កំពង់ចាមៈ កម្លាំងចម្រុះ របស់មន្ត្រី ខណ្ឌរដ្ឋបាល
ជលផលកំពង់ចាម ដឹកនាំដោយលោក ហ៊ីង សុផានណារិទ្ធ នាយរងខណ្ឌ និងលោក ពុំ សុថា
ប្រធានក្រុម ការងារបង្ក្រាប បទល្មើសនេសាទ បានចុះសហការ
ជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បង្ក្រាបការនេសាទ ខុសច្បាប់ ក្នុងនោះ
ឧបកណ៍នេសាទ ខុសច្បាប់ជាច្រើន ត្រូវបានបង្ក្រាប និងធ្វើការបំផ្លាញចោល
និងកូនត្រីចម្រុះ ជាច្រើនបានលែង ចូលក្នុងទឹកវិញផងដែរ។
នាយរងខណ្ឌ រដ្ឋបាលជលផល កំពង់ចាម លោក ហ៊ីង សុផានណារិទ្ធ បានប្រាប់ឲ្យដឹងថា
ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសជលផល គិតចាប់តាំងពីថ្ងៃទី៨ រហូតថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ សមត្ថកិច្ចជលផល បានចុះបង្ក្រាបក្នុងភូមិសាស្ត្រចំនួន៤ស្រុក ក្នុងនោះ ១ស្រុកកោះសូទិន .២ស្រុកជើងព្រៃ .៣ស្រុកព្រៃឈរ .៤ស្រុកកងមាស ។ លោក បន្តថា ជាលទ្ធផលក្នងប្រតិបត្តការនេះ មន្ត្រីជលផលបង្ក្រាបបានដាយចំនួន៤មាត់ ដែលមាន ទំហំមាត់ចាប់ពី៨ម៉ែត្រ គុណនិង៤ម៉ែត្រ ទៅ១៣ម៉ែត្រ បណ្តោយមានប្រវែងពី២០ម៉ែត្រ ទៅ៣២ម៉ែត្រ ។ របាំងផ្ជិតព្រែក ចំនួន៥កន្លែង .ចុះរើព្រួលឬស្សីប្រវែង៩០ម៉ែត្រ.របាំងសាច់អួនប្រវែង៤០ម៉ែត្រ. លូស្បៃមុងចំនួន១៥២មាត់ រួមផ្សំរបាំងស្បៃមុងប្រវែង៧៥០០ម៉ែត្រ .បង្គោលកូនឈើចំនួន១៤៨ដើម .បង្គោលឬស្សីចំនួន១៥២០ដើម. និងចាក់លែងកូនត្រី ចម្រុះចំនួន៦១០គីឡូក្រាម។
ទាក់ទិនទៅបទល្មើសនេសាទ ក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ២០១៣នេះ លោក គង់ ពុទ្ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល កំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា បទល្មើសនេសាទឆ្នាំនេះ មានការថយចុះ ។
លោកបន្តថា លទ្ធផលបង្ក្រាបគិតពីដើមឆ្នាំរហូតមក ដល់ពេលនេះ មានចំនួន៨២ករណី ក្នុងនោះលូស្បៃមុង មានចំនួន៧៧៦មាត់ រួមផ្សំរបាំងស្បៃមុងមាន ប្រវែង៣២.៨៦០ម៉ែត្រ, ដាយសាច់អួនចំនួន១០មាត់, អួនស្បៃមុងចំនួន១មាត់ , របាំងផ្ជិតព្រែកចំនួន៤៤កន្លែង មានប្រវែង៥១០ម៉ែត្រ, សៃយឺនចំនួន៨០គ្រឿង, រ៉ាវចំនួន១៧មាត់ រួមផ្សំរបាំងសាច់នីឡុងប្រវែង៥១០ម៉ែត, បង្គោលកូនឈើ និងបង្គោលឬស្សីចំនួន ៥៩៣២ដើម,ចាក់លែងកូនត្រីចម្រុះចំនួន២៥៣០គីឡូក្រាម។
លោក នាយខណ្ឌ ក៏បានលើកឡើងពីផលលំបាក ក្នុងការចុះបង្ក្រាប ដោយមូលហេតុខ្វះមន្ត្រី ព្រោះមន្ត្រីចាល់បានចូលនិវត្តន៍ និងខ្វះមធ្យោបាយសម្រាប់ ចុះបង្ក្រាបបទល្មើសផងដែរ ប៉ុន្តែបើទោះជាយ៉ាងនោះក្តី ក៏ស្ថាប័នរបស់លោក នៅតែពុះពារបំពេញភារកិច្ចបង្ក្រាបបទល្មើស នេសាទបានជាហូរហែរ។ ជាមួយគ្នានោះ លោក គង់ ពុទ្ធារិទ្ធ បានសំណូមពរដល់ប្រជានេសាទទាំងអស់ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ .កុំកាប់ព្រៃលិចទឹក និងការនេសាទក្នុងរដូវត្រីពងកូន ៕