បុរសខ្លះខ្វះមារយាទ ធ្វើប្តីគេ ឲ្យស្រីមើលងាយទៅវិញ បណ្តោយខ្លួនឲ្យថោកទាប ព្រោះមិនចេះគិតគូរ។

១. ក្រ
រកព្រឹកខ្វះល្ងាច គ្មានអង្ករច្រកឆ្នាំង ផ្ទះខ្ទម កន្ទ្រិកកន្ទ្រក់ លិចមុខលិចក្រោយ។
២. ឈឺច្រើន
រកបានសម្រាប់ចិញ្ចឹមពេទ្យ ជួនកាលប្រពន្ធរកចិញ្ចឹមវិញ។
៣. ចាស់ពេក
គ្មានកម្លាំងកំហែង មុខជ្រួញ ស្បែកយាមិនសមនឹងប្រពន្ធ ម្លោះហើយគេមិនសូវសប្បាយចិត្ត។
៤. ប្រមឹក
ផឹកស្រោច ផឹកងូត បានលុយចូលតែត្រៀមស្រា ព័ទ្ធវង់មិនចេះលោះថ្ងៃ។
៥. ធ្វេសប្រហែល
ធ្វើការចុងជើង ចុងដៃ ចាប់នេះ ចាប់នោះ មិនចំត្រង់ណា ធ្វើការមិនឲ្យហើយសព្វគ្រប់។
៦. ល្ងង់ខ្លៅ
មិនសូវដឹងខុសត្រូវ ចាំតែគេដឹកច្រមុះ ប្រាប់ប៉ណ្ណោះ ធ្វើប៉ុណ្ណឹង មិនចេះបែកគំនិត គិតរកផ្លូវផ្សេងទេ។
៧. ខ្ចិល
ចាំតែគេតឿន គេថា ទើបធ្វើ ដេកចាំថ្ងៃរះ ចាំប្រពន្ធដាស់បានងើប។ ប្រុសខាងលើនេះ មានឈ្មោះជាប្តីដែរ តែជា ប្តីមិនគ្រប់គ្រឿង ។ ទោះបីជាយ៉ាងណា ភរិយាមិនត្រូវមើលងាយ មើលថោកប្តីឯងឡើយ ត្រូវព្យាយាមជួយកែប្រែចិត្តគំនិតប្តី ឲ្យបានល្អឡើងវិញ៕
ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍
ចុចទីនេះមើលប្រភពដើម សហការជាមួយនឹដំណឹង ៖www.mungkulkar.com