ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

កូនភ្លោះ៣នាក់​ស្រី​ទាំងអស់​បាន​ប្រ​សូត្រ​ពី​ផ្ទៃ​ម្តាយ​ជា​គ្រូបង្រៀន​នៅ​ខេត្តស្ទឹងត្រែង​

news20-08-2013-g-fullភ្នំពេញ​ ៖​ កូនភ្លោះ​៣​នាក់​ទៀតហើយ​ស្រី​ទាំងអស់​បាន​ប្រ​សូត្រ​ពី​ម្តាយ​ដែល​មាន​ មុខរបរ​ជា​គ្រូ​បង្រៀន​បាន​សម្រាល​ដោយ​សុវត្ថិភាព​នៅ​មន្ទីរពេទ្យ​កាល់​ ម៉ែត្រ​កាលពី​វេលា​ម៉ោង១១និង៤៥​នាទី​ព្រឹក ​ថ្ងៃទី១៩ខែសីហា​ឆ្នាំ​២០១៣ ​ក្រោម​ការ​យក​ចិត្ត​ដាក់​មើល​ថែទាំ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​ឃើញថា ​ទាំង​ម្តាយ​និង​កូនភ្លោះ​ទាំង៣​នាក់ មាន​សុខ​ភាពល្អ​ដូចគ្នា​។​

ខណៈ ​កំពុង​សំរាក​នៅ​បន្ទប់​លេខ​៥នៃ​អាគារ​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​ កាល់ម៉ែត ស្ត្រី​ឈ្មោះ​អ៊ួ​ន ចរិយា អាយុ​៣០ឆ្នាំ​ ជា​ម្តាយកូន​ភ្លោះ​ស្រី​ទាំង៣​នាក់​បាន​ប្រាប់​ភ្នាក់ងារ​បុគ្គលិក​កម្ពុជា​ ថ្មី​នៅ​ព្រឹក​ថ្ងៃទី២០ខែសីហា​ឆ្នាំ​២០១៣នេះ​ថា​ គាត់​សព្វថ្ងៃ​មានមុខ​របរ ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះរាជ​បូជ​នីយ​កិច្ច​ក្នុង​ខេត្តស្ទឹងត្រែង។ ​ចំណែក​ប្តី​របស់​គាត់​ឈ្មោះ​ហាក់ ប៊ុន​ធា​រិ​ទ្ធ អាយុ​៣១ឆ្នាំមាន​មុខរបរ​ជា​បុគ្គលិក​មន្ទីរ​ប្រៃសនីយ៍​ខេត្តស្ទឹងត្រែង ពួកគាត់​ទាំង២​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ​ក្រុង​ស្ទឹងត្រែង​។​
ស្ត្រី ​ជា​ម្តាយកូន​ភ្លោះ​ទាំង៣​នាក់​បាន​បន្ត​ទៀត​ថា ​ពួកគាត់​២នាក់​ប្តី​ប្រពន្ធ​នេះ​សព្វថ្ងៃ​មាន​កូន៣​នាក់​ ហើយ​ដែល​កូន​លើក​ទី១​កូនប្រុស​ មាន​អាយុ១ឆ្នាំ​កន្លះ​ ហើយ​ចំណែក​កូន​ជា​លើក​ទី២​នេះ​ស្រាប់តែ​ជា​កូនភ្លោះ​ដល់​ទៅ៣​នាក់​ គឺ​ស្រី​ទាំង​៣តែម្តង​ដែល​កូន​ស្រី​ទី​មាន​ទម្ងន់១​គីឡូ​៨ខាំ​កន្លះ​កូនស្រី ​ទី​ទម្ងន់២​គីឡូ២​ខាំ​ និង​កូនស្រី​ទី​ទម្ងន់​២គីឡូ​កន្លះ​ខាំ កូន​ភ្លោះ​របស់​គាត់​ទាំង៣​នាក់​នេះ​មាន​សុខ​ភាពល្អ​ដូចគ្នា​។​ស្ត្រី​ជា​ ម្តាយកូន​ភ្លោះ​ទាំង​៣នាក់​នោះ​បាន​រៀបរាប់​ទៀត​ថា ​កាលពី​ថ្ងៃទី៥​ខែសីហា ឆ្នាំ​២០១៣​នេះ​ គាត់​បាន​មក​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដោយ​គ្រូពេទ្យ​ ប្រាប់​ថា​កូនភ្លោះ៣​នាក់ ​នៅក្នុង​ផ្ទៃ​របស់​គាត់​មាន​សុខភាព​ល្អ ហើយ​គ្រូពេទ្យ​ក៏បាន​ណាត់​គាត់​នៅ​ថ្ងៃទី​១៩​ខែសីហា​នេះ​អោយ​វិល​មក​ពិនិត្យ ​ផ្ទៃពោះ​ម្តង​ទៀត​នោះ​ដូច្នេះ ហើយដោយ​គាត់​ពិបាក​និង​វិលត្រឡប់​ទៅផ្ទះ​សំបែង​រប​ស់​ខ្លួន​នៅ​ក្រុង​ ស្ទឹងត្រែង​នោះ គាត់​ក៏បាន​ទៅ​ស្នាក់​នៅផ្ទះ​អ៊ំ​របស់​គាត់​នៅ​សង្កាត់​ព្រៃវែង​ ខណ្ឌ​ពោធិ​សែន​ជ័យ លុះដល់​ថ្ងៃទី​១៩ខែសីហា​នេះ​ គាត់​ក៏បាន​មក​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ដើម្បី​មក​ពិនិត្យ​ផ្ទៃពោះ​ម្តង ​ទៀត​គាប់​ជួន​ព្រឹក​នោះ​គាត់​ឈឺពោះ​យ៉ាង​ខ្លាំង​ផង​ក្រុម​គ្រូពេទ្យ​
ពិ ​និត្យ​ឃើញថា​ កូន​ក្នុង​ផ្ទៃ​ដល់ពេល​សម្រាល​ហើយ​នោះ គាត់​ក៏បាន​សម្រាល​ដោយ​សុវត្ថិភាព​ប្រើ​វិធី​វះកាត់​តែម្តង​។​ដែល​កូនភ្លោះ​ ស្រី​ទាំង៣​នាក់​ជាទី​ស្រលាញ់​របស់​គាត់​នេះ​គឺ​ពួកគេ​កើត​មិន​គ្រប់​ខែ​បាន ​ត្រឹមតែ៨ខែ​កន្លះ​តែប៉ុណ្ណោះ តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ទាំង​រូប​គាត់​និង​កូនភ្លោះ​ទាំង៣នាក់​នេះ​គឺ​មាន​ សុខភាព​ល្អ​ទាំងអស់គ្នា​ព្រោះ​បានការ​យកចិត្តទុកដាក់​មើល​ថែទាំ​ពី​ក្រុម​ គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ផង​ដែរ​៕​
រស្មី​
​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII