ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 13, 2013

ស្រ្តីឆាប់មករដូវ និង ក្រអស់រដូវ អាចប្រឈមនឹងជំងឺមហារីកសុដន់

ដោយ វត្តភ្នំ
តាម​ការ​ស្រាវ​ជ្រាវ​បែប​វេជ្ជ​សាស្រ្ត​បង្ហាញ​ថា ពេល​វេលា​មក​រដូវ​​របស់​ស្រ្តី គឺមាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ជំងឺ​មហារីក​សុដន់។ ​ស្រ្តី​មាន​រដូវ​លើក​ដំបូង​មុន​អាយុ​១៣​ឆ្នាំ​ អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ខ្ពស់​ជាង​២ដងបើប្រៀបធៀបទៅនឹងស្រ្តី ​ដែល​មាន​រដូវ​ក្រោយ​អាយុ​១៣​ឆ្នាំ ឬ​លើស​ពី​នេះ ។ ចំណែក​អាយុ​​អស់​រដូវ​របស់ស្ត្រីក៏​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក​សុដន់​ដូច​ គ្នា​​​​ដែរ គឺ​ស្រ្តី​ដែល​ក្រ​អស់​រដូវ​នៅ​ក្រោយ​អាយុ​ ៥៥ឆ្នាំ មានការ​ប្រឈម​ខ្ពស់​ជាង​២ដង​បើប្រៀធៀបស្រ្តី​ដែល​អស់​រដូវ​មុន​អាយុ​៤៥ឆ្នាំ ។
  08 
វេជ្ជ​បណ្ឌិតឯកទេស​ខាង​​រោគ​ស្រ្តី​បាន​ពន្យល់​ប្រាប់​ថា ស្ត្រី​​មក​រដូវ​មុន​អាយុ​១៣​ឆ្នាំ ងាយ​ប្រឈម​នឹង​
ជំងឺ​មហារីក​​​សុដន់។ ​លោក​បញ្ជាក់​ទៀត​ថា ហេតុ​ផល​ដែល​នាំ​ឲ្យ​ស្រ្តី​ងាយ​នឹង​កើត​ជំងឺ​មហារីក​សុដន់​បែប​នេះ​ ដោយ​សារ​តែ​នៅ​ក្នុង​ខ្លួន​ស្រ្តី​ម្នាក់​មាន​ អឺស​ដ្រូសែន និង ប្រូ​សេស​ស្តេ​រ៉ូន កាល​ណា​ស្រ្តី​ទទួល​នូវឥទ្ធិ​ពល​​អឺស​ដ្រូសែន​នេះ​យូរ​ខ្លាំង​ពេក​ស្រ្តី​ នឹង​ប្រឈម​ជំងឺ​មហារីក​សុដន់​ទៅ​ថ្ងៃ​ក្រោយ ។
 
 
​​​ចំពោះ​វិធី​ក្នុង​ការ​ទប់​ស្កាត់​កុំ​ឲ្យ​ស្រ្តី​ឆាប់​មក​រដូវ​​ពេក​នោះ​ លោក​បាន​បន្ថែមទៀត​ថា​ គ្មាន​វិធី​សាស្រ្ត​បញ្ចៀស​ពី​បញ្ហា​នេះ​បាន​ឡើយព្រោះ​ធម្មជាតិ​ស្រ្តី​ ត្រូវ​តែ​មក​រដូវ។ ប៉ុន្តែ​​មាន​ចំណុច​​មួយ​ចំនួនទៀត​ដែល​អាច​ជួយ​ដល់​ស្រ្តី​ដែល​ក្រ​អស់​រដូវ ​បាន​ ដូច​ជា​ ស្រ្តី​ត្រូវ​ចៀស​វាង នូវ​ការ​ប្រើ​​ប្រភេទ​ថ្នាំ​ដែល​មាន​ជាតិ អឺស​ដ្រូ​សែន​ ​នៅ​ពេល​ដែល​ ស្រ្តី​អស់​រដូវ​ហើយ​ចង់​បន្ត​ឲ្យ​មាន​រដូវ​ទៀត ព្រោះ​វា​ជា​កត្តា​មួយ​ប្រឈម​​ចំពោះ​ជំងឺ​មហារីក​សុដន់ ។ ​
 
លើស​ពី​នោះ​ទៀត​ស្រ្តី​ដែល ក្រ​អស់​រដូវ​ ត្រូវ​ប្រញាប់​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ ​ដែល​មាន​ជំនាញ​ខាង​រោគ​ស្រ្តី ម្យ៉ាង​ទៀត​ស្រ្តី​ដែល​ឆាប់​មក​រដូវ​ ត្រូវ​តែ​គោរព​ទៅ​តាម​វេជ្ជ​បញ្ជា ដូច​ជា​ស្រ្តី ត្រូវ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង​ ដើម្បី​ដឹង​ក្នុង​សុដន់​នោះ​មាន​ដុំ​រឹង​ដែរ​ឬ​ទេ? ត្រូវ​ទៅ​ថត​​សុដន់​​យ៉ាង​តិច​ណាស់​​ឲ្យ​​បាន​មួយ​ឆ្នាំ​ម្ដង​ តាម​កម្ម​វិធី​ដែល​វេជ្ជ​បណ្ឌិត​បាន​កំណត់ទុក៕
08 (1)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII