ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 5, 2013

ស្រុក​ក្រឡាញ់ បោះឆ្នោត​តំណាងរាស្ដ្រ ជាប់លេខ ១ ទូទាំងខេត្ដសៀមរាប

សារព័ត៌មាន​សេរី · Monday, 05 August 2013 20:37:00

សៀមរាប:  ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រឡាញ់​ដ៏​ច្រើន​លើសលប់ បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ដ្រី​សម្រាប់​អា​ណិ​ត្ដទី​៥ បន្ដទៀត​។​    ​
​ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប និង​ជា​អនុប្រធាន​ក្រុមការងារ​
ថ្នាក់កណ្ដាល​ចុះជួយ​ខេត្ដ​សៀមរាប ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ទី​៤​ខែសីហា​ឆ្នាំ​២០១៣​នេះ​ថា ស្រុក​ទាំង​១២​របស់​ខេត្ដ​សៀមរាប គឺ ស្រុក​ក្រឡាញ់ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ ដែល​ប្រ​ព្រឹ​ត្ដ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​កន្លងទៅ ព្រោះ​សំឡេងឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ក្រឡាញ់ មាន​ចំនួន​ច្រើន​លើសលប់​។     ​
​លោក​ឧកញ៉ា សៀង ណាំ បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់ឃុំ និង​អនុសាខា​ថ្នាក់ភូមិ មកពី​១០​ឃុំ និង​៩៧​ភូមិ របស់​ស្រុក​ក្រឡាញ់ និង​នាំយក​ថវិកា​ទៅ​លើកទឹកចិត្ដដ​ល់ម​ន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​។​
    ​
លោក​ឧកញ៉ា សៀង ណាំ បាន​មានប្រសាសន៍ថា លោក​បាន​តបស្នង​ទៅ​ប្រជាជន​វិញ គឺ​មានតែ​ការថ្លែងអំណរគុណ​អស់ពី​ដួង​ចិ​ត្ដ ហើយ​បន្ដ​ការអភិវឌ្ឍ​ស្រុក​ក្រឡាញ់ ក៏ដូចជា​អភិវឌ្ឍ​ទូទាំង​ខេត្ដ​សៀមរាប​បន្ថែមទៀត ទៅតាម​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងតែ​អភិវឌ្ឍ​សព្វថ្ងៃ ដើម្បី​ប្រែក្លាយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ និង​មាន​ផ្លូវ​គមនាគមន៍​ឆ្លងកាត់​ទៅមក​បាន​ស្រួល​។​

​
លោក​ឧកញ៉ា សៀង ណាំ បាន​ថ្លែង​ទៀតថា អា​ណិ​ត្ដ​មុន ដូចជា​ឃុំ​រោង​គោ ប្រជាជន​ភាគច្រើន បាន​គាំទ្រ​គណបក្សប្រឆាំង តែ​សំ​រាប់អាណ​ត្ដិ​ទី​៥​នេះ ឃុំ​រោង​គោ គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សំឡេងឆ្នោត​ដ៏​ច្រើន​លើសលប់​។ កត្ដា​នេះហើយ​គឺ​ផ្ដើមចេញពី​ការមើលឃើញ នូវ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ចេញមុខ​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​តែ​មិនចេះ​សន្យា​។​
    ​ជាមួយនឹង​ការលើក​ទឹក​ចិ​ត្ដ និង​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ខាងលើ លោក​ឧកញ៉ា សៀង ណាំ និង​ក្រុមការងារ​ចុះជួយ​តាម​ឃុំ​ទាំង​១០ របស់​ស្រុក​ក្រឡាញ់ បាន​នាំយក​នូវ​ថវិកា​ចំនួន​៥២​លាន និង​៥​សែន​រៀល ទៅ​ចែកជូន​ក្រុមការងារ​បក្ស​ភូមិ​ទាំង​៩៧​ភូមិ ដោយ​មួយ​ភូមិ ទទួលបាន​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល និង​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ក្រឡាញ់ ទទួលបាន​ថវិកា​៤​លាន​រៀល​។​
​យោងតាម​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ គឺ ស្រុក​ក្រឡាញ់ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ចំនួន​១៥.៤៨៤​សំឡេង និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំឡេង គាំទ្រ​ចំនួន​៤.៣៥៨​សំឡេង​។ មានន័យថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១.១២៦​សំឡេង ដែល​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ក្រឡាញ់ ជាប់​ចំណាត់​លេខ​១, ស្រុក​ពួក​ជាប់​ចំណាត់ថ្នាក់​លេខ​២, ស្រុក​ស្វាយ​លើ ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​១២​ស្រុក​របស់​ខេត្ដ​សៀមរាប​៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII