ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 7, 2013

លក្ខណសម្បត្តិបច្ចេកទេស​លម្អិត​របស់​កុំព្យូទ័រយួរដៃ​​ដែលដំណើរការ​ដោយថាមពល​ព្រះអាទិត្យ [វីឌីអូ]

ដោយ 7 ខែ​សីហា 2013
កាល ​ពី​ថ្ងៃ​ម្សិលមិញ​ប្រិយមិត្ត​ទើប​តែ​បាន​ជ្រាបខ្លះៗ​ពី​ លក្ខណសម្បត្តិបច្ចេកទេស​​មួយ​ចំនួន​របស់​កុំព្យូទ័រយួរដៃ​មួយ​ម៉ូដែល​​របស់​ កាណាដា​ ដែល​ដំណើរការ​ដោយ​ថាម​ពល​ព្រះអាទិត្យ គឺ​កុំព្យូទ័រ SOL។ ដោយឡែកសម្រាប់ថ្ងៃ​នេះ​​ប្រិយមិត្ត​នឹង​បាន​ដឹង​ពី​លក្ខណសម្បត្តិបច្ចេកទេស​លម្អិត​របស់​ SOL ព្រោះ​ថា​ប្រភព​ពី​ Omgubuntu បាន​បង្ហាញ​ពី​លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​ទៀតរបស់​កុំព្យូទ័រ​មួយ​នេះ ។

លក្ខណសម្បត្តិបច្ចេកទេស​ទាំង​នោះ​រួម​មាន​ដូច​ខាង​ក្រោម៖

  • អេក្រង់ទំហំ 13.3-inch
  • បច្ចេកវិទ្យា​អេក្រង់ LCD
  • កម្រិតភាពច្បាស់ 1,366 x 768 pixels
  • CPU Dual-core 1.86GHz (Intel Atom D2500 )
  • GPU Intel GMA3600
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ទំហំ 320 GB HDD
  • Webcam 3 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Ubuntu 12.10
  • មាន​បំពាក់ដោយ៖ Wi-Fi, GPS, Bluetooth, 3G/4G LTE, USB 2.0, Audio, HDMI, SD Card port,.
  • ថាមពល​ថ្ម ៨ ទៅ ១០ ម៉ោង (សាក​ដោយ​ថាមពល​ព្រះអាទិត្យ​រយៈពេល​ពីរ​ម៉ោង)
  • លក្ខណសម្បត្តិ​ដែល​ប្រិយមិត្ត​នឹក​ស្មាន​មិន​ដល់នោះ​គឺ​​​វា​មិន​ជ្រាប​ទឹក
សូម​បញ្ជាក់៖ គេ​រំពឹង​ថា​ក្រុមហ៊ុន​​នឹង​បញ្ចេញ​កុំព្យូទ័រយួរដៃ Sol ​ជា​លើក​ដំបូង​ទៅ​លើ​ទីផ្សារ​អាហ្វ្រិក ដោយ​លក់ក្នុង​តម្លៃ​ប្រហែល​ $350 (ម៉ូដែល​ធម្មតា) និង​ $400 (ម៉ូដែល​មិន​ជ្រាបទឹក) ៕
ប្រភព

សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII