ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 26, 2013

សវនាការ​កាត់​ទោសលោក បូ ស៊ី​ឡៃឈានចូល​ថ្ងៃ​ទី​៥​ដែល​ជា​ថ្ងៃ​បញ្ចប់

នៅ​ថ្ងៃ​ចន្ទ​នេះគឺជា​ថ្ងៃ​ទី​៥ និង​ត្រូវ​ជា​ថ្ងៃ​បញ្ចប់ ​នៃ​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ពុករលួយ ​របស់​អតីត​អ្នកនយោបាយ​កំពូល​បក្ស​កុ​ម្មុយ​នី​ស​ចិន លោក បូ ស៊ី​ឡៃ​។ សវនាការ​សំណុំរឿង​លោក បូ ដែល​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅ​ភាគ​ខាងកើត​នៃ​ក្រុង​ជីន​ណាន​។

លោក បូ ស៊ី​ឡៃ ត្រូវបាន​តុលាការ​ចោទ ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរយៈ​ការទទួល​សំណូក​ពី​អ្នកជំនួញ​ ពីររូប​ដែល​មាន​ទំហំ​ទឹកប្រាក់​២​លាន​៦​សែន​៧​ម៉ឺន​អឺរ៉ូ និង​បទ​រំលោភ​អំណាច​ក្នុង​អំ ឡុង​ពេល​លោក​កាន់​តំណែង​ជា​ប្រធាន​បក្ស​កុ​ម្មុនី​ស​ចិន​នៅ​ក្រុង Chongqing ដើម្បី​ទប់ស្កាត់​ដំណើរការ​ស៊ើបអង្កេត លើ​ការធ្វើឃាត​ពាណិជ្ជករ​អ​ង់ គ្លេស​មួយរូប ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភរិយា​លោក​។
ក្នុង​សវនាការ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ លោក បូ ស៊ី​ឡៃ បាន​បដិសេធ​ជាថ្មី​ម្តងទៀត​ថា លោក​មិន​ធ្វើ​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ​។​ ដំណើរ​​​ការ​កាត់ទោស​សំណុំ​​រឿង លោក បូ ស៊ី​ឡៃ​នេះ រដ្ឋាភិបាល​ចិន​មិន​អនុញ្ញាត ឲ្យ​សារព័ត៌មាន​អន្តរជាតិ ចូលទៅក្នុង​បន្ទប់​សវនាការ​ដើម្បី​យក​ព័ត៌មាន​នោះទេ​។
សំណុំរឿង​លោក បួ ស៊ី​ឡៃ ត្រូវ​ប្រធាន​ចៅក្រម​នៃ​ប្រទេស​ចិន​បាន​ប្រកាសថា គឺជា​សំណុំរឿង​ដ៏​ធំ​បំផុត និង​ចម្រូងចម្រាស​ខ្លាំង​ណាស់​នៅក្នុង​ប្រទេស​នេះ​។​ ​នៅ​​ពេល​បញ្ចប់​សវ​​​នាកា​រ​នៅ​ថ្ងៃ​ចន្ទ​នេះ តុលាការ​បាន​ប្រកាសថា ចំពោះ​រឿង​ក្តី​របស់​លោក បូ ស៊ី​ឡៃ​នេះ តុលាការ​នឹង​ធ្វើ​ការប្រកាស​សាលក្រម​នៅពេល​ក្រោយ ដោយ​មិន​បាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នោះទេ​។​
អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ដែល​លោក ប៉ូ ស៊ី​ឡៃ ស្ថិតនៅ​ជា​តួឯក នៃ​រឿងអាស្រូវ​ដ៏​ធំ ដែល​ធ្វើឲ្យ​កក្រើករញ្ជួយ​បក្សកុម្មុយនិស្ត​ចិន​។ រឿងអាស្រូវ ដែល​ផ្ទុះ​ចេញ​ដំបូង​ពី​ការសង្ស័យ​ជុំវិញ​ការធ្វើឃាត​អ្នកជំនួញ​អង់គ្លេស បាន​ធ្វើឲ្យ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន ដែល​ធ្លាប់តែ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ​នោះ ត្រូវ​ខ្ទាត​ចេញ​ពី​ជួរ​ថ្នាក់ដឹកនាំ​កំពូល​នៃ​បក្ស​កុម្មុយនិស្ត ចំណែកឯ​បក្សកុម្មុយនិស្ត​ចិន​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​ដ៏​ធំ​មិន​ធ្លាប់ ជួប ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​ចុងក្រោយ​នេះ​។
​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នេះ មនុស្ស​ពីរ​នាក់​ត្រូវបាន​តុលាការ​ចិន​កាត់​ឲ្យ​ជាប់ទោស​រួចទៅហើយ គឺ​ភរិយា​របស់​លោក​ប៉ូ ស៊ី​ឡៃ និង​អតីត​មេ​ប៉ូលិស ដែល​ជា​អតីត​កូនចៅ​របស់ លោក​ប៉ូ ស៊ី​ឡៃ ក្នុង​ករណី​សម្លាប់​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​។
​សូមបញ្ជាក់​ថា បច្ចុប្បន្ន​លោក ប៊ូ ស៊ី​ឡៃ មាន​អាយុ​៦៤ ឆ្នាំ ជា​កូន​អ្នក​បដិវត្ត​ដំបូង​ម្នាក់​របស់​ចិន លោក ប៉ូ​ស៊ី​ឡៃ ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង នៅ​ចុង​ឈីង បានបង្ហាញ​មហិច្ឆតា ចង់​ក្តោប​អំណាច​ថ្នាក់ជាតិ និង​ចង់​ចូល​ជា​សមាជិក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​របស់​បក្សកុម្មុយនិស្ត​ចិន​ ៕(ដោយៈ ជា ធារិទ្ធិ)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII