
តារាស្រីវៀតណាមវ័យក្មេង ដែលគេស្គាល់ឈ្មោះថា Angela Phuong Trinh ត្រូវបានគេប្រទះ ស្លៀកពាក់យ៉ាងសិចស៊ី នៅក្នុងការសម្ដែងក្នុងក្លឹបកំសាន្ដដ៏ ថ្លៃបំផុតនៅក្នុងហាណូយ ប្រទេស វៀតណាម។ ជាមួយគ្នានេះ នាងត្រូវបានរិះគន់ក្នុងការ តុបតែងខ្លួនដូចជា តារាស្រី Can Lo Lo ដែលជាតារាមួយ ល្បីខាងអាសអាភាសនោះ នៅក្នុងប្រទេសចិន
ដែលទង្វើររបស់តារាស្រីវៀតណាមនេះ ពិតជាធ្វើឲ្យប៉ះពាល់ដល់ ទំនៀមទំលាប់ និងវប្បធម៌របស់ប្រទេសនេះយ៉ាខ្លាំង។ បន្ថែមពីនេះ បានឲ្យដឹងថា ក្រសួងវិចិត្រសិល្បះ អប់រំ និងទេសចរណ៍របស់ទីក្រុង ហូជីមិញ កំពុងតែស្នើរសុំឲ្យ ក្រសួងវិចិត្រសិល្បះ ដែលមានទីតាំងនៅហាណូយនេះ ធ្វើការសើុបអង្កេត និងពិនិត្យទៅលើ ករណីរបស់តារាស្រីវ័យក្មេងនេះ ដែលហ៊ានស្លៀកពាក់ សឹងតែមិនមានសំលៀកបំពាក់ជាប់ខ្លួន នៅក្នុងការសម្ដែងនេះ៕



