(អត្ថបទចុះផ្សាយនៅថ្ងៃ 23-08-2013, 3:48 pm) | ដោយ ថ្មីៗ
“កុមាររាប់លាននាក់ទាំងនេះដែលត្រូវបានភៀសខ្លួនមិនមែនជាចំនួនដូច
ចំនួនផ្សេងទៀតទេ គឺជាកុមារពិតប្រាកដ ដែលបាត់បង់ផ្ទះសម្បែង
និងគ្រួសារ និងប្រឈមមុខនិងភាពភ័យខ្លាច”
ប្រកាសដោយនាយកភ្នាក់ងារអង្គការសិទ្ធិកុមារ UNICEF លោកAnthony Lake។កុមារមានយ៉ាងហោចណាស់ពាក់កណ្ដាលនៃជនភៀសខ្លួនស៊ីរីទាំងអស់ យោងតាមតួលេខ UN។ ភាគច្រើនបានរកឃើញទីជ្រកនៅលីបង់ ហ្ស៊កដានី តួគី អ៊ីរ៉ាក់ និងអេហ្សីប។ ប៉ុន្តែមានជនភៀសខ្លួនស៊ីរីកាន់តែច្រើនឡើងរត់ទៅកាន់អាហ្វ្រិក ខាងជើង និងអឺរ៉ុប។ តូលេខថ្មីបំផុតដែលបានមកពី UN បានវាយតម្លៃថាជនភៀសខ្លួនប្រមាណ៧៤ម៉ឺននាក់មានអាយុក្រោម១១ឆ្នាំ។
“យុវជនក្មេងៗស៊ីរីបបាត់បង់ផ្ទះសម្បែង ក្រុមគ្រួសារ និងអនាគត។ ទោះបីជាបានឆ្លងកាត់ព្រំដែន ពួកគេនូវតែស្មុគ្រស្មាញ អស់សង្ឃឹមនិងត្រូវការក្ដីសង្ឃឹមមួយ” ប្រកាសដោយ Antonio Guterres គណៈកម្មការជាន់ខ្ពស់UN សម្រាប់ជនភៀសខ្លួន។ ក្រៅពីនេះទៀតនៅតំបន់ដាច់ស្រយាលស៊ីរី មានកុមារច្រើនជាង២លាននាក់រត់គេចពីតំបន់មានជម្លោះ។
យោងតាមអង្គការសហប្រជាជាតិ មនុស្សជាង១០ម៉ឺននាក់ត្រូវបានស្លាប់តាំងពីការចាប់ផ្ដើមនៃអំពើហិង្សា អស់ពេល២ឆ្នាំកន្លងទៅនេះ។ ក្នុងចំនោមអ្នកដែលស្លាប់ទាំងនេះ មានកុមារ៧ពាន់នាក់។
អង្គការសហប្រជាជាតិក៏បានបញ្ជាក់ផងដែរថា កុមារ៣៥០០នាក់បានជ្រកកោននៅហ្ស៊កដានី លីបង់ អឺរ៉ាក់ ដោយគ្មានសមាជិកគ្រួសារទៅជាមួយទេ។ UNHCR បានជោគជ័យក្នុងការកត់ឈ្មោះក្មេងភៀសខ្លួនទាំងអស់។
ភ្នាក់ងារ UN ជួយម្ដាយដែលបានឆ្លងទន្លេពេលរត់គេចឲ្យទទួលបានសំបុត្រកំណើត សម្រាប់កូនៗរបស់ពួកគេ ដើម្បីកុំឲ្យក្មេងៗដែលទើបតែកើតក្លាយជាមនុស្សគ្មានប្រទេសកំណើត ត្រឹមត្រូវ៕
ប្រែសម្រួលដោយ ជា រតនា

No comments:
New comments are not allowed.