១. បាត់បង់ចំណង់ផ្លូវភេទ
ការបាត់បង់ចំណង់ផ្លូវភេទរបស់បុរសគឺជារឿងមួយមិនកើតមានជា ញឹកញាប់ទេ នេះបើយើងប្រៀបធៀបជាមួយមនុស្សស្រី ប៉ុន្តែការងាប់លិង្គច្រើនតែជាបញ្ហាកើតមានជាញឹកញាប់ចំពោះបុរស ហើយក៏ជារឿងដែលកើតមានច្រើនជាងបញ្ហាផ្លូវភេទរបស់ស្ត្រីដែរ។ ការបាត់បង់ចំណង់ផ្លូវភេទមិនមែនមានន័យថាសមត្ថភាពក្នុងការរួមភេទរបស់ បុរសត្រូវអន់ថយយនោះទេ ប៉ុន្តែគ្រាន់តែចំណង់ផ្លូវភេទមិនទាន់កើតមានប៉ុណ្ណោះ។ ចំណង់ផ្លូវភេទចុះខ្សោយ ឬបាត់បង់ចំណង់ផ្លូវភេទអាចទាក់ទងគ្នានឹងបញ្ហាផ្លូវកាយ, ផ្លូវចិត្ត និងមូលហេតុចិត្តសាស្ត្រជាច្រើនទៀត ប៉ុន្តែជីវិតផ្លូវភេទ ឬទំនាក់ទំនងដែលមិនសប្បាយរីករាយមិនអាចចៀសផុតបាននោះទេ។ បញ្ហាផ្លូវកាយដែលធ្វើអោយបាត់បង់ចំណង់ផ្លូវភេទអាចជាការផឹកស្រា, ប្រើថ្នាំច្រើន, ធាត់ជ្រុល (កត្តាសំខាន់ ), មានជំងឺស្លេកស្លាំង, កង្វះអ័រម៉ូនតេស្តូស្តេរ៉ូន (កម្របំផុត ), ឬជំងឺទឹកនោមផ្អែម។ មូលហេតុផ្លូវចិត្ត ឬចិត្តសាស្ត្រមួយចំនួនអាចជាការបាក់ទឹកចិត្ត, ស្ត្រេស, ខំធ្វើការខ្លាំងពេក, ការចងចាំមិនល្អកាលពីកុមារភាព, បញ្ហាទំនាក់ទំនងជាមួយឪពុកម្តាយ និងផ្លូវភេទ។
២. ងាប់លិង្គ
ជាមួយនឹងការចាស់ទៅតាមអាយុ ការងាប់លិង្គរបស់បុរសក្លាយទៅជារឿងមួយកើតមានយ៉ាងញឹកញាប់ជាងគេ។ ងាប់លិង្គមានន័យថា ជាការបាត់បង់សមត្ថភាពបង្កើត និងរក្សាការរឹងរបស់លិង្គសម្រាប់ការរួមភេទ។ ដោយសារតែការងាប់លិង្គនេះ បុរសត្រូវការចំណាយពេលច្រើនជាងធម្មតាដើម្បីអោយលិង្គនោះរឹងបាន។ ការឡើងរឹងរបស់លិង្គមិនសំខាន់ថាវារឹងល្មម ឬរឹងហើយធំដូចកាលដែលធ្លាប់មានពីមុនមកឡើយ។ ក្រោយពីទទួលបានចំនុចកំពូលក្នុងពេលរួមភេទរួច ការបាត់បង់ភាពរឹងរបស់លិង្គអាចមានល្បឿនលឿន។ ការឡើងរឹងរបស់លិង្គមួយផ្សេងទៀតប្រហែលជាត្រូវការពេលច្រើនជាងពេល ដំបូងដែរ។ ករណីងាប់លិង្គមិនមែនជាបញ្ហាធ្ងន់ធ្ងរទេ ជាពិសេសក៏មិនមែនជាបញ្ហាទាក់ទងនឹងវេជ្ជសាស្ត្រដែរ ប៉ុន្តែបើសិនជាវាកើតឡើងច្រើនដង អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបាននូវការណែនាំដ៏ ត្រឹមត្រូវ។
៣. ផ្លូវចិត្តមិននឹងនរ
ការអតុល្យភាពផ្លូវចិត្តចំពោះទំនាក់ទំនង ឬក្នុងគ្រួសារក៏អាចបណ្តាលអោយជីវិតផ្លូវភេទមិនសប្បាយដែរ។ ការមិនពេញចិត្តចំពោះទំនាក់ទំនងមួយអាចធ្វើអោយស្ត្រេស, ផឹតក្បត់, ស៊ាំចិត្ត។ល។ ដែលវានាំអោយមានឥទ្ធិពលទៅលើជីវិតផ្លូវភេទ។ ការផ្លាស់ប្តូរផ្លូវអារម្មណ៍ដោយសារតែបញ្ហាគ្រួសារ ឬមនុស្សជាទីស្រឡាញ់ស្លាប់សុទ្ធតែមូលហេតុជាទៀងទាត់នៃការរំខានដល់ ជីវិតផ្លូវភេទរបស់បុរស។ នៅពេលបុរសម្នាក់មានភាពច្របូកច្របល់ខាងផ្លូវចិត្ត ចំណាប់អារម្មណ៍ខាងផ្លូវភេទនឹងត្រូវថយចុះ។ គេមិនអាចធ្វើទំនាក់ទំនងយ៉ាងស្និទ្ធស្នាល, បង្កើតស្នេហា និងតណ្ហាក្នុងពេលរួមភេទបានឡើយ។
៤. មានជំងឺ
ជំងឺមួយចំនួន, ការពិការភាព, ការប្រើថ្នាំ និងការវះកាត់អាចប៉ះពាលដល់សមត្ថភាព ឬចំណង់ផ្លូវភេទរបស់បុរសបាន។ ជំងឺដូចជា ទឹកនោមផ្អែមធ្វើអោយបុរសមួយងាប់លិង្គបាន ហើយក៏ជាហេតុផលដ៏ធំបំផុតមួយធ្វើអោយជីវិតផ្លូវភេទមិនសប្បាយរីករាយ ផងដែរ។ ពេលខ្លះ ជំងឺដូចជា ការលេចទឹកនោមដោយមិនដឹងខ្លួនកើតឡើងទៅតាមអាយុកាន់តែច្រើន ដូច្នេះហើយវានឹងពិបាកដល់ការរួមភេទខ្លាំងណាស់ ព្រោះត្រូវបន្ថែមសម្ពាធនៅលើក្បាលពោះក្នុងពេលរួមភេទអាចនាំអោយលេច នោម និងបំផ្លាញដល់ការរួមភេទទៀត។ ការលេចនោមដោយមិនដឹងខ្លួនអាចចៀសវាងបានតាមរយៈការផ្លាស់ប្តូរក្បាច់ រួមភេទ។ ប៉ុន្តែបញ្ហានេះអាចព្យាបាលបានទេ៕


