ផ្លែម្នាស់មានរសជាតិជូរអែមគួរឱ្យចង់ទទួលទាន។
ហើយមនុស្សភាគច្រើនចូលចិត្តទទួលទាន
ផ្លែម្នាស់នេះណាស់ប៉ុន្តែអ្នក
មិនដឹងថាផ្លែម្នាស់ទាំងនោះបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក
ឡើយ។ លោកវេជ្ជបណ្ឌិត David Cris
ដែលជាវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្រុងបាងកកបានប្រាប់ឱ្យដឹងអំពី
គុណវិបត្តិនៃផ្លែម្នាស់ថា
នៅក្នុងផ្លែម្នាស់មានសារធាតុអាស៊ីតច្រើនដែលងាយបង្កគ្រោះថ្នាក់
ខ្លាំងបំផុតសម្រាប់អ្នកដែលកំពុងកើតជម្ងឺក្រពះ។
ហើយវាអាចបង្កឱ្យអ្នកជម្ងឺទទួលគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារតែផ្លែ
ម្នាស់នេះឯង។
ក្រុមគ្រូពេទ្យនៅឯទីក្រុងបាងកកបាននាំគ្នាធ្វើការពិសោធន៍ដោយយក
សាច់គោដែលជាសាច់ស្វិតបំផុតមកច្របាច់លាយជាមួយនឹងម្នាស់ទុករយៈពេល
តែ៥នាទី សាច់គោដែលស្វិតនោះបែរជាដាច់ផុយរលួយមិនគួរឱ្យជឿ។
ដូច្នេះផ្លែម្នាស់មានសារធាតុកាត់ខ្លាំងបំផុត
ហើយចំពោះអ្នកដែលកើតជម្ងឺក្រពះគ្រុនពោះវៀន
ដំបៅក្នុងក្រពះគួរតែចៀសវាងកុំទទួលទានផ្លែម្នាស់ព្រោះវាអាចបង្ក
គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នក៕
ប្រែសម្រួល៖ ម៉ាណា
ផ្តសិទ្ឋិដោយ i-newskh.com


