ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 25, 2013

សម្រាប់ស្ត្រី៖ ធ្វើ​ឲ្យ​បុរស​ដែល​ស្អប់​អ្នក ក្លាយ​មក​ជា​«មិត្តប្រុស»​របស់​អ្នក

Published on Sat 23 Feb, 2013 at 11:43 11:43 by . | 1583 views
បើសិនជាមានបុរសម្នាក់ នៅជាប់របងផ្ទះអ្នក សាលារៀន ឬកន្លែងការងារមិនចូលចិត្តអ្នក តែផ្ទុយមកវិញ អ្នកចង់ឲ្យគាត់ ឈប់ស្អប់អ្នក ហើយប្រែក្លាយការស្អប់នេះ មកស្រឡាញ់អ្នកបាត់មុខមិនបានវិញ។ អត្ថបទខាងក្រោម និងពន្យល់អ្នកថា​នៅក្នុងពិភពលោកនេះ ការចងមិត្ត វាល្អជាងការចងសត្រូវ ជាពិសេសនៅពេលអ្នក មានបំណងលើបុរសនេះផងនោះ។

លោកស្អប់ខ្ញុំឬ? មិនអីទេ ខ្ញុំមានវិធីអោយលោក ងាកមកស្រឡាញ់ខ្ញុំ បាត់មុខមិនបាន !!!
នេះជាវិធីសាស្រ្ត ដើម្បីធ្វើឲ្យបុរសដែលខឹងស្អប់អ្នក ក្លាយទៅជាមិត្តប្រុសរបស់អ្នកបាន ប៉ុន្តែអ្នក«ត្រូវប្រាកដ» ក្នុងខ្លួនជា​មុនថា គាត់ជា​«មនុស្ស»ដែលអ្នកស្រលាញ់។ ម្យ៉ាងទៀត
អ្នកតោងយល់ថា ទោះបុរសនោះ មានចិត្តស្អប់ ឬខឹងអ្នកយ៉ាង​ណាក៏ដោយ ក៏នៅក្នុងលោក មិនមានបុរសណាម្នាក់ ដែលត្រូវ«ចាក់សោរ»បេះដូងថ្មរបស់ខ្លួន ជាប់រហូតនោះទេ។
១. នៅពេលដែលអ្នកនៅជិតគាត់ បង្ហាញឲ្យគាត់ឃើញថា មានមិត្តភក្តិជាច្រើន ជឿជាក់អ្នក និងជួយគាំទ្រអ្នក។ អ្នកគួរ​តែធ្វើវា ព្រោះយូរៗទៅ គាត់នឹងឆ្ងល់ថា ហេតុអ្វីបានជាមនុស្សជាច្រើននៅខាងអ្នក និងចូលចិត្តអ្នក ចុះហេតុអ្វីក៏គាត់​មិន​អាច? វាអាចធ្វើឲ្យគាត់គិតពីអ្នកច្រើន ជាងពេលមុន។
២. ធ្វើម៉ូដសក់ថ្មី ឬសំលៀកបំពាក់ថ្មីខ្លះៗ ដើម្បីឲ្យគាត់បានឃើញពី សម្រស់អ្នក។ ប្តូរនូវទំលាប់របស់អ្នក ដូចជាការដែល​ស្លៀកសំលៀកបំពាក់ធំៗ ទៅសាលា ឬក៏មិនចេះតែងខ្លួនជាដើម។ គាត់មិនឃើញ​ ពីភាពពិតរបស់អ្នកទេ បើអ្នកធ្វើ​ដូច​នោះ។
៣. ត្រូវស្អាត ចេះរាក់ទាក់ និងផ្អែមល្ហែមដាក់គាត់ ជាពិសេសចំណុចសំខាន់មួយទៀតនោះ គឺការញញឹម។ បើអ្នកឃើញ​គាត់ មើលមកអ្នកក្នុងក្រសែភ្នែកមិនល្អ អ្នកគ្រាន់តែញញឹម ដាក់គាត់វិញជាការស្រេច។
៤. បើគាត់និយាយទៅកាន់អ្នក ក្នុងផ្លូវអាក្រក់ អ្នកប្រាប់ដល់មិត្តភក្តិរបស់អ្នកថា «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគាត់ស្អប់ ខ្ញុំ​នោះទេ ប៉ុន្តែខ្ញុំចង់ក្លាយជាមិត្តភក្តិរបស់គាត់»។ អ្នកមិនចាំបាច់និយាយឲ្យ គាត់លឺទេ ព្រោះគាត់អាចនឹងលឺ នៅពេល​ណាមួយ ដែលមិត្តភក្តិរបស់អ្នកនិយាយប្រាប់គាត់។ ដូច្ឆេះគាត់នឹងយល់ពី ទឹកចិត្តដ៏ល្អរបស់អ្នក។
៥. ពេលណាមួយ អ្នកបាននៅជិតគាត់ ហើយជជែកជាមួយគាត់។ និយាយពីរឿងគ្រប់យ៉ាង ប្រាប់ដល់គាត់ នោះគាត់នឹង​មានអារម្មណ៏ល្អ ជំនួសអារម្មណ៏ខឹងដែលធ្លាប់មានជាមួយអ្នក។
៦. និយាយជាមួយគាត់ជារៀងរាល់ថ្ងៃ រហូតដល់គាត់យល់ព្រមធ្វើជាមិត្តភក្តិរបស់អ្នក។ បើគាត់នៅតែមិនព្រមទេ អ្នក​អាច​ប្រាប់គាត់ថា «ខ្ញុំសុំទោស បើខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង ឲ្យអ្នកឈឺចាប់។ ព្រោះតែខ្ញុំមិនចង់ឲ្យអ្នកស្អប់ខ្ញុំ ទើបខ្ញុំព្រម​ធ្វើគ្រប់​បែបយ៉ាង។» បន្ទាប់មកអ្នកដាក់មុខចុះ ហើយដើរចេញពីគាត់។
៧. បង្ហាញជាសញ្ញាថា អ្នកចូលចិត្តគាត់។ ដូចជា ការលួចសំលឹងមើលគាត់ ម្ញ៉ិកម្ញ៉ក់ដាក់គាត់ និងមានភាពអៀនខ្មាស​នៅពីមុខគាត់ ហើយចង់នៅក្បែរគាត់ឲ្យបានច្រើន។
៨. បើគាត់នៅតែមិនចូលចិត្តអ្នកទៀត អ្នករក្សារការញ៉ែញ៉ង និយាយលេងជាមួយគាត់ យ៉ាងហោចណាស់ ក៏បាន៣ថ្ងៃ​ទៀតដែរ។ បន្ទាប់មកថ្ងៃបន្ទាប់ទៀត អ្នកធ្វើជាឈប់រវីរវល់ជាមួយ គាត់ ហើយធ្វើដូចអ្វីដែលអ្នកធ្លាប់ធ្វើចំពោះគាត់ ទៅ​បុរសផ្សេង។ គាត់នឹងប្រច័ណ្ឌ ព្រោះតែ គាត់ស្រលាញ់អ្នក ដោយមិនដឹងខ្លួន។
បំរាមមួយ ដែលអ្នកគួរយល់ដូចគ្នា បើអនុវត្តវិធីនេះមិនបាន អ្នកមិនត្រូវបង្ខំខ្លួន ជារៀងរហូតនោះទេ។ អ្នកមានជីវិត​ ដែលត្រូវរកភាពសុខសប្បាយ និងសុភមង្គលផ្ទាល់ខ្លួនមួយរបស់អ្នក បើបុរសម្នាក់មិនត្រូវការអ្នក នឹង​មានបុរសផ្សេង​ទៀត សម្រាប់រូបអ្នក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII