ភ្នំពេញ : លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ
មានប្រសាសន៍ ស្នើឲ្យកម្លាំងនគរបាល និងប្រជាការពារ ចូលរួមថែរក្សាការ
ធានាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ហើយការធានាសន្តិសុខ
សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនសង្គមជាតិ និងប្រជាពលរដ្ឋជាភារកិច្ច
របស់អាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន។
លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅ យើងឈប់គិតថា អ្នកនេះបក្សនេះ អ្នកនោះបក្សនោះទៀតទៅ
យើងត្រូវសាមគ្គី បម្រើការងារជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ និងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចំរើនឡើងថែមទៀត ។
លោក ហួរ ហួត ចៅសង្កាត់ បានលើកឡើងដូចនេះ ក្នុងឱកាសបើកកិច្ចប្រជុំពង្រឹងសន្តិសុខ ក្នុងមូលដ្ឋាន ដែលបានធ្វើឡើង ដោយសាលាសង្កាត់ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល នារសៀលថ្ងៃទី១៩ ខែ សីហានេះ ។
លោកចៅសង្កាត់បានបន្តទៀតថា ចាប់ពីពេលនេះ រហូតដល់មានការរៀបចំក្បាលម៉ាស៊ីន ដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ លោកបានណែនាំដល់ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល សហ ការណ៍គ្នាឲ្យបានល្អ ជាមួយកម្លាំងប្រជាការពារ មេភូមិ មេក្រុម ដោយរៀបចំកម្លាំងប្រចាំការ និងចុះធ្វើរដ្ឋ បាលក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។ ធានាឲ្យបានរាល់ការប៉ុនប៉ង បំផុសបំផុល បង្កើតឲ្យមាន ចលា ចលដល់ប្រជាពលរដ្ឋ ពីសំណាក់ក្រុមជនអគតិមួយចំនួន ។
ក្នុងកិច្ចប្រជុំនេះ លោក ហួរ ហួត ក៏បានណែនាំដល់កម្លាំងនគរបាល និងប្រជាការពារ ត្រូវចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានឲ្យបានល្អ ហើយរាល់ករណីដែលបានកើតឡើង សមត្ថកិច្ចត្រូវ ស្រាវជ្រាវទៅតាមតួនាទី និងជំនាញឲ្យបានច្បាស់លាស់ និងស្វែងរក មូលហេតុឲ្យបានច្បាស់លាស់ ពី ព្រោះសព្វថ្ងៃនេះ ឲ្យតែមានរឿងហេតុកើតឡើង តែងតែមានអ្នកស្រែកថា ជារឿងនយោបាយ ក្នុងទិដៅ បំពុលបរិយាកាស ឲ្យអាប់អួរឡើង ។ ប៉ុន្តែដល់ពេលសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវទៅ ករណីមិនមាន ពាក់ព័ន្ធនឹងនយោបាយសោះ ។
ជាមួយគ្នានេះ លោក ហួរ ហួត បានជំរុញឱ្យកម្លាំងនគរបាល និងកម្លាំងប្រជាការពារ មេភូមិ មេក្រុម ទាំង អស់ ត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់បទល្មើសនានា ដែលអាចកើតមានឡើង នៅក្នុងមូលដ្ឋាន ដូចជា សកម្មភាព ឆក់ លួច ប្លន់ ល្បែងស៊ីសង ក្មេងទំនើង បងតូច បងធំ និងបញ្ហាគ្រឿងញៀនជាដើម ។
នាឱកាសនោះ លោក អនុសេនីយទោ សុខ ដារ៉ា នាយប៉ុស្តិ៍រដ្ឋបាលព្រែកប្រា ក៏បានលើកឡើងផងដែរថា ក្នុងនាម សមត្ថកិច្ចមូលដ្ឋាន លោកបានរៀបចំកំលាំង ដោយមានកិច្ចសហការណ៍ ជាមួយអាជ្ញាធរ និង កម្លាំងប្រជាការពារ នៅគ្រប់ភូមិរួចហើយ ។ លោកជឿជាក់ថា កម្លាំងទាំងនេះ នឹងធានាបានក្នុងការរក្សា សន្តិសុខ ជូនប្រជាពលរដ្ឋបានល្អ ៕