងទម្លាយ កាលពី២ខែមុនថា ខ្លួនឈនៅលេខរៀងទី២ បន្ទាប់ពីក្រុមហ៊ុន តូយ៉ូតា។
លោកសេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ បានមានប្រសាសន៍ថា ៧ខែដើមឆ្នាំនេះ ការលក់រថយន្ត Ford បានកើនឡើង ២០០% បើប្រៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០១២ ៕